ប្រទេសអង់គ្លេសក្រោយពីការបោះឆ្នោតសកល៖ ឱកាសធំចំពោះ Brexit ប៉ុន្តែមិនទាន់ប្រាកដទេ

(VOVWORLD) - ដោយការដណ្ដើមបានអាសនៈចំនួន៣៦៥ក្នុងចំណោមអាសនៈសរុប ទាំង៦៥០នៅរដ្ឋសភាអង់គ្លេស ក្រោយពីការបោះឆ្នោតសកលកាលពីថ្ងៃទី ១២ខែធ្នូកន្លងទៅ គណៈបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានដណ្ដើមសិទ្ធិដើម្បីបង្កើតរដ្ឋាភិបាលដោយខ្លួន ឯង ព្រមទាំងបើកផ្លូវសម្រាប់ដំណើរការនាំអង់គ្លេសចាកចេញពីសហភាព អឺរ៉ុប (EU) ឬហៅបានថា Brexit អោយបានទាន់កាលកំណត់គឺថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែ ប្រការនោះមិនទាន់ជាគ្រប់បែបយ៉ាងនៅឡើយ ទេ។

គណៈបក្សអភិរក្សនិយមដណ្ដើមបានអាសនៈចំនួន៣៦៥ ពោលគឺ ច្រើនជាង៣៩អាសនៈ បើធៀបនឹងបរិមាណអាសនៈយ៉ាងហោចណាស់ ចំនួន៣២៦ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីដោយខ្លួនឯង ដែលមិនត្រូវការចង សម្ព័ន្ធជាមួយកម្លាំងនយោបាយផ្សេងៗ។ ប៉ុន្តែសំខាន់បំផុតនោះ គឺបរិមាណ អាសនៈនេះបានធានានូវសំឡេងភាគច្រើនលើសលុបនៅរដ្ឋសភា ដែលអនុ ញ្ញាតិអោយលោកនាយករដ្ឋមន្រ្តី Johnson និងគណៈបក្សអភិរក្សនិយម អនុវត្តផែនការនានារបស់ខ្លួន ក្នុងនោះអាទិភាពចម្បងគឺ Brexit ដែលបាន ជួបប្រទះនឹងការលំបាកឧបសគ្គជាច្រើនក្នុងរយៈពេល២ឆ្នាំកន្លងទៅ។

        បើកផ្លូវសម្រាប់ការអនុម័តលើ Brexit នៅរដ្ឋសភាអង់គ្លេស

        បន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតសកលរួចមក លោកនាយករដ្ឋមន្រ្តី Boris Johnson បានអះអាងថា Brexit មិនមែនជាការ សម្រេចចិត្តដ៏ចម្រូងចម្រាសរបស់ប្រជាជនអង់គ្លេសទៀតឡើយ។

        នៅចាំថា មុនការបោះឆ្នោតសកលថ្ងៃទី១២ខែធ្នូ ដោយសារបាត់បង់ សំឡេងភាគច្រើននៅរដ្ឋសភាក្រោយពីការបោះឆ្នោតសកលមុនកាល កំណត់ខែមិថុនាឆ្នាំ២០១៧នោះ ហេតុនេះបានជាគណៈបក្សអភិរក្សនិយមរបស់ លោកនាយករដ្ឋមន្រ្តី Johnson បានទទួលរងភាពបរាជ័យយ៉ាងពេញទំហឹងក្នុងការ បញ្ចុះបញ្ចូលអោយរដ្ឋសភាអង់គ្លេសអនុម័តលើកិច្ចព្រៀមព្រៀង Brexit ហើយត្រូវតែសុំអោយ EU ពន្យាពេល Brexit ជាថ្មីម្ដងទៀត។ មុននោះ ដោយសារមូលហេតុដូចគ្នាដែរ រដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May បានទទួលរងបរាជ័យរហូតដល់ទៅ ៣លើកក្នុងកិច្ចខិតខំប្រឹង ប្រែងអនុម័តលើកិច្ចព្រមព្រៀង Brexit ជាមួយ EU នៅរដ្ឋសភា ដែលនាំទៅ លទ្ធផលដែលលោកស្រីរូបនេះត្រូវលាលែងពីតំណែង។ មុនពេលប្រព្រឹត្ត ទៅការបោះឆ្នោតសកលថ្ងៃទី១២ខែធ្នូកន្លងទៅ អ្នកវិភាគជាច្រើនបានអះ អាងថា ដំណើរការ Brexit កំពុងស្ថិតនៅក្នុងសភាពការណ៍ “ជាប់គាំងទាំងស្រុង”។

        ហេតុដូច្នេះបានជា ក្នុងកាលៈទេសៈដែលគណបក្សអភិរក្សនិយមនា បច្ចុប្បន្នដណ្ដើមបានបរិមាណអាសនៈភាគច្រើននៅរដ្ឋសភានោះ មានលទ្ធ ភាពខ្ពស់ថា កិច្ចព្រមព្រៀង ស្ដីពី Brexit ណាក៏ដោយដែលរដ្ឋាភិបាលអង់ គ្លេសឯកភាពជាមួយ EU នាពេលខាងមុខ នឹងត្រូវបានអនុម័តជាពុំខាន។

        ការលំបាកនិងឧបសគ្គ

        ជ័យជំនះរបស់គណៈបក្សអភិរក្សនិយមក៏ជាលទ្ធផលដែលថ្នាក់ដឹកនាំ EU រំពឹងទុកដែរ។ ជ័យជំនះរបស់គណៈបក្សអភិរក្សនិយមក៏មានន័យថា យថាទស្សន៍ស្ដីពី Brexit បានកើតមានច្រើនជាងមុន។ ក្រៅពីនោះ EU បាន សង្ឃឹមថា ដោយជ័យជំនះយ៉ាងលើសលុបនេះ លោកនាយករដ្ឋមន្រ្តី Johnson អាចបង្ក្រាបការមន្ទិលសង្ស័យអឺរ៉ុបក្នុងគណៈបក្សអភិរក្សនិយម ហើយកសាងទំនាក់ទំនងជិតស្និទ្ធជាមួយអឺរ៉ុបបន្ទាប់ពី Brexit ផងដែរ។

        ប៉ុន្តែ ប្រការនោះមិនមានន័យថា ដំណើរការ Brexit ឆ្នាំ២០២០នឹង ប្រព្រឹត្តទៅយ៉ាងងាយស្រួលពីដើមដល់ចប់នោះទេ។ ដោយសារតែ EU ជានិច្ចកាលតាំងចិត្តមិនទុកអោយអង់គ្លេសជ្រៀតចូលទីផ្សារ EU យ៉ាងងាយ ស្រួល ប្រសិនបើលោកនាយករដ្ឋមន្រ្តី Johnson ប្រកាន់យ៉ាងខ្ជាប់នូវការ កសាងបទបញ្ញត្តិពាណិជ្ជកម្ម បរិយាកាសអាជីវកម្មដ៏ខុសប្លែកនឹងបទដ្ឋាន នាបច្ចុប្បន្នរបស់ EU។

        ក្រៅពីនោះ លោកនាយករដ្ឋមន្រ្តីអង់គ្លេសចង់បញ្ចប់កិច្ចចរចា ពាណិជ្ជកម្មជាមួយ EU ក្នុងខែវិច្ឆិកាឆ្នាំ២០២០ ដើម្បីចាប់ពីឆ្នាំ២០២១ ទំនាក់ទំនងរវាងអង់គ្លេសនិង EU នឹងឈានចូលជំពូកថ្មីយ៉ាងពិតប្រាកដ។ ប៉ុន្តែតាមមជ្ឈដ្ឋានអ្នកជំនាញការនិងមន្ត្រី EU ថា ភាគីទាំងពីរមិនអាច សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងរង្វង់ត្រឹមតែមួយឆ្នាំ បានឡើយ។ អញ្ចឹងបានជា ទីក្រុងឡុងដ៍មានហានិភ័យមិនសម្រេចបាននូវកិច្ចព្រម ព្រៀងពាណិជ្ជកម្មជាមួយ EU ឬក៏សម្រេចបានកិច្ចព្រមព្រៀងមួយដោយ មានដែនកំណត់។ ប្រសិនបើសេណារីយ៉ូនោះកើតមានឡើង វានឹងក្លាយទៅ ជាការសាកល្បងដ៏ស្មុគស្មាញចំពោះ Brexit។

        ទន្ទឹមនឹងនោះ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ភាគីប្រឆាំង Brexit នៅអង់គ្លេសនឹងមិនចុះចាញ់យ៉ាងងាយស្រួលនោះឡើយ។ កាលពីថ្ងៃទី១៤ ខែធ្នូ កន្លងទៅ អគ្គទេសាភិបាលតំបន់ Scotland ចំណុះចក្រភពអង់គ្លេស លោក Nicola Sturgeon បានព្រមានថា លោកនាយករដ្ឋមន្រ្តី Boris Johnson ត្រូវ “យកចិត្តទុកដាក់ដល់ការពិតជាក់ស្ដែង” ហើយទទួលស្គាល់ ថា គណៈបក្សប្រជាជាតិ Scotland (SNP) ត្រូវបានប្រគល់អំណាចអោយ អនុវត្តការបោះប្រជាមតិអំពីខឿនឯករាជ្យលើកទី២។ នេះអាចជាការចាប់ ផ្ដើមនៃកិច្ចខិតខំប្រឹងប្រែងថ្មីប្រឆាំងជំទាស់នឹងដំណើរការ Brexit ដែល លោកនាយករដ្ឋមន្រ្តី Johnson និងគណៈបក្សអភិរក្សនិយមកំពុងដេញ តាមរក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ