ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងនៅពិភពលោកឆ្នាំ២០១៤

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងនៅពិភពលោកឆ្នាំ២០១៤ - ảnh 1
វិបត្តិនយោបាយក្នុងប្រទេសអ៊ុយក្រែន (AP)

១-វិបត្តិនយោបាយក្នុងប្រទេសអ៊ុយក្រែន
        ការធ្វើរដ្ឋប្រហារផ្ដួលរំលំប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych
នាខែ​កុម្ភៈនិងគោលនយោបាយជិតស្និទ្ធជាមួយលោកខាងលិចរបស់រដ្ឋអំណាច
ថ្មី​បានបណ្ដាលការអារិចិត្តសំរាប់អ្នកដែលស្និទ្ធស្នាលជាមួយរុស្ស៊ីនៅអ៊ុយក្រែន។
ប្រជាជន​នៅឧបទ្វីបគ្រីមេបានរៀបចំការស្ទង់មតិប្រជាជននាខែមិនាឆ្នាំ២០១៤
ដោយសំរេចចិត្ត​ផ្ដាច់ចេញពីអ៊ុយក្រែននិងរួមបញ្ចូលក្នុងសហព័ន្ធរុស្ស៊ី។ តាំងពី
នោះមកចាប់ផ្ដើម​រលក​ទាមទាផ្ដាច់ចេញបណ្ដាដំបន់ដែនដីនៅភាគខាងកើត
អ៊ុយក្រែនបណ្ដាលឡើង​ជំលោះដែលធ្វើឲ្យមនុស្សយ៉ាងតិចបំផុត៤៣០០នាក់ត្រូវ
ស្លាប់និងជាង១លាន​នាក់ត្រូវចាកចេញពីផ្ទះសម្បែង។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងនៅពិភពលោកឆ្នាំ២០១៤ - ảnh 2
ភាពតានតឹងក្នុងទំនាក់ទំនងរវាងរុស្ស៊ីជាមួយអាមេរិកនិងលោកខាងលិចកើនឡើង (AP)

២-ភាពតានតឹងក្នុងទំនាក់ទំនងរវាងរុស្ស៊ីជាមួយអាមេរិកនិងលោកខាងលិចកើនឡើង

        បន្ទាប់ពីព្រឹត្តិការណ៍ឧបទ្វីបគ្រីមេរួមបញ្ចូលក្នុងសហព័ន្ធរុស្ស៊ី អាមេរិកនិង​
ប្រទេសលោកខាងលិចបានចោទប្រកាន់រុស្ស៊ីជ្រៀតជ្រែកចូលអ៊ុយក្រែន ទន្ទឹម​នឹង
នោះដាក់ទណ្ឌកម្មតម្រង់ទៅលើវិស័យប្រេងរ៉ែឧស្ម័នដុតហិរញ្ញវត្ថុនិងយោធារបស់
រុស្ស៊ី ហាមឃាត់ផ្ដល់ទិដ្ឋាកាចំពោះមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែនមួយចំនួន។ ខឿន​
សេដ្ឋកិច្ចរុស្ស៊ីកំពុងរងផលប៉ៈពាល់ដ៏ធ្ងន់ធ្ងរដោយបទដាក់ទណ្ឌកម្ម។ ឆ្លើយតបត
វិញ​ម៉ូស្គូបានចេញបទហាមនាំចូលកសិផលសាច់ផលិតផលពីទឹកដោះគោពី
អាមេរិក​និងសហភាពអឺរ៉ុប។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងនៅពិភពលោកឆ្នាំ២០១៤ - ảnh 3
ជំលោះអធិបតេយ្យភាពសមុទ្រកោះនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung (AP)


៣-ជំលោះអធិបតេយ្យភាពសមុទ្រកោះនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung
ស្ថានភាពនៅសមុទ្រខាងកើតបន្តមានបំរ៉ែបំរួលស្មុគស្មាញដោយបណ្ដាសកម្ម
ភាពអស្ថិរភាពរបស់ចិនដូចជាការដាក់ស្ថានីយ៍ខួងដោយខុសច្បាប់នៅ​ដំបន់សេដ្ឋកិច្ច
ផ្ដាច់មុខរបស់វៀតណាម បើកទូលាយទីតាំងទន្ទ្រានកាន់កាប់នៅ Truong Sa ផ្សព្វផ្សាយ
និងអនុវត្តច្បាប់ការកំណត់ផ្ទៃក្នុងដើម្បីបង្កើនការទាមទា​ខុស​ច្បាប់នៅទីនេះ។ អំពើរ
របស់ចិនបានធ្វើឲ្យសាធារណៈមតិអន្តរជាតិ​បរិហារយ៉ាងខ្លាំងក្លា។ ជំលោះអធិបតេយ្យ
ភាពនៅសមុទ្រ Hoa Tung រវាងចិន​និង​ជប៉ុនមានទំនោតានតឹងឡើងៗខណៈដែលចិន
បានបញ្ជូន​នាវានិងយន្តហោះមកដល់ដំបន់នេះ។ សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន
នៅ​ម៉ីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍ដោយឡែកស្ដីពីស្ថានភាពនៅសមុទ្រខាង
កើត។ សភាជាន់ទាបអាមេរិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្របានអនុម័តលើសេចក្តី​
សំរេចចិត្តដែលទាក់ទិនដល់បញ្ហាសមុទ្រខាងកើតនិងសមុទ្រ Hoa Tung។ តុលាការ
អាជ្ញាកណ្ដាលអន្តរជាតិជំនុំជំរះការប្តឹងតវារបស់ហ្វីលីពីនចំពោះចិនដែលទាក់ទិនដល់
អធិបតេយ្យភាពនៅសមុទ្រខាងកើត។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងនៅពិភពលោកឆ្នាំ២០១៤ - ảnh 4
អាមេរិកនិងគុយបាប្រកាសស្ដារទំនាក់ទំនងការទូតឡើងវិញ (AP)


៤-អាមេរិកនិងគុយបាប្រកាសស្ដារទំនាក់ទំនងការទូតឡើងវិញ

        នាថ្ងៃទី១៧ធ្នូឆ្នាំ២០១៤ ប្រធានាធិបតីអាមេរិកលោក Barack Obama និង​ប្រធានរដ្ឋ
គុយបាលោក Raul Castro បានប្រកាសស្ដារទំនាក់ទំនងឡើង​វិញ​បន្ទាប់ពីជាងពាក់
កណ្ដាលសតវត្សដែលប្រទេសទាំងពីរកាត់ផ្ដាច់ទំនាក់ទំនង​ការទូតនិងការហ៊ុំព័ទ្ធ
សេដ្ឋកិច្ច។ បណ្ដាការបោះជំហានជាបន្តគឺអាមេរិកកំពុង​ពិនិត្យ​បើកស្ថានទូតនៅក្រុង
La Havana លុបចោលបទកំណត់ប្រទេសឧបត្ថម្ភ​ភេរវកម្ម​ដែលអាមេរិកដាក់ឲ្យគុយបា
បន្ធូបទហាមធ្វើដំណើរ ការកំណត់ហិរញ្ញវត្ថុ បើកផ្លូវ​សំរាប់​អង្គភាពអាជីវកម្មអាមេរិក
រកស៊ីនៅគុយបា។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងនៅពិភពលោកឆ្នាំ២០១៤ - ảnh 5
សហគមន៍អន្តរជាតិព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះការរីករាលដាលរបស់កំលាំងរដ្ឋឥស្លាម (IS) ជ្រុលនិយមនៅមជ្ឈឹមបូពា (Reuters)


៥-សហគមន៍អន្តរជាតិព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះការរីករាលដាលរបស់​កំលាំង​រដ្ឋឥស្លាម (IS)​ ជ្រុលនិយមនៅមជ្ឈឹមបូពា

        ក្នុងឆ្នាំ២០១៤ពិភពលោកត្រូវប្រឈមមុខនឹងកំលាំងភេរវកម្មថ្មី ឃោឃៅព្រៃផ្ស័យ
​និង​សាហាវជាង Al Qaeda នោះគឺកំលាំង IS។ មិនត្រឹមតែខ្លាំងខាងហិរញ្ញវត្ថុ​ប៉ុណ្ណោះទេ
IS បានបង្កើនកំលាំងជាបន្តបន្ទាប់វាយប្រហារទន្ទ្រានកាន់​កាប់បើក​ទូលាយក្របខ័ណ្ឌ
សកម្មភាពពីអ៊ីរ៉ាក់ទៅស៊ីរីសម្លាប់មនុស្សជាច្រើននិងសម្លាប់​ចំណាប់ខ្មាំង។ អាមេរិកនិង
សម្ព័ន្ធមិត្តបានដំណើរការវាយប្រហារជាច្រើនលើក​ប៉ុន្តែរហូតមកដល់ពេលនេះការ
ខំប្រឹងប្រែងវាយកំចាត់ IS មិនទាន់នាំមកនូវប្រសិទ្ធភាព​ឡើយ។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងនៅពិភពលោកឆ្នាំ២០១៤ - ảnh 6
តម្លៃប្រេងពិភពលោកបានថយចុះដល់៤៥% (VOV)


៦-តម្លៃប្រេងពិភពលោកបានថយចុះដល់៤៥%

        ពីកំរិត១០៦ដុល្លារអាមេរិកក្នុងមួយធុងនាខែមិថុនា តំលៃប្រេងពិភពលោក​បាន
ថយចុះនៅត្រឹមកំរិត៦០ដុល្លារអាមេរិកក្នុងមួយធុង។ តាមការពិនិត្យនៃ​មូលនិធិ​​រូបីយ
វត្ថុអន្តរជាតិ (IMF) ថា ការធ្លាក់តំលៃប្រេងដល់កំរិតទាបបំផុតក្នុង​អំឡុង៥ឆ្នាំកន្លងមក
នឹងបង្កសន្ទុះកំណើននៃខឿនសេដ្ឋកិច្ចពិភពលោក។ IMF ព្យាករណ៍ថាសេដ្ឋកិច្ច
ពិភពលោកនឹងមានកំណើន៣,៣%ក្នុងឆ្នាំ២០១៤និង​៣,៨%នាឆ្នាំ២០១៥។ ប៉ុន្តែ IMF
ក៏រំលឹកថា បំរ៉ែបំរួលថ្មីពោលខាងលើនឹង​ជាកាំបិតពីរមុខបង្កស្នាមរបួសដល់ប្រទេស
ចំណុះទៅលើការនាំចេញប្រេងរ៉ែ។ តំលៃប្រេង​ធ្លាក់​​ចុះក៏ជិះឥទ្ធិពលទៅលើនយោបាយ
ពិភពលោកផងដែរ។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងនៅពិភពលោកឆ្នាំ២០១៤ - ảnh 7
ដំបន់ដែនដីមួយចំនួននៅទ្វីបអឺរ៉ុបទាមទាឯករាជ្យ (EAP)


៧-ដំបន់ដែនដីមួយចំនួននៅទ្វីបអឺរ៉ុបទាមទាឯករាជ្យ

២ខែបន្ទាប់ពីព្រឹត្តិការណ៍អ្នកបោះឆ្នោតអៀកឡង់ជាង៤លាននាក់បោះឆ្នោតក្នុងការ
បោះប្រជាមតិទាមទាឯករាជ្យនាខែវិច្ឆិកាឆ្នាំ២០១៤​ ដំបន់ Catalonia នៅអេស្បាញ់ក៏
ដំណើរការស្ទង់មតិដោយមានលទ្ធផល​គាំទ្រ​ឯករាជ្យឡើងដល់៨០%ផងដែរ។ ទោះបីជា
មិនទទួលបានលទ្ធផលដូចនឹងបំណង​ដោយសារសម្លេងគាំទ្រអៀកឡង់ឯករាជ្យត្រឹមតែ
ទទួលបានប្រមាណ៤៥%និងការស្ទង់មតិនៅដំបន់ Catalonia ត្រូវបានចាត់ទុកជាអំពើរ
រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ក្តី ប៉ុន្តែទំនោទាមទាផ្ដាច់ខ្លួនបានមានការជះឥទ្ធិពលដល់​
ស្ថានភាពនយោបាយនៅប្រទេសនីមួយៗ ដោយមានការធ្វើសម្បទានជាច្រើន​ជាង
របស់រដ្ឋអំណាចមជ្ឈឹម។ ទូលំទូលាយជាងទៀតនោះគឺ និន្ននាការនេះក៏គំរាមកំហែង
​ផ្ទាល់​ទៅលើសន្តិសុខនិងភាពសម្បូររុងរឿងរបស់ដំបន់។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងនៅពិភពលោកឆ្នាំ២០១៤ - ảnh 8
លោក Zhou Yongkang អតីតសមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន (Getty)


៨-ចិនបន្តជំរុញការតស៊ូប្រឆាំងអំពើរពុករលួយ

        យុទ្ធនាការប្រឆាំងអំពើរពុករលួយរបស់ចិនឈានដល់ឆ្នាំទី៣។ តាមការធ្វើស្ថិតិ​
បាន​សឲ្យឃើញថា ចិនបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ជាង៥០នាក់និងមន្ត្រីជាន់​ទាប​រាប់
ពាន់នាក់។ ក្នុងនោះបានចាប់ខ្លួននិងបណ្ដេញចេញពីបក្សចំពោះលោក Zhou Yongkang
អតីតសមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក Xu Caihou
អតីតអនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹមចិន។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងនៅពិភពលោកឆ្នាំ២០១៤ - ảnh 9
សោកនាដកម្មក្នុងផ្នែកអាកាសចរណ៍និងនាវាចរណ៍ពិភពលោក (AP)


៩-សោកនាដកម្មក្នុងផ្នែកអាកាសចរណ៍និងនាវាចរណ៍ពិភពលោក
        ការបាត់ខ្លួនដោយអាថ៌កំបាំងនៃយន្តហោះ Boeing មានស្លាកលេខ MH370 ដែល
ដឹក​អ្នកដំណើរចំនួន២៣៩នាក់នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី យន្តហោះមាន
ស្លាកលេខ MH17 នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីត្រូវបាញ់ធ្លាក់នៅភាគខាង
កើត​អ៊ុយក្រែន​ដែល​ធ្វើឲ្យអ្នកដំណើរចំនួន២៩៨នាក់ត្រូវស្លាប់ យន្តហោះរបស់ក្រុម
ហ៊ុន​អាកាសចរណ៍​អាលហ្សេរី​ដឹកអ្នកដំណើរចំនួន១១០នាក់ធ្វើដំណើរពីរដ្ឋធានី
Ouagadougou របស់ Burkina Faso ទៅកាន់រដ្ឋធានី Algiers ត្រូវធ្លាក់ ករណី​លិច​នាវា
Sewol ដែលធ្វើឲ្យមនុស្ស​ចំនួន​២៩៨នាក់ត្រូវស្លាប់និងបាត់ខ្លួននៅ​កូរ៉េ​ខាងត្បូងក្នុង
នោះភាគច្រើនគឺកុមារជា​ដើម ត្រូវបានចាត់ទុកជា​សោកនាដកម្ម​ដ៏ឈឺចាប់ក្នុង
ប្រវត្តិសាស្ត្រអាកាសចរណ៍​និង​នាវាចរណ៍​ពិភពលោក។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងនៅពិភពលោកឆ្នាំ២០១៤ - ảnh 10
មហាអាសន្នរោគអេបូឡារីករាលដាលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រទំនើប (CNN)


១០-មហាអាសន្នរោគអេបូឡារីករាលដាលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ​ទំនើប

        ចាប់ផ្ដើមកើតមានឡើងនៅប្រទេសអាហ្វ្រីកខាងលិចមួយចំនួន វីរុស​អេបូឡា​ដ៏​
គ្រោះថ្នាក់បានរីករាលដាល់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រទំនើបនិងឆ្លងទៅ​
ប្រទេសជាច្រើនទៀត។ តាមទិន្នន័យដែលអង្គការសុខភាព ពិភពលោក​បានប្រកាស
​ថា បរិមាណមនុស្សត្រូវឆ្លងអេបូឡានាបច្ចុប្បន្នបាន​ហួស​ពីតួលេខ១៨ពាន់នាក់ ក្នុង​
នោះមានមនុស្សជិត៧ពាន់នាក់ត្រូវស្លាប់។ អង្គការសុខភាពនាថ្ងៃទី៨សីហាបាន​
ប្រកាសស្ថានភាពបន្ទាន់ទូទាំងសកល​លោកចំពោះជំងឺដ៏គ្រោះថ្នាក់នេះ។ ទន្ទឹមនឹង​
ការសាកពិសោធន៍វាក់សាំង​និង​ថ្នាំ​ព្យាបាលនោះ សហគមន៍អន្តរជាតិបានប្រមូលផ្ដុំ​
គ្រប់ប្រភពកំលាំងដើម្បីអាចរុញថយក្រោយអាសន្នរោគនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ