ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងលើសកលលោកក្នុងឆ្នាំ២០១២

១ ឆ្នាំ ២០១២ ឆ្នាំនៃបណ្ដាការបោះឆ្នោត និងផ្ទេរប្រគល់អំណាចនៅប្រទេស
ធំៗលើពិភពលោក។

          រុស្ស៊ីបានឃើញហេតុការណ៍នៃការផ្ទេរប្តូរអំណាចប្រធានាធិបតី រវាងដៃគូរ Putin
 – Medvedev ។នាយករដ្ឋមន្ត្រី Vladimir Putin បានក្លាយទៅជាប្រធានាធិបតី​ បន្ទាប់ពី
ការ បោះឆ្នោតប្រធានាធិបតី នាថ្ងៃទី ៤ មិនា ឆ្នាំ ២០១២។ នៅបារាំង ក្រោយរយះ ពេល ១៧ឆ្នាំ សិទ្ធអំណាចបានផ្ទេរប្តូរពីគណះបក្សស្ដាំនិយមទៅជាគណះបក្សឆ្វេងនិយម 
ដោយជ័យជំនះរបស់បេក្ខជននៃគណះបក្សសង្គមនិយម លោក Francois Hollande។ នៅអាមេរិក ប្រធានាធិបតី Barack Obama ដណ្ដើមបានជ័យជំនះទាំងស្រុង លើ​គូបដិ
បក្ស Mitt Romney នៃគណះបក្សសាធារណះរដ្ឋ ដើម្បីបន្តកាន់ដំណែងថែម៤ឆ្នាំទៀត។ នៅចិន មហាសន្និបាតបក្សកុម្មុយនីស្តចិន លើកទី ១៨ ត្រូវបានគូសសញ្ញាការផ្ទេរប្តូរ
អំណាចពី​ជំនាន់ថ្នាក់ដឹកនាំទី៤ ទៅជំនាន់ទី៥។ អនុប្រធាន Xí Jìnpíng ​ ត្រូវបាន បោះ ឆ្នោតជ្រើសរើសជាអគ្គលេខាបក្សកុម្មុយនីស្តចិន។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងលើសកលលោកក្នុងឆ្នាំ២០១២ - ảnh 1
ឆ្នាំ ២០១២ ឆ្នាំនៃបណ្ដាការបោះឆ្នោត និងផ្ទេរប្រគល់​អំណាចនៅប្រទេស ធំៗលើពិភពលោក(http://vov.vn)

២ ប្រជែងដណ្ដើមអធិបតេយ្យភាពសមុទ្រកោះ នៅទ្វីបអាស៊ី-បាស៊ីហ្វីក

          ជំលោះជប៉ុន និងចិនអំពីអធិបតេយ្យភាពចំពោះកោះ Senkaku /ដៀវងឺ ក៏ដូចជា
រវាង កូរ៉េខាងត្បូងនិងជប៉ុនគឺកោះ Dokdo/ Takasshema  និងពិសេសគឺការជជែកអំពី អធិបតេយ្យភាពនៅសមុទ្រខាងកើតរវាងចិន និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ បាន ក្លាយទៅជាប្រធានបទក្តៅគគុកនៅលើវេទិកាអន្តរជាតិនានា ក្នុងឆ្នាំ ២០១២។ រដ្ឋ មន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (ASEAN) ទទួលបានសេចក្ដីថ្លែង​ការ រួមណ៍ អំពី គោលការណ៍ ៦ខ អំពីសមុទ្រខាងកើត…ជាដើម៕

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងលើសកលលោកក្នុងឆ្នាំ២០១២ - ảnh 2
ប្រជែងដណ្ដើមអធិបតេយ្យភាពសមុទ្រកោះ នៅទ្វីបអាស៊ី-បាស៊ីហ្វីក(internet)

៣ ទ្វីបអាស៊ី ប៉ាស៊ីហ្វីក - ចំណុចស្នូលក្នុងយុទ្ធសាស្ត្ររបស់ប្រទេសជាតិជា
ច្រើន។

         រដ្ឋអំណាចអាមេរិកបានផ្ទេរចំណុចស្នូលនៃយុទ្ធសាស្ត្រចេញទៅទ្វីបអាស៊ី - ប៉ាស៊ីហ្វីក ដោយការបញ្ជូនចំនួននកងកម្លាំងកងទ័ពជើងទឹក ជើងអាកាស និងជើង
គោកភាគច្រើនទៅតំបន់នេះ ដើម្បីបង្កើនការចងសម្ព័ន្ធទំនាក់ទំនងយោធាជាមួយ បណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ដូចជា៖ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងហ្វីលីពិន។ ទ្វីប អឺរ៉ុបក៏កំពុងផ្ទេរទៅគោលនយោបាយ” ឆ្ពោះទៅទ្វីបអាស៊ី”។ បណ្ដាថ្នាក់ដឹកនាំជួរ មុខរបស់ទ្វីបអឺរ៉ុប បានមកដល់ឡាវជាច្រើនកុះករ ដើម្បីចូលរួមសន្និសីទទ្វីបអាស៊ី- ទ្វឺបអឺរ៉ុប លើកទី ៩ (ASEM 9)។ មិនអើពើរដល់វិបត្តិបំណុលនាបច្ចុប្បន្ន EU កំពុង
ចាប់ផ្ តើមបើកទូលាយបណ្ដាញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់គេ
នៅទ្វីបអាស៊ី។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងលើសកលលោកក្នុងឆ្នាំ២០១២ - ảnh 3
ទ្វីបអាស៊ី ប៉ាស៊ីហ្វីក - ចំណុចស្នូលក្នុងយុទ្ធសាស្ត្ររបស់ប្រទេសជាតិជា ច្រើន(internet)


 សង្គ្រាមស៊ីវិលនៅស៊ីរីគំរាមគំហែងយ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខក្នុងតំ
បន់ និងបន្តបង្កការខ្វែងគំនិតរវាងបណ្ដាមហាអំណាច

   ស៊ីរីធ្លាក់ក្នុងសង្គ្រាមស៊ីវិល រវាងបណ្ដាកងកម្លាំងប្រដាប់អាវុធប្រឆាំងជាមួយកង
កម្លាំងអាវុធរបស់ប្រធានាធិបតី Bashar Al-Assad។​ គិតដល់ចុងឆ្នាំ២០១២ ​មានមនុស្ស ចំនួន ៣៧ ០០០ នាក់ត្រូវស្លាប់។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងលើសកលលោកក្នុងឆ្នាំ២០១២ - ảnh 4
សង្គ្រាមស៊ីវិលនៅស៊ីរីគំរាមគំហែងយ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខក្នុងតំ បន់ និងបន្តបង្កការខ្វែងគំនិតរវាងបណ្ដាមហាអំណាច(internet)


៥ សហព័ន្ធអឺរ៉ុប ( EU ) ខ្វែងគំនិតក្នុងផ្ទៃក្នុង ថយចុះឥទ្ធិពល តំបន់ចាយ
ប្រាក់រួម
Euro ត្រូវធ្លាក់ចុះការវិបត្តលើកទី២

         EU ខ្វែងគំនិតដោយទាក់ទិនដល់ថវិការួម និងបណ្ដាលក្ខខ័ណ្ឌ​ជួយឧបត្ថម្ភចំ
ពោះប្ រទេសដែល​ធ្លាក់ចុះក្នុងស្ថានភាពវិបត្តិប្រាក់បំណុលសាធារណះធ្ងន់ធ្ងរ។ ជាងនោះទៀត ខឿនសេដ្ឋកិច្ចតំបន់ចាយប្រាក់រួម Euro មិនគ្រាន់តែមិនទាន់ ស្វែង រកបានដំណោះស្រាយ ថែមទាំងធ្លាក់ចុះចូលក្នុងវិបត្តលើកទី២ ជាមួយផលិតផល សរុបក្នុងប្រទេសជាតិ( GDP) របស់ប្រទេសជាសមាជិកចំ​នួន ១៧ ត្រូវថយ ចុះជាបន្តបន្ទាប់ ក្នុងរយះពេលប៉ុន្មានខែចុងឆ្នាំ២០១២នេះ និងតាមការព្យាករណ៍ថា៖ 
អាចធ្ងន់ធ្ងរជាងនេះទៀតក្នុងរយះពេលខាងមុខនេះ។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងលើសកលលោកក្នុងឆ្នាំ២០១២ - ảnh 5
សហព័ន្ធអឺរ៉ុប ( EU ) ខ្វែងគំនិតក្នុងផ្ទៃក្នុង ថយចុះ​ឥទ្ធិពល តំបន់ចាយ ប្រាក់រួម Euro ត្រូវធ្លាក់ចុះការវិបត្តលើកទី២(internet)


          ៦ Palestin ក្លាយទៅជាប្រទេសសង្កេតការណ៍ របស់អង្គការសហប្រជាជាតិ

       ជាមួយសម្លេងគាំទ្រចំនួន ១៣៨⁄ ១៨៨ នាថ្ងៃទី ៣០ វិច្ឆិកា មហាសន្និបាតក្រុម
ប្រឹក្សារអង្គការសហប្រជាជាតិ បានអនុម័ត្ត​លើ សេចក្ដីសម្រេចចិត្តលើកកំរិតបែបបទ
អោយ Palestin ពីបុគ្គលសង្កេតការណ៍ ឡើងទៅរដ្ឋសង្កេតការណ៍។ ប្រការនេះត្រូវ បានចាត់ទុកជាការជ័យជំនះការទូតមួយដ៏សែនសំខាន់របស់ Palestin។ ទោះបីជានៅ                       ប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន ពិសេសគឺពីភាគីអ៊ីស្រាអែលក្តី ប៉ុន្តែពី នេះទៅ Palestin អាចចូលរួមរាល់ស្ថាប័នអន្តរជាតិ ដូចជា អង្គការពាណិជ្ជកម្មពិភព លោក ធនាគារពិភពលោក …។ល។បង្កើតផែនគ្រិះសំរាប់  Palestin អាចការពារនិង អនុវត្តផលប្រយោជន៍ត្រឹមត្រូវតាមច្បាប់​របស់ខ្លួន។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងលើសកលលោកក្នុងឆ្នាំ២០១២ - ảnh 6
Palestin ក្លាយទៅជាប្រទេសសង្កេតការណ៍ របស់អង្គការសហប្រជាជាតិ(internet)


៧ ឧបទ្វីបកូរ៉េក្ដៅឡើងៗ ពីបណ្ដាការបាញ់បង្ហោះផ្កាយរណបរបស់សាធារណះ រដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ          ឆ្នាំ២០១២ សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បានបាញ់បង្ហោះផ្កាយ
រណបចំនួន២ ក្រោយការបាញ់បង្ហោះលើកទីមួយបរាជ័យ នាខេមេសា  នាថ្ងៃទី ១២ធ្នូ  សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ បានបាញ់បង្ហោះផ្កាយរណប Kwang
myongsong -3 ប្រកបដោយជោគជ័យ។ ក្រុមប្រឹក្សារសន្តិសុខ អង្គការសហប្រជាជាតិបាន រៀបចំកិច្ចប្រជុំបន្ទាន់ និងចេញសេចក្ដីប្រកាសជាសាធារណះថ្កោលទោសការបាញ់ បង្ហោះផ្កាយរណបនេះរបស់សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ ។ ប៉ុន្តែ  សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ អះអាងថា៖ នេះគឺជាការបាញ់បង្ហោះ
ផ្កាយរណបសង្កេតការផែនដីតែប៉ុណ្ណោះ។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងលើសកលលោកក្នុងឆ្នាំ២០១២ - ảnh 7
ឧបទ្វីបកូរ៉េក្ដៅឡើងៗ ពីបណ្ដាការបាញ់បង្ហោះផ្កាយរណបរបស់សាធារណះ រដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ (internet)


៨ ការ​បាញ់​ប្រហារ​ដ៏​រន្ធត់​បាន​​​កើត​ឡើង​ជាបន្តបន្ទាប់  និងបញ្ហាកម្ម សិទ្ធិ កាំភ្លើងត្រូវបាននាំចេញពិភាក្សានៅអាមេរិក

         ការ​បាញ់​ប្រហារ​ដ៏​រន្ធត់​មួយ​បាន​​​កើត​ឡើង​នៅក្នុង​សាលា​បឋមសិក្សា​ Sandy
Hook​ ទីក្រុង Newtown រដ្ឋ Connecticut របស់អាមេរិក នាថ្ងៃទី ១៤ ធ្នូ បានធ្វើអោយ
​មនុស្ស​ចំនួន ២៦នាក់ត្រូវស្លាប់ និងក្នុងនោះមានកុមារចំនួន ២០នាក់ មានអាយុពី
៥ដល់៧ឆ្នាំ។ នាថ្ងៃទី ២១ ធ្នូ បានកើតមានឡើងការបាញ់ប្រហារ១ទៀត នៅជិតទី
រួមស្រុក Geesey រដ្ឋ Pennsylvania បានធ្វើអោយមនុស្សចំនួន ៤នាក់ត្រូវស្លាប់ …ជា
ដើម។ បណ្ដាសោកនាដកម្មនេះ មិនគ្រាន់តែបានធ្វើអោយកើតមានឡើងការ​ជជែក  ដែលមានពីយូរមកហើយ​អំពីសិទ្ធិប្រើប្រាសកាំភ្លើងរបស់ប្ រជាជនប៉ុណ្ណោះទេ  ថែម ទាំងសរអោយឃើញនូវគ្រោះអាសន្តអំពីវិបត្ត​ចិត្តសាស្ត្របានកើនឡើងនៅអាមេរិក។

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងលើសកលលោកក្នុងឆ្នាំ២០១២ - ảnh 8
ការ​បាញ់​ប្រហារ​ដ៏​រន្ធត់​​បាន​​​កើត​ឡើង​ជាបន្តបន្ទាប់ និងបញ្ហាកម្ម សិទ្ធិ កាំភ្លើងត្រូវបាននាំចេញពិភាក្សានៅអាមេរិក(internet)

៩ ការប្រែប្រួលអាកាសធាតុ បង្កឡើងនូវបាតុភូតអាកាសធាតុអសកម្មជាច្រើន

         ខ្យល់ព្យុះ Bopha បានបកមកលើភាគខាងត្បូងហ្វីលីពិន នាព្រឹកថ្ងៃទី ៤ធ្នូ នាំ តាមភ្លៀងច្រើន និងខ្យល់ខ្លាំង បានធ្វើអោយមនុស្សជាង១០០០នាក់ត្រូវស្លាប់ ៨០០
នាក់ត្រូវបាត់ខ្លួន និងប្រជាជនជាង ៦ លាននាក់ត្រូវធ្លាក់ចូលក្នុងស្ថានភាពដាច់ទឹក 
ដាច់ភ្លើង។ មុននេះ ខ្យលព្យុះ Sandy ក៏ត្រូវបានចាត់ទុកជាខ្យល់ព្យុះធំបំផុតពី ១០០
ឆ្នាំមក នៅអាមេរិក និងជាខ្យល់ព្យុះបង្កការខូចខាតអំពីសេដ្ឋកិច្ចច្រើនបំផុតក្នុងប្រវត្តិ
សាស្ត្ររបស់អាមេរិក។ 

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងលើសកលលោកក្នុងឆ្នាំ២០១២ - ảnh 9
ការប្រែប្រួលអាកាសធាតុ បង្កឡើងនូវបាតុភូតអាកាសធាតុអសកម្មជាច្រើន(internet)


១០ វិទ្យាសាស្ត្រសកលលោក ដណ្ដើមបានបណ្ដាសមិទ្ធផលសំខាន់

         មន្ទីពិសោធន៍ចលិ័តអាមេរិកបានចុះចត់លើភពព្រះអង្គារ ប្រកបដោយ
ជោគជ័យនាថ្ងសទី ៦ សីហា ក្រោយរយះពេលដំណើការ៨ខែ 
មន្ទីពិសោធន៍
ចលិ័តអំពីបរិយាកាសលើភព​
ព្រះអង្គារ​មានឈ្មោះ Curiosity បានចុះចត់ ទៅ លើភពព្រះអង្គារ ប្រកបដោយជោគជ័យ។ Curiosity មានបេស កកម្ម  ស្វែង រកមើលក្រែងមានតម្រុយបង្ហាញពីជីវិតនៅទីនេះ៕​

ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានឡើងលើសកលលោកក្នុងឆ្នាំ២០១២ - ảnh 10
វិទ្យាសាស្ត្រសកលលោក ដណ្ដើមបានបណ្ដាសមិទ្ធផលសំខាន់(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ