ប្រព័ន្ធផ្សព្វផ្សាយបរទេសជាមួយនឹងជ័យជម្នះថ្ងៃទី៣០មេសាឆ្នាំ១៩៧៥

(VOVworld)-ទោះបីជាសង្គ្រាមនៅវៀតណាមបានកន្លងផុតទៅអស់រយៈពេល៤ ទសវត្សរ៍ហើយក៏ដោយ ប៉ុន្តែ ព្រឹត្តិការណ៍នេះនៅតែបានសារព័ត៌មានបរទេស លើកឡើងដោយការកោតសរសើរ។ មហាជ័យជម្នះនិទាឃៈរដូវឆ្នាំ១៩៧៥របស់ វៀតណាមក្រោមក្រសែភ្នែករបស់មជ្ឈដ្ឋានផ្សព្វផ្សាយអន្តរជាតិជាព្រឹត្តិការណ៍ លេចធ្លោបំផុតនៅទ្វីបអាស៊ីនាបណ្តាឆ្នាំ១៩៧០ ដែលជះឥទ្ធិពលយ៉ាងខ្លាំងក្លា
ទៅលើ តំបន់និងលើពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយបរទេសជាមួយនឹងជ័យជម្នះថ្ងៃទី៣០មេសាឆ្នាំ១៩៧៥ - ảnh 1
កម្លាំងប្រដាប់អាវុធជាមួយប្រជាជន Sai Gon ស្វាគមន៍កងទ័ពរំដោះឈានចូលទីក្រុង

        ស្ទើតែមិនអាចធ្វើស្ថិតិបានចំនួនអត្ថបទ បទយកការណ៍ រូបថតដែលបានចុះ ផ្សាយជាច្រើនសន្ធឹកសន្ធាប់ពីមុនហើយរហូតមកដល់បច្ចុប្បន្ន លើប្រព័ន្ធផ្សព្វ
ផ្សាយអន្តរ ជាតិ ក្នុងឱកាសថ្ងៃទី៣០មេសាមកដល់ម្តងៗ។អត្ថបទទាំងអស់នេះ
សុទ្ធតែមាន ទស្សនៈតែមួយគត់គឺ ព្រឹត្តិការណ៍នៅវៀតណាមនាថ្ងៃទី៣០មេសា
ឆ្នាំ១៩៧៥នោះ បានបង្ហាញឲ្យពិភពលោកស្គាលអំពីប្រទេសវៀតណាមមួយមិច
ចេះចុះញ៉ម ចំពោះពួកឈ្លានពាន ហើយព្រឹត្តិការណ៍នេះមានអត្ថន័យដ៏មហិមា
មិនត្រឹមតែ ចំពោះប្រជាជាតិវៀតណាមតែប៉ុណ្ណោះ ថែមទាំងចំពោះសហគមន៍
អន្តរជាតិទៀតផង។

        មហាជ័យជម្នះដ៏ររញ្ជយភពផែនដី

        មួយថ្ងៃបន្ទាប់ពីភាគខាងត្បូងវៀតណាមបានរំដោះទាំងស្រុងមក នាថ្ងៃទី១
ឧសភាឆ្នាំ១៩៧៥ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចុះផ្សាយអត្ថបទសរ
សេរថា “ក្នុងឆ្នាំ១៩៧៥ ព្រឹត្តិការណ៍លេចធ្លោបំផុតលើទ្វីបអឺរ៉ុបគឺព្រឹត្តិការណ៍
ជ័យ ជម្នះថ្ងៃទី៣០មេសារបស់វៀតណាម”។ អត្ថបទនេះបានឲ្យដឹងថា ថ្ងៃទី៣០
មេសា ឆ្នាំ​១៩៧៥ បានឆ្លុះបញ្ជាំងច្បាស់លាស់បំផុតអំពីសង្គ្រាម និងជាសំលេង
ដាស់ស្មារតីមនុស្សលោកឲ្យខិតខំប្រឹងប្រែងកុំឲ្យកើតមានឡើងស្ថានការណ៍
សង្គ្រាមដូចគ្នាឲ្យសោះ  ទោះបីជានោះជាភាគីជ័យជម្នះក៏ដោយ។ សារព័ត៌មាន
Asahi Simbun របស់ជប៉ុនក្នុងបទវិចារណកថាដែលបានចុះផ្សាយនាថ្ងៃទី១
ឧសភា បានសរសេរ ថា សង្គ្រាមនៅវៀតណាមបានបញ្ចប់ដោយជ័យជម្នះ
របស់កងកម្លាំងរំដោះជាតិ​។ រយៈពេល៣០ឆ្នាំកន្លងទៅ សារព័ត៌មាន Nikei ក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី២៨ មេសាឆ្នាំ២០០៥បានចុះផ្សាយរូបថតស្តីពីរ ថគ្រោះដំបូងរបស់កងទ័ពរំដោះវៀត ណាមកំពុងឈានចូលក្នុងវិមាន Doc Lap
ហើយអធិប្បាយថា “វៀតណាមក្រោយ សង្គ្រាម៣០ឆ្នាំ”។ អត្ថបទនេះបាន
សង្កត់ធ្ងន់ថា សង្គ្រាមនៅវៀតណាមបាន បន្យល់ទុកនូវចំណាប់អារម្មណ៍
យ៉ាងខ្លាំងក្នុងមនសិការរបស់ជនអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយបរទេសជាមួយនឹងជ័យជម្នះថ្ងៃទី៣០មេសាឆ្នាំ១៩៧៥ - ảnh 2

        នាថ្ងៃទី២៩មេសាឆ្នាំ២០១០ កាសែត Pasason របស់ឡាវបានចុះផ្សាយ អត្ថប័ទមានចំណងជើងថា “ប្រពៃណីតអង់អាចក្លាហានរបស់ប្រជាជនវៀតណាម”
ដែល ស្ងើចសរសើរការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម។ រីឯ
នៅអាមេ​រិកវិញ សារព័ត៍មាននៅប្រទេសនេះក៏បានចេញផ្សាយអត្ថបទជាច្រើន
ស្តីពីព្រឹត្តិ ការនេះ។ ក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី១ឧសភាឆ្នាំ១៩៧៥ ទីភ្នាក់ងារ
សារព័ត៌ មាន AP បានចុះផ្សាយអត្ថបទដែលក្នុងនោះសរសេរថា “រថគ្រោះ រថ
គ្រោះពាស ដែករបស់កងទ័ពរំដោះបានឈានចូលវិមាន Doc Lap។​នៅពេលវេ
លានេះដែរ នាយឧត្តមសេនីយ៍ Duong Van Minh បានឡើងប្រកាសលើវិទ្យុនិង
ទូរទស្សន៍ ដោយប្រកាសបទចុះចាញ់”។ គូសសញ្ញានូវអនុស្សាវរីយ៍៣០ឆ្នាំនៃ
វៀតណាម ឯករាជ្យប្រទេសជាតិ កាសែត Washington Time បានលើកត្រដែត
រាល់ការខំ ប្រឹងប្រែងរបស់វៀតណាលើកំណាត់ផ្លូវផ្លាស់ប្តូរថ្មីនិងធ្វើសមាហរណ
កម្មអន្តរជាតិ។

       ជ័យជម្នះ៣០មេសាជារបត់មានចរិតលក្ខណៈប្រវត្តិសាស្ត្រ

        រយៈពេល៤០ឆ្នាំកន្លងផុតទៅ នៅពេលថ្ងៃទី៣០មេសាមកដល់ម្តងៗ
ប្រព័ន្ធ ផ្សព្វផ្សាយអន្តរជាតិតែងតែចុះផ្សាយអត្ថបទស្ងើចសរសើរអំពីជ័យជម្នះ
និទាឃៈ រដូវឆ្នាំ១៩៧៥របស់វៀតណាម និងចាត់ទុកថា ថ្ងៃទី៣០មេសាជាទិវា
បុណ្យធំមួយ របស់វៀតណាម។​ជ័យជម្នះ៣០មេសាឆ្នាំ១៩៧៥ជារបត់ប្រវត្តិ
សាស្ត្រមួយនិង បើកចេញសម័យថ្មី គឺសម័យឯករាជ្យ ឯកភាពរបស់ជនជាតិ
វៀតណាម។​ នាបច្ចប្បន្ន វៀតណាមកំពុងអនុវត្តកិច្ចការផ្លាស់ប្តូរថ្មីក្រោមការដឹក
នាំរបស់បក្ស កុម្មុយនិស្តវៀតណាមទទួលបានសមិទ្ធិគួរឲ្យមោទនៈជាច្រើន។
ជ័យជម្នះដ៏ ល្បីរន្ទឺនេះនៅតែជាកម្លាំងចលករជានិច្ចសម្រាប់ប្រជាជនវៀតណាម
បន្ត បោះជំហានលើផ្លូវកសាងនិងការពារមាតុប្រទេស៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ