រដ្ឋសភាវៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ

 (VOV)_ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅចិន ក្នុងរយៈពេល៤ថ្ងៃ ចាប់ពី
ថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០១៥ របស់ប្រធានរដ្ឋសភាវៀតណាម លោក​ 
Nguyen Sinh Hung ត្រូវបានអនុវត្តតាមសេចក្ដីអញ្ជើញរបស់លោក Zhang Dejiang
សមាជិក​ការិយាល័យនយោបាយ និងជាសមាជិកគណៈ​កម្មាធិការ​អចិន្ត្រៃសមាជ
ចិន។ ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃ
ប្រទេសទាំងពីរ ទន្ទឹមនឹងនោះ ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើ
គ្រប់វិស័យរវាងវៀតណាមនិងចិន។

រដ្ឋសភាវៀតណាមនិងចិនបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung

ចាប់តាំងពីប្រក្រតីភាពទំនាក់ទំនងនាឆ្នាំ ១៩៩១ មក ទំនាក់ទំនងវៀតណាម​និង
ចិន ត្រូវបានអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យ។ បណ្ដាដំណើរទស្សនកិច្ច និងជំនួប
ប្រាស្រ័យជាន់ខ្ពស់ ត្រូវបានរក្សាជានិច្ច។ កិច្ចសហប្រតិបត្តិការរវាងគ្រប់ក្រសួង
 ស្ថាប័ន តំបន់ត្រូវបានពង្រឹងនិងពង្រីកជាច្រើន។ ដំណើរទស្សនកិច្ចមិត្តភាពជា
ផ្លូវការនៅចិនលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung
គឺបន្តបណ្ដាសកម្មភាពកិច្ចការបរទេស របស់បក្ស រដ្ឋ ​វៀតណាម​ក្នុង​ឆ្នាំ ២០១៥។

          កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញាត្តិទាំងពីរ

        រួមជាមួយទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ទំនាក់ទំនងសហប្រតិបត្តិ
ការរវាងរដ្ឋសភាវៀតណាម និងសមាជចិនត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ ថ្នាក់
ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បី
ចែករំលែក និងសិក្សាស្រាវជ្រាវបទពិសោធន៍ក្នុងសកម្មភាពនីតិបញ្ញាត្តិ ​កសាង
 និងសុក្រិតប្រព័ន្ទច្បាប់។ 

          នៅវេទិកាសភាពហុទិស រដ្ឋសភានៃប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញ
ទៅមក រួមគ្នាផ្តល់មតិចំពោះបណ្ដាអង្គការសភានៅក្នុងតំបន់និងអន្តរជាតិ។

          រក្សាចរន្តរួមរបស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន

        ក្នុងដំណាក់កាលនាបច្ចុប្បន្ន ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរយល់ដឹងច្បាស់អំ
ពីសារសំខាន់នឹងទិសដៅ វិធានការណ៍ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិរ
ភាព តម្លាភាព និងចីរភាព។ ឆ្នាំ ២០១៥ ក៏ជាឆ្នាំពិសេស ក្នុងទំនាក់ទំនង​វៀតណាម
-ចិន ជាឆ្នាំរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវា​បង្កើត​ទំនាក់ទំនង
ការទូត។ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ​រវាងគ្រប់ក្រសួង ស្ថាប័ន និង
តំបន់នៃប្រទេសទាំងពីរត្រូវបានជំរុញខ្លាំងក្លា។ ​ទន្ទឹមនឹងនោះ ទំនាក់ទំនងសហប្រ
តិបត្តិការសេដ្ឋកិច្ច ពាណីជ្ជកម្ម វិនិយោគក៏មានការរីកចំរើនជាច្រើនដែរ។ កិច្ចស
ហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មត្រូវបានអភិវឌ្ឍន៍ខ្លាំងក្លា។ ឆ្នាំ ២០១៤ តំលៃ
ប្រាក់ពាណិជ្ជកម្ម ទ្វេភាគីទទួលបានជាង៥៨ពាន់លានដុល្លារអាមេរិក ហើយក្នុង
ចន្លោះពីខែមករាដល់ខែតុលា​ឆ្នាំ ២០១៥ ទទួល​បានជិត៥៥ពាន់លានដុល្លារអា
មេរិក។អំពីការវិនិយោគ គិតដល់ខែតុលាឆ្នាំ ​២០១៥ ចិនមានគំរោងការណ៍ចំនួន ១២០០នៅវៀតណាម ដោយមានទុនចុះ​បញ្ជីចំនួន៨,៤ពាន់លានដុល្លារអាមេរិក
 ឈរលំដាប់ថ្នាក់ទី៩ ក្នុងចំណោម​ប្រទេសនិងតំបន់ដែនដីចំនួន១០៥ មានទុនវិនិ
យោគនៅវៀតណាម។ បរិមាណភ្ញៀវទេសចរណ៍ចិននៅវៀតណាមក្នុងរយៈពេល
១០ខែដើមឆ្នាំ ២០១៥ ទទួលបាន១,៤លាននាក់។ កិច្ចសហប្រតិបត្តិការរវាងប្រ
ទេសទាំងពីរក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកទេស អប់រំ បណ្ដុះបណ្ដាល ទេសចរណ៍
 ផ្លាស់ប្តូរប្រជាជនត្រូវ​បានជំរុញខ្លាំង។ ទោះបីជានៅមានការជំពាក់ជំពិនមួយចំនួន 
ក្នុងទំនាក់ទំនង​ទ្វេភាគី ប៉ុន្តែ ស្ថានភាពរវាងព្រំដែនគោក និងឈូងសមុទ្រត្រូវបាន
រក្សាស្ថិរភាព។ បំរ៉ែបំរូលនៅសមុទ្រខាងកើតនៅស្មុគ្រស្មាញ ពិសេសគឺការដែល
ចិនបាន​ជួសជុល កែលំអរ កសាងកោះសប្បនិមិត្តនៅប្រជុំកោះ Truong Sa បាន
ធ្វើ​អោយ​សាធារណះ​មតិវៀត​ណាម​និងអន្តរជាតិព្រួយបារម្ភជាច្រើន។ ប៉ន្តែភាគី​
ទាំង​ពីរ ​បានឯកភាពរក្សាការចរចារ ដើម្បីដោះស្រាយការខ្វែងគំនិត ជំពាក់​ជំពិន​ 
ដើម្បីនាំទំនាក់ទំនងរវាងប្រទេសកាន់តែស្ថិរភាព តម្លាភាព ដើម្បី​ផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំងពីរ។

          ផ្អែកទៅលើមូលដ្ឋានេះ ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung ដើរតួនាទិដ៏សែនសំខាន់ ​ក្នុងទំនាក់​ទំនងទ្វេ
ភាគី វៀតណាម-ចិន ក៏ដូចជាទំនាក់ទំនងរួមរបស់វៀតណាម។ ​នេះគឺ​ជា​ដំណើរ
ទស្សនកិច្ចលើកដំបូងនៅចិនក្នុងដំណែងជាប្រធានរដ្ឋសភាវៀត​ណាម​ របស់
លោក Nguyen Sinh Hung។ ក្នុងសភាពការណ៍ទំនាក់​ទំនង​វៀតណាម-ចិន កំពុង
អភិវឌ្ឍន៍សកម្ម ដំណើរទស្សនកិច្ចលើកនេះរួមចំណែក​អនុវត្ត​តាមការផ្តើមគំនិត
របស់ថ្នាក់ដឹកនាំរបស់បក្សទាំងពីរ រដ្ឋទាំងពិរ អំពីទំ​នាក់ទំនងជិតខាង មិត្តភាពប្រ
ពៃណីវៀតណាម-ចិន ហើយនេះក៏ជាឱកាស​ ដើម្បីភាគីទាំងពីរជំរុញទំនាក់ទំនង
 កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ និងផ្លាស់ប្តូរអំពីបណ្ដាបញ្ហាសំខាន់ៗ
 ក្នុងទំនាក់ទំនងវៀតណាម-ចិន។ ​ចំពោះ​វៀតណាម ដំណើរទស្សនកិច្ចលើកនេះ
បានអះអាងនូវទស្សនះមុនក៏ដូចជាក្រោយរបស់វៀតណាម គឺយកចិត្តទុកដាក់ 
និងមានគោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើរ ជាក់ស្ដែង ជាមួយចិន 
ដោយផ្អែកទៅលើគ្រឹះដ្ឋានគោរពគ្នាទៅវិញទៅមក សមភាព និងមានផលប្រ
យោជន៍ដូចគ្នា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ