យថាទស្សន៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងបរិបទថ្មី

(VOVWORLD) - ដោយផ្អែកលើការកត់សម្គាល់លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ និងខឿនសេដ្ឋកិច្ចធំៗរបស់ពិភពលោកក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ស្ថាប័នហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិជាច្រើនបានកែសម្រួលការព្យាករណ៍ និងយថាទស្សន៍កំណើននៃខឿនសេដ្ឋកិច្ចពិភពលោក ក៏ដូចជាខឿនសេដ្ឋកិច្ចជាសមាចិកនីមួយៗទៀតផង។ការវាយតម្លៃរួមគឺ សេដ្ឋកិច្ចពិភពលោកកំពុងមានសញ្ញាល្អៗជាច្រើន ប៉ុន្តែនៅតែប្រឈមមុខនឹងហានិភ័យ និងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរជាច្រើនផងដែរ។

យថាទស្សន៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងបរិបទថ្មី - ảnh 1ទីស្នាក់ការកណ្តាលរបស់ធនាគារពិភពលោក (WB) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ រូបថត៖ AFP/VNA

សញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចពិភពលោក

នាថ្ងៃទី ៤ ខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយរបាយការណ៍មួយ ក្នុងនោះបង្កើនការព្យាករណ៍កំណើនឆ្នាំនេះរបស់បណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់នេះ ដោយភាគច្រើនគឺពឹងផ្អែកលើយថាទស្សន៍ពីការ ដែលចិនបានបន្ធូរស្រាលវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងបើកច្រកទ្វារព្រំដែនឡើងវិញ។ តាមនោះ ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ខឿនសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍នៅអាស៊ីសម្រេចបាន ៤,៨% ក្នុងឆ្នាំនេះ ខ្ពស់ជាងការព្យាករណ៍ ៤,៦% ក្នុងខែធ្នូឆ្នាំមុន និងកម្រិតកំណើនជាក់ស្តែងក្នុងឆ្នាំមុន (៤,២%)។ ក្នុងនោះ ADB បានព្យាករណ៍ថា ខឿនសេដ្ឋកិច្ចធំបំផុតនៅអាស៊ី និងធំទីពីរនៅលើពិភពលោក គឺប្រទេសចិននឹងកើនឡើង ៥% ក្នុងឆ្នាំនេះ ពោលគឺខ្ពស់ជាងកម្រិត ៣% នៅថ្ងៃដដែលនេះ ធនាគារពិភពលោក (WB) ក៏បានចេញផ្សាយរបាយការណ៍មួយផងដែរ ដែលបានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះនៅអាមេរិកឡាទីន និងតំបន់ការីប៊ីនដល់ ១,៤% កើនឡើង ០,១% បើប្រៀបធៀបនឹងការប៉ាន់ប្រមាណ ដែលបានចេញផ្សាយកាលពីខែមករាកន្លងទៅ។ អ្នកជំនាញធនាគារពិភពលោកបានបានវាយតម្លៃថា ខឿនសេដ្ឋកិច្ចនានាក្នុងតំបន់នេះបានស្ដារឡើងវិញដល់កម្រិតមុនការរាតត្បាតកូវីដ ១៩ ផ្ទុះឡើងហើយ ព្រមទាំងព្យាករណ៍ថាកំណើន GDP របស់អាមេរិកឡាទីនក្នុងឆ្នាំ ២០២៤ និង ២០២៥ នឹងសម្រេចបាន ២,៤% ។

យោងតាមអ្នកជំនាញ និងស្ថាប័នសេដ្ឋកិច្ច-ហិរញ្ញវត្ថុអន្តរជាតិបានឲ្យដឹងថា សញ្ញាវិជ្ជមានដែលបានកត់សម្គាល់របស់តំបន់ និងខឿនសេដ្ឋកិច្ចធំៗគឺជាកម្លាំងចលករដ៏សំខាន់ សម្រាប់ខឿនសេដ្ឋកិច្ច និងសហគ្រាសនានាជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគសកល បង្កើនលទ្ធភាពស្ដារកំណើនឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈឹដ្ឋានអ្នកជំនាញក៏បានព្រមានផងដែរថា ហានិភ័យ និងបញ្ហាប្រឈមជាមួយនឹងការស្ដារឡើងវិញ និងកំណើនសេដ្ឋកិច្ចពិភពលោកនៅតែមានការព្រួយបារម្ភ។


យថាទស្សន៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងបរិបទថ្មី - ảnh 2មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ រូបថត៖ រ៉យទ័រ

បន្តប្រុងប្រយ័ត្នចំពោះហានិភ័យ និងបញ្ហាប្រឈម

យោងតាមរបាយការណ៍នាថ្ងៃទី ៥ ខែមេសារបស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ី ក្បែរសាហារ៉ានឹងថយចុះមកនៅត្រឹម ៣,១% ក្នុងឆ្នាំនេះបើធៀបនឹងកម្រិត ៣,៦% កាលពីឆ្នាំមុន។ របាយការណ៍របស់ធនាគារពិភពលោកបានលើកច្បាស់ថា៖ កំណើននៅទូទាំងតំបន់នឹងនៅតែមានភាពទន់ខ្សោយ ដោយសារតែអស្ថិរភាពនៃខឿនសេដ្ឋកិច្ចពិភពលោក សកម្មភាពខ្វះប្រសិទ្ធភាពនៃខឿនសេដ្ឋកិច្ចបំផុតក្នុងទ្វីប អតិផរណាខ្ពស់ និងកំណើនវិនិយោគបានធ្លាក់ចុះយ៉ាងខ្លាំង។ ក្នុងពេលនោះ នៅតំបន់អាមេរិកឡាទីន និងតំបន់ការាបៀន ធនាគារពិភពលោកបានចាត់ទុកថា ការធ្វើ សមាហរណកម្មក្នុងតំបន់នេះទៅក្នុងខឿនសេដ្ឋកិច្ចសកលលោកបន្តនៅកម្រិតទាប។ ក្រៅពីនោះ តំបន់នេះមានកំហិតក្នុងការជំរុញវិនិយោគទៅក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម។ គួរកត់សម្គាល់ថា នៅសហរដ្ឋអាមេរិក ដែលជាខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកយោងតាមទិន្នន័យចេញផ្សាយនាថ្ងៃទី ៥ ខែមេសា របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ឱនភាពពាណិជ្ជកម្មរបស់ប្រទេសនេះបានបន្តកើនឡើងនៅក្នុងខែកុម្ភៈ ហើយជាខែទី ៣ ជាប់ៗគ្នា ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានពង្រីកដោយសារតម្លៃនៃការនាំចេញបានធ្លាក់ចុះច្រើនជាងការនាំចូល។ ឱនភាពពាណិជ្ជកម្មអូសបន្លាយមិនត្រឹមតែជាសញ្ញាអាក្រក់សម្រាប់សេដ្ឋកិច្ចអាមេរិកដាច់ដោយឡែកប៉ុណ្ណោះទេ ថែនទាំងកាន់តែទូលំទូលាយថែមទៀតផង។ សម្រាប់ខឿនសេដ្ឋកិច្ចធំបំផុត EU គឺអាល្លឺម៉ង់ បើទោះបីជា GDP ត្រូវបានព្យាករណ៍ថានឹងសម្រេចបាននូវកំណើនវិជ្ជមាន (០,៣%) នៅឆ្នាំនេះក៏ដោយ ប៉ុន្តែអត្រាអតិផរណានៅតែត្រូវបានចាត់ទុកថាមានកម្រិតខ្ពស់គឺប្រហែល ៦,០% ថយចុះមិនសូវច្រើនបើធៀបនឹងកម្រិត ៦,៩% កាលពីឆ្នាំមុន។ តថភាពជាក់ស្ដែងនេះ ដាក់សម្ពាធយ៉ាងខ្លាំងលើសន្ទុះកំណើន ដោយសារតែអត្រាការប្រាក់ត្រូវបានបង្ខំឱ្យនៅកម្រិតខ្ពស់ ដោយកាត់បន្ថយលទ្ធភាពទទួលបានដើមទុនរបស់សហគ្រាស និងប្រជាជន។

ក្នុងបរិបទនោះ ក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ៥ ខែមេសា អ្នកជំនាញផ្នែកហិរញ្ញវត្ថុនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានពីការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ហើយផលវិបាកគឺការបំបែកខឿនសេដ្ឋកិច្ចសកលនឹងកាន់តែបង្កើនហានិភ័យអំពីស្ថិរភាពហិរញ្ញវត្ថុ កាត់បន្ថយការវិនិយោគបរទេស កាត់បន្ថយតម្លៃទ្រព្យសកម្ម ប្រព័ន្ធទូទាត់ និងសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារ។ ដើម្បីកាត់បន្ថយហានិភ័យ IMF ចាត់ទុកថាអ្នកតាក់តែងគោលនយោបាយគប្បីបង្កើនយន្តការឆ្លើយតបនឹងវបត្តិតាមរយៈការធានាការសម្របសម្រួលរវាងស្ថាប័នកណ្ដាល និងមូលដ្ឋាន។ ខឿនសេដ្ឋកិច្ចនានាក៏ចាំបាច់ត្រូវពង្រឹងបណ្ដាញសុវត្ថិភាពតំបន់ តាមរយៈប្រព័ន្ធប្តូររូបិយប័ណ្ណ ឬបណ្តាញឥណទានពីស្ថាប័នអន្តរជាតិ ដូចជា IMF ជាដើម។ ទន្ទឹមនឹងនោះ ម្ចាស់ការ បង្កើនការបង្រុងដល់កញ្ចប់រូបិយប័ណ្ណបរទេស ទុន និងការទូទាត់នៅគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ