យថាទស្សន៍វៀតណាមឆ្នាំ២០១៨

(VOVWORLD) -វៀតណាមបញ្ចប់ឆ្នាំ២០១៨ ប្រកបដោយជោគជ័យគួឲ្យចាប់អារម្មណ៍ ទាំងក្នុង ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក៏ដូច ជាឋានៈរបស់ខ្លួនលើឆាកអន្តរជាតិ។ ឆ្នាំ ២០១៨ វៀតណាមកំពុងស្ថិតចំពោះមុខនូវឱកាសថ្មីជាច្រើននិងលក្ខណៈងាយស្រួល ជាច្រើន ដើម្បីបន្តជោគជ័យ ឆ្លងផុតរាល់ការសាកល្បងឆ្ពោះទៅសម្រេចបានគោល ដៅដែលបានដាក់ចេញ។ 
យថាទស្សន៍វៀតណាមឆ្នាំ២០១៨ - ảnh 1 ដំឡើងអគ្គិសនីនៅកោះ Ly Son (Quang Ngai)

តាមការព្យាករណ៍ថា ឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ពិភព លោកនឹងល្អជាងឆ្នាំ២០១៧ បង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងនាំចេញរបស់ប្រទេសជាច្រើន ក្នុងនោះមានវៀតណាម។ អាចនិយាយបានថា វៀត ណាមបន្តអនុវត្តរាល់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ចូលរួមយ៉ាងសកម្មទៅក្នុង បណ្តាវេទិកាអន្តរជាតិនិងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ។ កត្តាទាំងអស់នេះ បាន ជះឥទ្ធិពលវិជ្ជមានទៅលើឋានៈនិងកម្លាំងពលំរបស់វៀតណាមក្នុងឆ្នាំ២០១៨។

        សេដ្ឋកិច្ចមានការប្រែប្រួលយ៉ាងសកម្ម

        សញ្ញាទាំងអស់សុទ្ធតែបានសរឲ្យឃើញថា បរិយាកាសធ្វើអាជីវកម្មនិងឱកាស អភិវឌ្ឍន៍របស់វៀតណាមក្នុងឆ្នាំ២០១៨នឹងល្អជាងឆ្នាំ២០១៧។ ឆ្នាំ២០១៨និងបណ្តាឆ្នាំ បន្តបន្ទាប់ អាចនឹងជាពេវេលាល្អបំផុតសម្រាប់សហគ្រាសអភិវឌ្ឍន៍ទៅជាទ្រង់ទ្រាយថ្មី បន្ទាប់ពី រដ្ឋាភិ បាលចេញផ្សាយកម្មវិធីធ្វើសកម្មភាព អនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹម លើកទី៥ ស្តីពីការធ្វើឲ្យល្អឥតខ្ចោះយន្តការសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយមនិង អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន។

        រួមជាមួយគ្នានោះ ច្បាប់ជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យមចាប់ផ្តើមមាន សុពលភាពពីថ្ងៃទី១មករាឆ្នាំ២០១៨។ ហើយក្នុងឆ្នាំ ២០១៨ កម្រិតធ្វើសមាហរណកម្ម របស់វៀតណាមនឹងកាន់តែស៊ីជម្រៅ តភ្ជាប់ជាមួយបរិយាកាសធ្វើអាជីវកម្មងាយស្រួល ទេ។ សហគ្រាស វៀតណាមនឹងមានឱកាសទាក់ទងផ្ទាល់ជាមួយវិនិយោគិនប្រទេសជា ច្រើន។ ធ្វើការវាយតម្លៃអំពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០១៨ ប្រធានវិទ្យា ស្ថានស្រាវជ្រាវនិងគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Dinh Cung បានចាត់ទុកថា៖

        “គោលដៅសម្រាប់ឆ្នាំ២០១៨គឺពិតប្រាកដទទួលបានជោគជ័យ។ ប្រសិនបើធ្វើ កំណែទម្រង់លើគ្រប់ជ្រុងជ្រោយ បើកទូលាយនិងល្បឿន លឿន មានន័យថា ចំណុច ភ្លឺនឹងមានច្រើនជាង។ ប្រការសំខាន់គឺក្នុងឆ្នាំ២០១៨ ខ្ញុំចង់មានការកែទម្រង់ច្រើន ដើម្បីបង្កើតគ្រឹះស្ថានសម្រាប់បណ្តាឆ្នាំបន្តបន្ទាប់”។

        អ្នកជំនាញការសេដ្ឋកិច្ចអន្តរជាតិច្រើនរូប ក៏រំពឹងទុកយ៉ាងខ្លាំងលើ ការអភិវឌ្ឍន៍ របស់វៀតណាម។ លោក Sebastian Eckardt ជំនាញការសេដ្ឋកិច្ចធនាគាពិភពលោក បានជឿជាក់ថា រួមជាមួយនឹងសេដ្ឋកិច្ច សកលដែលបានកែលំអរនោះ វៀតណាមនឹង ឆ្លងផុតការសាកល្បងក្នុងឆ្នាំ២០១៨។ ក្នុងពេលជាមួយគ្នានោះ នាយកជាតិកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) លោកស្រី Caitlin Wiesen វាយតម្លៃ ថា ៖

        “វៀតណាមជាប្រទេសដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុង តំបន់ ហើយយើងខ្ញុំសង្ឃឹមថា នាពេលអនាគតនឹងមានការអភិវឌ្ឍន៍ដូច្នេះជាបន្ត។ ត្រូវ ចាត់ទុកបញ្ហាទិន្នផលនិងកម្លាំងប្រកួតប្រ ជែងជាកត្តាសំខាន់។ តាមការក្រឡែកមើល របស់អង្គការសហប្រជាជាតិ យើងខ្ញុំនឹងផ្តោតសំខាន់លើបញ្ហាទុន អប់រំឧត្តមសិក្សា លើកកំពស់ជំនាញនិងការបង្កើតតម្លៃសម្រាប់ធ្វើការវាយតម្លៃ”។

យថាទស្សន៍វៀតណាមឆ្នាំ២០១៨ - ảnh 2វៀតណាមរៀបចំប្រកបដោយជោគជ័យឆ្នាំ APEC ២០១៧ ដែលទទួលបានការវាយតម្លៃខ្ពស់ពីមិត្តភក្តិអន្តរជាតិ 

        លើកកំពស់ឋានៈនៃទំនាក់ទំនងកិច្ចការបរទេស

        បន្តជោគជ័យនៃឆ្នាំ APEC ២០១៧ ដល់ឆ្នាំ២០១៨ ឋានៈអន្តរជាតិរបស់វៀត ណាមនឹងបន្តពង្រឹង តាមរយៈការទទួលរៀបចំវេទិការអន្តរ សភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៦ (APPF26)។ ក្នុងឆ្នាំ២០១៨ វៀត ណាមនឹងជាម្ចាស់ផ្ទះ ទទួលរៀបចំសន្និ សីទវេទិកាសេដ្ឋកិច្ចពិភព លោក - ASEAN (WEF-ASEAN)។ អនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោក Dang Dinh Quy បានឲ្យដឹងថា៖

        “ព្រឹត្តិការណ៍ដូច្នេះនឹងមានការចូលរួមរបស់តំណាងអន្តរជាតិរាប់ពាន់នាក់ ក្នុង នោះមានថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនសកលលោកជាច្រើន ដែលសុទ្ធតែជាសមាជិក របស់ WEF និងជាអ្នកពិគ្រោះយោបល់ គោលនយោបាយ។ តាមនោះ វាជាព្រឹត្តិការ ណ៍កិច្ចការបរទេសពហុភាគីសំខាន់របស់វៀតណាមក្នុងឆ្នាំ២០១៨។ ទីមួយគឺជួយ រក្សានិងពង្រឹងការយកចិត្តទុកដាក់របស់សម្ព័ន្ធក្រុមហ៊ុននានា សហគ្រាសអន្តរជាតិ សម្រាប់វៀតណាម។ ទីពីរ គឺតាមរយៈសន្និសីទ វៀតណាមមានឱកាសតភ្ជាប់ជាមួយ សហគ្រាសសកលលោក”។

        ឆ្នាំ២០១៨ ទន្ទឹមនឹងភាពងាយស្រួលនោះ វៀតណាមក៏ត្រូវប្រឈមមុខនឹងឧប សគ្គជាច្រើន។ ប៉ុន្តែ ដោយបុព្វបទងាយស្រួលពីឆ្នាំ២០១៧ នោះ វៀតណាមពិតប្រាកដ ថា នឹងប្រែឱកាសថ្មីក្លាយទៅជាការពិតជាក់ស្តែងសម្រាប់ឆ្នាំ២០១៨៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ