រៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញតភ្ជាប់ជាមួយការងារកសាងបក្សនាបុច្ចប្ប

(VOV World)_គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ទើបនឹងរៀបចំសន្និសីទ ចំនួនពីរស្តីអំពីការអនុវត្តសារាចរលេខ03របស់ការិយាល័យនយោបាយអំពី“បន្តជំរុញ ខ្លំាងក្លាររៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ” នៅ​បណ្តាខេត្ត ក្រុង នៅភាគខាងជើង និងភាគកណ្តាលវៀតណាម។ បណ្តា សន្និសីទប្រហាក់ប្រហែល នឹង បានរៀបចំឡើងក្នុងសប្តាហ៌នេះ នៅតំបន់ភាគ ខាងត្បូង និងវាលទំនាបទន្លេ Cuu Long ដើម្បីអនុវត្តការផ្តួចផ្តើមគំនិតដែល ផ្សារខ្ជាប់ ចលនារៀនសូត្រនិង ធ្វើតាមគំរូសិលធម៌ លោកប្រធានហូជីមិញ ជាមួយការកសាងបក្សនាបុច្ចប្បន្ន។

រៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញតភ្ជាប់ជាមួយការងារកសាងបក្សនាបុច្ចប្ប - ảnh 1
សន្និសីទចំនួនពីរស្តីអំពីការអនុវត្តសារាចរលេខ 03 របស់ការិយាល័យនយោបាយ អំពី “បន្តជំរុញខ្លំាងក្លាររៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ(http://www.cpv.org.vn)

          ការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ ដោយការិយាល័យ នយោបាយគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបំផុសឡើង នៅ ពិធីរំ
លឹក ខួបអនុស្សាវរីយ៌លើកទី 77 ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃ ទី3 កុម្ភៈ 2007)នាសព្វថ្ងៃគឺកំពុងស្ថិតក្នុងដំណាក់កាលទី២។ គោលដៅនៃ ដំណាក់កាលនេះ គឺខំប្រឹងប្រែងបង្កការឯកភាពការយល់ដឹងខ្ពស់ ក្នុង បក្សទាំងមូល និងសង្គមអំពី អត្ថន័យនិងសារៈសំខាន់នៃការរៀនសូត្រនិង ធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ និងការរៀនសូត្រនេះ ត្រូវក្លាយទៅ ជាការងាប្រចំា និងជាភារកិច្ចជាក់ស្តែងរបស់បណ្តា
កម្មាភិបាល បក្ខជនបក្ស និងប្រជាជន។  លោក To Huy Rua សមាជិកការិយាល័យន
យោបាយ និងជា ប្រធាន គណៈចាត់តាំងមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានលើក
ច្បាស់អំពី គោលដៅក្នុងដំណាក់កាលទី 2 នៃចលនានេះថា ៖

          “ត្រូវប្រមូលផ្តុំអនុវត្តមានប្រសិទ្ធភាពចលនានេះក្នុងបក្សពីនោះមានឥទ្ធពលទៅ ក្នុងសង្គមទន្ទឹមនឹងនោះ គូបផ្សំការជម្រុញខ្លាំងចលនារៀនសូត្រនិងធ្វើ​តាមគំរូសិលធម៌ លោកប្រធានហូជីមិញដោយខ្លួនឯង  ពង្រីកតួនាតីធ្វើជាគំរូ ចាប់ពីកម្មាភិបាលស្នូល
គ្រប់ជាន់ថ្នាក់ ពីក្នុងបក្សចេញទៅសង្គម ជាមួយការអនុវត្តយ៉ាងត្រឹមត្រូវ រាល់ការកំណត់ របស់អង្គការបក្ស និងច្បាប់របស់ រដ្ឋ”។

          តាមការវាយតម្លៃថ្មីបំផុតថា ៖ បណ្តាខេត្ត ទីក្រុងលើទូទាំងប្រទេសវៀតណាម បាន អនុវត្តចលនា  រៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ យ៉ាងត្រឹមត្រូវ
ចំពោះ ការបញ្ជាណែនំារបស់មជ្ឈឹម។ លោក Phan Cong Tuyen ប្រធានគណៈកម្មាធិការ ឃោសនានិងអប់រំ ខេត្តThua Thien Hue ឲ្យដឹងថា៖

          “ដំណើការអនុវត្តសារាចរលេខ 03 ទាមទារឲ្យនាំភារកិច្ចនយោបាយចូលក្នុង
ជោគជ័យ និងសមត្ថផលជាក់​ស្តែង។ ហេតុដូច្នេះ នៅខេត្ត Thua Thien Hue មានរូប
សណ្ឋាន  មានឃុំ និងអតីត យុទ្ធជនជាច្រើនមានកត្តាគំរូថ្មី ៗ ក្នុងការរៀនសូត្រនិង
ធ្វើតាម គំរូសិលធម៌លោកប្រធានហូជីមិញ”។

រៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញតភ្ជាប់ជាមួយការងារកសាងបក្សនាបុច្ចប្ប - ảnh 2
លោក Dinh The Huynh ថ្លែងមតិនៅសន្និសីទ(internet)

          នៅក្នុងបណ្តាកិច្ចប្រជុំស្តីអំពីការអនុវត្តសារាចររបស់គារិយាល័យនយោបាយ អំពីការបន្តជម្រុញខ្លាំងការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ
នាបណ្តាថ្ងៃនេះ លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ ប្រធាន គណៈកម្មាធិការឃោសនា អប់រំមជ្ឈឹម បានសំណូមពរ គណៈកម្មាធិការ បក្សគ្រប់ជាន់
ថ្នាក់ បន្តនូវការយល់ដឹងជ្រាលជ្រៅ អំពីចលនានេះ ទន្ទឹមនឹង នោះ ត្រូវមាន បណ្ដា
របៀប ធ្វើការច្នៃប្រឌិតថ្មី កសាងបទដ្ឋានសិលធម៏លោកប្រធានហូជីមិញ  សមស្រប ជាមួយដំបន់ ស្ថាប័ន អង្គការនិមួយៗ  ។ លោក Dinh The Huynh បានលើកច្បាស់ថា៖

      “ប្រមូលផ្តុំបញ្ជាណែនាំ នាំការងារធ្វើតាមគំរូរ សិលធម៏ លោកប្រធានហូជីមិញ 
ទៅជា ការងារសំខាន់ ជាប្រចំា របស់អង្គការបក្ស របស់បណ្ដាស្ថាប័ន អង្គការនីមួយៗ  កម្មាភិបាល បក្ខជនម្មាក់ ៗក៏ដូចជា ប្រជាជនដោយផ្សារភ្ជាប់ជាមួយ ការ អនុវត្ត ភារកិច្ច នយោបាយ និងអភិវឌ្ឈន៏សេដ្ឋកិច្ច សង្គមរបស់ដំបន់និមួយៗ ផ្សារភ្ជាប់ជាមួយការជ្រួត
ជ្រាប អនុវត្តសេចក្ដីសម្រេចចិត្ត នៃសន្និបាតមជ្ឈឹមអំពី ​បញ្ហាចាំបាច់ មួយចំនួន  អំពីការ
កសាង បក្សនាបច្ចុប្បន្ន”។

          លោក Dinh The Huynh ក៏បានសង្កត់ធ្ងន់ថា៖ ចរិតលក្ខណះ​របស់​ការរៀន​សូត្រ  និងធ្វើតាមគំរូរ សិលធម៏ លោកប្រធានហូជីមិញ គឺ សំណូមពរ កម្មាភិបាល បក្ខជនម្នាក់ៗ  ត្រូវប្រមូលផ្តុំ ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត អោយការងារបញ្ជាណែនាំ និងរៀបចំ 
អនុវត្ត ដើម្បីចលនារៀនសូត្រ និងធ្វើតាមគំរូរសិលធម៏ លោកប្រធានហូជីមិញ នាំមកប្រ
សិទ្ធភាពជាក់ស្ដែង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ