បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងវៀតណាមជាមួយបង់ក្លាដែស

(VOVWORLD) - បង់ក្លាដែសនិងវៀតណាមបានបង្កើតទំនាក់ទំនងការទូតចាប់ពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៧៣។ ក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពនិងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានបង្កើនលើវិស័យជាច្រើន។
បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងវៀតណាមជាមួយបង់ក្លាដែស - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅបង់ក្លាដែសចាប់ពីថ្ងៃទី៤ដល់ទី៦ មិនា។ 


ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតបង់ក្លាដែសលោក Mohammad Abdul Hamid ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅបង់ក្លាដែសចាប់ពីថ្ងៃទី៤ដល់ទី៦ មិនា។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang គឺសំដៅអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនជាមួយបង់ក្លាដែស។

        បង់ក្លាដែសនិងវៀតណាមបានបង្កើតទំនាក់ទំនងការទូតចាប់ពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ១៩៧៣។ ក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានបង្កើនលើវិស័យជាច្រើន។

        ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅបង់ក្លាដែសលើកនេះ ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជួបចរចាជាមួយនាយករដ្ឋមន្រ្តី ជួបសវនាការជាមួយប្រធានាធិបតី ប្រធានរដ្ឋសភាបង់ក្លាដែស ហើយមានជំនួបជាមួយប្រធានគណៈបក្សកម្មករ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មឧស្សាហកម្មបង់ក្លាដែស-វៀតណាមជាដើម។

        គ្រឹះស្ថាននៃទំនាក់ទំនងដ៏ល្អប្រសើរ

        ប្រជាជនបង់ក្លាដែសនិងវៀតណាមមានលក្ខណៈស្រដៀងគ្នាក្នុងការតស៊ូដណ្ដើមឯករាជ្យ។ ស្ថាបនិកជាតិរបស់បង់ក្លាដែសលោក Bangabandhu Sheikh Mujibu Rahman និងលោកប្រធានហូជីមិញរបស់វៀតណាម សុទ្ធតែបានដឹកនាំប្រជាជនក្នុងរយៈពេលដ៏យូរអង្វែងដើម្បីតស៊ូរំដោះប្រទេសជាតិ។ តាមនាយករដ្ឋមន្រ្តីបង់ក្លាដែសលោកស្រី Sheikh Hasina ថា ការតស៊ូដណ្ដើមឯករាជ្យរបស់វៀតណាមបានបញ្ជូនកម្លាំងចលករសំរាប់ប្រជាជនបង់ក្លាដែសក្នុងការតស៊ូដណ្ដើឯករាជ្យនាឆ្នាំ១៩៧២។

        ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសទាំងពីរបានផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់មួយចំនួនលើក។ ប្រធានាធិបតីលោក Mohammad Abdul Hamid បានមកបំពេញទស្សនកិច្ចនៅវៀតណាមកាលពីខែសីហាឆ្នាំ២០១៥ និងប្រធានរដ្ឋសភាលោកស្រី Shirin Sharmin Chaudhury កាលពីខែកក្កដាឆ្នាំ២០១៧។ កិច្ចសហប្រតិបតិ្តការទ្វេភាគីលើវិស័យផ្សេងៗទៀត ក៏កំពុងត្រូវបានបើកទូលាយដែរ។ សកម្មភាពជួបប្រាស្រ័យខាងវប្បធម៌ដូចជាពិធីបុណ្យម្ហូបអាហារវៀតណាមនៅរដ្ឋធានី Dhaka ឬសកម្មភាពលើកតម្កើងលោកប្រធានហូជីមិញដូចជាការបកប្រែនិងបោះពុម្ភផ្សាយសៀវភៅ “លោកប្រធានហូជីមិញសរសេរមរត៍កសាសន៍”ជាភាសា Bangla នោះ បានរួមចំណែកជាពិតប្រាកដទៅក្នុងការរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

        បើកចេញយថាទស្សន៍សហប្រតិបតិ្តការថ្មី

        ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang លើកនេះ បើកចេញឱកាសសហប្រតិបតិ្តការថ្មី។ ក្នុងដំណើរទស្សនកិច្ចលើកនេះ អនុស្សរណៈយោគយល់គ្នា (MoU) មួយចំនួនស្ដីពីកិច្ចសហប្រតិបតិ្តការទ្វេភាគីលើវិស័យចិញ្ចឹមសត្វ ជលផល បង្កបង្កើតម៉ាស៊ីន វប្បធម៌ និងបណ្ដុះបណ្ដាល គ្រោងនឹងត្រូវបានចុះហត្ថលេខា។ ជាពិសេស ប្រធានរដ្ឋលោក Tran Dai Quang ក៏ចូលរួមវេទិកាសហគ្រាសវៀតណាម-បង់ក្លាដែសនាថ្ងៃទី៦ មិនា និងពិធីប្រារព្ធទិវាវប្បធម៌វៀតណាមនៅរដ្ឋធានី Dhaka។ នេះជាលើកដំបូងដែលវេទិកាសហគ្រាសដោយទ្រង់ទ្រាយធំដូច្នេះ ត្រូវបានរៀបចំឡើងដោយការចូលរួមរបស់តំណាងចំនួន៣០០រូបនៃប្រទេសទាំងពីរ។ នេះជាឱកាល ដើម្បីធ្វើឲ្យក្លាយទៅជាការពិតនូវគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៨។

        ក្រៅពីនោះ តំណាងចំនួន១០០រូបមកពីក្រុមហ៊ុនជួរមុខនៅវៀតណាមដែលអំដំណើរលោកប្រធានរដ្ឋ ក៏មានជំនួបដោយឡែកជាមួយដៃគូបង់ក្លាដែសដើម្បីស្វែងរកឱកាសវិនិយោគនិងធ្វើអាជីវកម្មនៅបង់ក្លាដែស។

        យថាទស្សន៍សហប្រតិបត្តិការកាន់តែងាយក្លាយទៅជាការពិត ដោយសារបង់ក្លាដែសកំពុងមានបំណងចង់តភ្ជាប់ជាមួយសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ដោយហេតុនេះ មជ្ឈដ្ឋានការទូតនៅ Dhaka ចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang គឺសំខាន់ណាស់។

        ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅបង់ក្លាដែសជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានរដ្ឋវៀតណាមនៅប្រទេសនេះ ក្នុងអំឡុង១៤ឆ្នាំកន្លងទៅចាប់ពីឆ្នាំ២០០៤មក។ លទ្ធផលនៃព្រឹត្តិការណ៍នេះ នឹងអះអាងជាថ្មីម្ដងទៀតនិងរឹតបន្តឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ