បោះឆ្នោតសភាជាន់ទាបជប៉ុន៖ការសាកល្បងសម្រាប់គោលនយោបាយ“Abenomics”

(VOVworld)-នាថ្ងៃទី១៤ធ្នូខាងមុខនេះ អ្នកបោះឆ្នោតជប៉ុននឹងទៅបោះឆ្នោតជ្រើស
រើសអាសនៈចំនួន៤៧៥ក្នុងសភាជាន់ទាប។ ក្នុងកាលៈទេសៈដែលបណ្តាគោល
នយោបាយសេដ្ឋកិច្ច“Abenomics”របស់លោកនាយករដ្ឋមន្តី្រ Shinzo Abe មិនពង្រីក
បានប្រសិទ្ធ​ភាពធ្វើឲ្យខឿនសេដ្ឋកិច្ចជប៉ុនមានកំណើនយឺតយ៉ាវនាពេលកន្លង
ទៅ។ ដូច្នេះ ការបោះឆ្នោតមុនកាលកំណត់២ឆ្នាំនេះ ត្រូវបានចាត់ទុកជាការបោះ
ប្រជាមតិ ស្តីពីកម្មវិធីកែទម្រង់សេដ្ឋកិច្ចរបស់លោក Shinzo Abe ក៏ដូចជាកិត្យានុ
ភាពចំពោះគណៈបក្សសេរីប្រជាធិបតេយ្យរបស់លោកផងដែរ។

        ក្នុងការបោះឆ្នោតលើកនេះ បេក្ខជនប្រមាណជាង១.១៥០នាក់ នឹងត្រូវ​ ដណ្តើមអាសនៈចំនួន៤៧៥ក្នុងសភាជាន់ទាប។ ទោះបីជាមានគណៈបក្សមួយ ចំនួនបានឧទ្ទេសនាមបេក្ខជនរបស់ខ្លួនក្តី ប៉ុន្តែសារធាតុពិតគឺ នេះគ្រាន់តែជាការ
ប្រជែងរវាងគូប្រជែងចំនួន២គឺគណៈបក្សសេរីប្រជាធិបតេយ្យ (LDP) និងគណៈ
បក្សប្រជាធិបតេយ្យជប៉ុន (DPJ)។ យុទ្ធនាការប្រជែងសន្លឹកឆ្នោតបានចាប់ផ្តើម ពីថ្ងៃទី២ធ្នូនិងអូសបន្លាយក្នុងរយៈពេល១២ថ្ងៃ។

បោះឆ្នោតសភាជាន់ទាបជប៉ុន៖ការសាកល្បងសម្រាប់គោលនយោបាយ“Abenomics” - ảnh 1
គោលនយោបាយ "Abenomics" អាចនឹងពង្រីកប្រសិទ្ធភាព
ទៅលើខឿនសេដ្ឋកិច្ចជប៉ុនដែរឬទេ(រូបថតៈ Bloomberg)

        តាមលទ្ធផលនៃការស្ទង់មតិថ្មីបំផុតថា គណៈបក្ស DPJ របស់លោក Shizo
Abe នៅទទួលបានសម្លេងគាំទ្ររបស់អ្នកបោះឆ្នោតគឺច្រើន៤ដងបើប្រៀបនឹង
គណៈបក្សប្រឆាំង។ ប្រការនេះមានន័យថា សម្ព័ន្ធកាន់អំណាចរបស់លោក Abe
នឹងដណ្តើមបាន សម្លេងគាំទ្រភាគច្រើន ហើយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Abeនៅតែឈររឹងមាំប៉ុន្តែក៏នៅតែប្រឈមនឹងការសាកល្បងជាច្រើននាពេលខាង
មុខ។

        “Abenomics” ជាចំណុចស្នូលនៃការដណ្តើមសន្លឹកឆ្នោត

          ការបោះឆ្នោតសភាជាន់ទាប់ជប៉ុន បានសរអោយឃើញនូវគោលបំណង
របស់អ្នកបោះឆ្នោតជប៉ុន ចំពោះគណរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី S. Abe ក្នុងការ
ជំរុញបណ្ដាគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសជាតិ ប្រកបដោយប្រសិទ្ធិ
ភាព។ ក្នុងពេលដែលបណ្ដាគណបក្សប្រឆាំងហាក់ដូចជាគ្មានសមត្ថភាពបង្កើត
កម្លាំងរួមដើម្បីប្រឆាំងនឹងសម្ព័ន្ធភាព ដឹកនាំដោយ LDP ដូច្នេះ គោលនយោបាយ
 “ Abenomics”ក្លាយទៅជាទិសដៅរិះគន់របស់ការចលនាបោះឆ្នោតលើកនេះដែរ។

បោះឆ្នោតសភាជាន់ទាបជប៉ុន៖ការសាកល្បងសម្រាប់គោលនយោបាយ“Abenomics” - ảnh 2
នាយករដ្ឋមន្ត្រីជប៉ុន Shizo Abe

          ឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រី តាំងពីខែធ្នូឆ្នាំ២០១២មក បន្ទាប់ពី
ជ័យជំនះដ៏ភ្លឺស្វាងរបស់គណបក្សប្រជាធិបតេយ្យ សេរីភាព LDP លោក S. Abe បានលាតត្រដាងអនុវត្តផែនការស្ដារខឿនសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ ដោយ
គោលនយោបាយ១ មានឈ្មោះថា៖ “ Abenomics”។ គោលដៅស្នូលនៃ
“Abenomics” នោះគឺ៖ ជំរុញចំណាយសាធារណះ បើកទូលាយរូបីយវត្ថុ និង
បង្កើនកំណើនសេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅនិងទូលំទូលាយ។​ ប៉ុន្តែ បណ្ដាតួរលេខ
នៃខឿនសេដ្ឋកិច្ចនាពេលថ្មីៗនេះ បានសរអោយឃើញថា៖ “ Abenomics”បាន
ក្លាយទៅជាកម្លាំងសម្ពាធចំពោះនាយករដ្ឋមន្ត្រី S. Abeនិងគណរដ្ឋមន្ត្រីរបស់
លោក។ ផលិតផលសរុបក្នុងស្រុករបស់ជប៉ុនបានថយចុះ៧,៣% ក្នុងត្រីមាសទី២
 និងបន្តថយចុះ១,៦% ក្នុងត្រីមាសទី៣ ហើយបំណុលសាធារណះនាសព្វថ្ងៃ
បានកើងឡើងពី១ថ្ងៃទៅ១ថ្ងៃ។ ដូច្នេះហើយបានជា អត្រាប្រជាជនដាក់ក្តី
សង្ឃឹមអំពីការរស់រាន ឡើងវិញរបស់ខឿនសេដ្ឋកិច្ចជប៉ុនរីកលូតលាស់។

បោះឆ្នោតសភាជាន់ទាបជប៉ុន៖ការសាកល្បងសម្រាប់គោលនយោបាយ“Abenomics” - ảnh 3
“Abenomics” ជាចំណុចស្នូលនៃការដណ្តើមសន្លឹកឆ្នោត

             ត្រូវការបន្ថែមពេលវេលាអោយ“ Abenomics”

         ចំពោះកម្លាំងសម្ពាធពីអត្រាគាំទ្រថយចុះ ក្នុងកម្មវិធីនយោបាយប្រជែង
សម្លេងគាំទ្រ គណបក្សប្រជាធិបតេយ្យ សេរីភាព (LDP) របស់លោក S.Abe បានសង្កត់ធ្ងន់ទៅលើសមិទ្ធិដែលផែនការសេដ្ឋកិច្ច “Abenomics”ដែល
នាំមកនូវកិច្ចការកែលំអការងារធ្វើ បង្កើនតម្លៃភាគហ៊ុន ព្រមទាំងនិយាយ ដល់បញ្ហាពន្យាការដំឡើងពន្ធប្រើប្រាស់ ពីកម្រិត៨%នាសព្វឡើងកម្រិត១០% នាខែមេសាឆ្នាំ២០១៧ ដូចជាវិធានការ១ដើម្បីកាត់បន្ថយការឧិនភាពថវិការ
របស់ រដ្ឋាភិបាល។ នាយករដ្ឋមន្ត្រីជប៉ុនក៏បានសន្យាតាមដានជាប់ផែនការ
តុល្យភាពថវិការ និងអះអាងថា ការបោះឆ្នោតមុនកាលកំណត់នេះ គឺសំដៅ
ឆ្លៀត យកការគាំទ្រពីសាធារណមតិចំពោះគោលនយោបាយ“Abenomics”
នេះ។

        ជាច្បាស់លាស់ថា តាមរយៈការបោះឆ្នោតនេះ នាយករដ្ឋមន្ត្រី Shizo Abe មានបំណងបន្ថែមពេលវេលា ដើម្បីធ្វើឲ្យជាក់ស្តែងរាល់គោលនយោបាយរបស់
ខ្លួន ដើម្បីនាំខឿនសេដ្ឋកិច្ចជប៉ុនបោះជំហានទៅមុខ។ ប៉ុន្តែ តាមអ្នកជំនាញការ
សេដ្ឋកិច្ចជប៉ុនថា រដ្ឋាភិបាលរបស់លោក Abe ត្រូវការខិតខំប្រឹងប្រែងជាច្រើន ថែមទៀតដើម្បីជំនះពុះពាររាល់ការសាកល្បង។ នោះគឺធ្វើយ៉ាងមេចដើម្បីដោះ ស្រាយការងារធ្វើសម្រាប់ពលករ ធានាជីវភាពរស់នៅស្ថិរភាពសម្រាប់ប្រជាជន កាត់បន្ថយឥទ្ធិពលអសកម្មទៅលើខឿនសេដ្ឋកិច្ចនិងនាំប្រទេសជាតិអភិវឌ្ឍន៍
ស្ថិរភាព ចីរភាពជាងនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ