ពង្រីកតួនាទីរបស់វៀតណាមនៅបណ្ដាយន្តការពហុភាគី

          (VOV)_ចាប់ពីឆ្នាំ២០១៤មក វៀតណាមបានទទួលតួនាទីជាសមាជិកក្រុម
ប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិក្នុងអាណត្តិ៣ឆ្នាំ។ ឆ្លងកាត់រយៈពេល
២/៣ ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមបានអះអាងនូវរូបភាព និង
តួនាទីរបស់ខ្លួននៅវេទិកាសិទ្ធិមនុស្សជួរមុខ របស់អង្គការសហប្រជាជាតិ ហើយ
ត្រូវបានមិត្តភក្តិ សហគមន៍អន្តរជាតិវាយតំលៃខ្ពស់​។ ក្នុងឱកាសសន្និសីទជាន់
ខ្ពស់ នីតិកាលទី៣១ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិដែលទើប
នឹងបានបញ្ចប់នៅទីក្រុង New York អាមេរិក អ្នកនិពន្ធវិទ្យុសម្លេងវៀតណាម 
មានបទសរសេរ ស្ដីអំពី៖​ក្រឡែកមើលឡើងវិញ ដំណើការ២ឆ្នាំជាសមាជិកក្រុម
ប្រឹក្សាសិទ្ធិមនុស្ស  អង្គការសហប្រជាជាតិ។

ពង្រីកតួនាទីរបស់វៀតណាមនៅបណ្ដាយន្តការពហុភាគី - ảnh 1
ពង្រីកតួនាទីរបស់វៀតណាមនៅបណ្ដាយន្តការពហុភាគី

ទោះបីជាលើកដំបូង​ចូលរួម ក្រុមប្រឹក្សាសិទ្ធិមនុស្សក្តី ប៉ុន្តែវៀតណាមបាន
បង្ហាញអោយឃើញថាខ្លួនជាសមាជិកសកម្ម ម្ចាសការ និងមានការទទួលខុសត្រូវ 
នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស  រួមជាមួយប្រទេសជាសមាជិកនានាដោះស្រាយរាល់ការ
លំបាកសាកល្បងក្នុងវិស័យសិទ្ធិមនុស្ស។

          សមាជិកសកម្ម ម្ចាសការនិងមានការទទួលខុសត្រូវ

        រាប់រយកិច្ចប្រជុំ ស្ដីអំពីប្រធានបទនានា ដែលទាក់ទិនដល់កិច្ចការពារ​សិទ្ធិ​
មនុស្ស វៀតណាមជានិច្ចកាលផ្តល់មតិយ៉ាងសកម្ម ចាប់ពីបណ្ដាខ្លឹមសារដែលទាក់
ទិនដល់វិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ សិទ្ធិអភិវឌ្ឍន៍ សិទ្ធិអប់រំ សុខាភិបាលរហូត
ទៅដល់បញ្ហាដូចជា៖សេរីភាពខាងនិយាយស្ដី សេរីភាពសារព័ត៍មាន។ វៀតណាម
បានមានការរួមវិភាគទានយ៉ាងសកម្មក្នុងដំណើការកសាងសេចក្ដីសម្រេចចិត្តនានា
របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ជាប្រចាំឆ្នាំវៀតណាមសុទ្ធតែមានគណៈប្រតិភូចូល
រួមសន្និសីទជាន់ខ្ពស់ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ។ នេះគឺជាវេទិការមួយដើម្បីអះអាង
នូវសារ ការពារនិងជំរុញសិទ្ធិមនុស្សនៅវៀតណាម  ក៏ដូចជាការរួមវិភាគទានរបស់
ខ្លួន ដើម្បីដោះស្រាយបញ្ហាសីទ្ធិមនុស្សលើទូទាំងពិភពលោក។ 

          រូបភាពសកម្មរបស់វៀតណាម ត្រូវបានបង្ហាញតាមរយៈការអនុវត្តយន្តការ 
ត្រួតពិនិត្យទូទៅ (UPR) យន្តការសំខាន់បំផុត នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ។ អង្គការ
សហប្រជាជាតិ វាយតំលៃខ្ពស់ចំពោះវៀតណាម មិនគ្រាន់តែនៅក្នុងដំណើការ
ត្រួតពិនិត្យ រាយការណ៍ ជួបសន្ទនាជាមួយប្រទេសនានាស្ដីអំពីសិទ្ធិមនុស្សវៀត
ណាមប៉ុណ្ណោះទេ ថែមទាំង ការអនុវត្តយ៉ាងម៉ត់ចត់កិច្ចសន្យានានាដែលវៀត
ណាមយល់ព្រមទៀតផង។

          លើកកំពស់ជំនួបសន្ទនានិងកិច្ចសហប្រតិបត្តិការ

        ចំពោះមុខបំរ៉ែបំរួលដ៏ស្មុគស្មាញ នៃស្ថានភាពពិភពលោក​ ក្រុមប្រឹក្សាសិទ្ធិ
មនុស្ស ជានិច្ចកាលដោះស្រាយបណ្ដាបញ្ហា ស្មុគស្មាញនិងរសើបក្នុងនាមជា
សមាជិក វៀតណាមជានិច្ចកាលលើកកំពស់ទស្សនះជួបសន្ទនា និងសហប្រតិ
បត្តិការ រួមគ្នាខំប្រឹងប្រែងដើម្បីគោលដៅជំរុញ និងធានាសិទ្ធិមនុស្ស ដោយផ្អែក
ទៅលើការគោរព និងផ្លាស់ប្តូរជាមួយគ្នា។ ២ឆ្នាំកន្លងទៅ វៀតណាមបានអនុវត្ត
យន្តការផ្សែងៗគ្នា ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស  ដើម្បីអះអាងនូវទស្សនះនេះ។
 អញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ វៀតណាមបានអំពាវនាវអោយស្មារតីជួប
សន្ទនានិងសហប្រតិបត្តិការ រវាងប្រទេសជាសមាជិកនានា ក្នុងដំណើការដោះ
ស្រាយការងារនានា ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ។ វៀតណាមបានកំណត់កា
រធានាសិទ្ធិមនុស្សគឺការទទួលខុសត្រូវរបស់ប្រទេសនិមួយៗ និងប្រជាជន
ម្នាក់ៗ សមស្របជាមួយលក្ខណះសេដ្ឋកិច្ច ប្រវត្តិសាស្ត្រ វប្បធម៌ និងសង្គម
របស់គេ។ រហូតមកដល់ពេលនេះ វៀតណាមក៏ជាសមាជិកនិពន្ធនៃសេចក្ដី
សម្រេចចិត្តចំនួន៣០ រួមចំណែកលើកកំពស់ចំណេះដឹងរួមរបស់ពិភពលោក
ចំពោះតំលៃសិទ្ធិមនុស្ស។

          ពង្រីកតួនាទីរបស់វៀតណាម។

        រួមជាមួយភាពសកម្ម នៅវេទិការតំបន់ និងអន្តរជាតិផ្សេងៗ ការចូលរួម
ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានអះអាងនូវការរីកធំធាត់របស់ផ្នែកកិច្ចការបរទេស
វៀតណាមផង និងអះអាងនូវរូបភាព និងតួនាទីថ្មីរបស់វៀតណាម នៅលើឆាក
អន្តរជាតិ។ ២ឆ្នាំកន្លងទៅ វៀតណាម​បង្កើតបានទំនាក់ទំនងសហប្រិតបត្តិការ
មិត្តភាព ផ្លាស់ប្តូរយ៉ាងស្អិតរមួតជាមួយប្រទេសចំនួន៤៦ជាសមាជិកក្រុម
ប្រឹក្សាសិទ្ធិមនុស្ស  និងប្រទេសឃ្លាំមើលផ្សេងៗលើទូទាំងពិភពលោក។ អាច
និយាយបានថាវៀតណាមបានមានការរីកធំធាត់ពិតមែនក្នុងទំនាក់ទំនងពហុ
ភាគី រួមចំណែកជាក់ស្ដែង ក្នុងដំណើការកសាង និងពិភាក្សាអំពីសំណុំឯកសារ
នានានៃអង្គការសហប្រជាជាតិ។ ស្ដីអំពីសិទ្ធិមនុស្ស។ 

          ២/៣កំណាត់ផ្លូវ ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជា
ជាតិ បានរួចផុតហើយ។ ចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅមានការលំបាក
សាកល្បងជាច្រើន នៅខាងមុខ ប៉ុន្តែរហូតមកដល់ពេលនេះ វៀតណាមអាច
អះអាងបានថា៖ ការចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាសេចក្ដីសម្រេចចិត្តត្រឹ
មត្រូវ។ មិនគ្រាន់តែបង្កលក្ខណះការពារផលប្រយោជន៍របស់ប្រទេសជាតិ
អោយបានកាន់តែល្អប្រសើរ ប៉ុណ្ណោះទេ ថែមទាំង រួមចំណែកជំរុញរូបភាព 
និងតួនាទីរបស់វៀតណាម ចំពោះការងារកិច្ចការបរទេសនិយាយដោយឡែក 
និងការងារកិច្ចការបរទេសទទួលបន្ទុកសិទ្ធិមនុស្សនិយាយរួម។ ពង្រីកលទ្ធ
ផលដែលទទួលបាននេះ វៀតណាមនឹងបន្តរួមវិភាគទានច្រើនថែមទៀត ក្នុង
ឆ្នាំចុងក្រោយ ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ។ តាមនោះ អះអាងនូវថា
នះថ្មី អំពីវៀតណាមសកម្ម មានការទទួលខុសត្រូវ ឈានទៅមុខយ៉ាងរឹងមាំ
 ដើម្បីជីវភាពរស់នៅសម្បូរធូធារ សុភមង្គលចំពោះប្រជាជនគ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ