រាល់ការកែសំរួលដើម្បីមនុស្សក្នុងក្រមច្បាប់ដែលរដ្ឋសភាវៀតណាមកំពុងធ្វើវិសោធនកម្ម

រាល់ការកែសំរួលដើម្បីមនុស្សក្នុងក្រមច្បាប់ដែលរដ្ឋសភាវៀតណាមកំពុងធ្វើវិសោធនកម្ម - ảnh 1
រាល់ការកែសំរួលដើម្បីមនុស្សក្នុងក្រមច្បាប់ដែលរដ្ឋសភាវៀតណាមកំពុងធ្វើវិសោធនកម្ម (VOV)


        Vovworld-ខ្លឹមសារធ្វើវិសោធនកម្មរបស់បណ្ដាគំរោងច្បាប់ភាគច្រើន​ប្រមូលផ្ដុំ
ទៅលើការធានាស្ថិរភាពជីវភាពរស់នៅសំរាប់ពលករ ធានាលក្ខណៈ​សិទ្ធិមាន
កន្លែងស្នាក់នៅរបស់ពលរដ្ឋការពារល្អថែមទៀតសិទ្ធិប្រយោជន៍របស់អ្នកទន់
ខ្សោយ។

ប្រមូលផ្ដុំស្ថិរភាពជីវភាពរស់នៅសំរាប់ពលករធានាសិទ្ធិមានកន្លែង​ស្នាក់
នៅរបស់​ពលរដ្ឋ

        ក្នុងចំណោមគំរោងច្បាប់ដែលកំពុងបានពិភាគ្សានោះ គំរោងច្បាប់ធានា​រ៉ាប់​រង
​សង្គមជានិច្ចកាលទទួលបានការយកចិត្តទុកដាក់របស់សមាជិកសភា​ជាច្រើន
ពីព្រោះការធានារ៉ាប់រងសង្គមជាសសរស្នូលបំផុតនៃប្រព័ន្ធសុខុមាល​ភាព​សង្គម។
រដ្ឋធម្មនុញ្ញឆ្នាំ២០១៣បានអះអាងជាលើកដំបូងនៅមាត្រាទី៥៩ “រដ្ឋបង្កើតសមភាព
អំពីឱកាសដើម្បីពលរដ្ឋទទួលបានផលប្រយោជន៍សង្គម​អភិវឌ្ឍន៍ប្រព័ន្ធសុខុមាល
ភាពសង្គម”។ ហេតុនេះហើយគំរោងច្បាប់ធានារ៉ាប់​រងសង្គមធ្វើវិសោធនកម្មលើក
នេះកំណត់ទិសដៅបានចំណុចសំខាន់ស្ដីពីការបើក​ទូលាយមុខសញ្ញាបង់ការធានា
រ៉ាប់រងសង្គមនិងឆ្ពោះទៅការធានារ៉ាប់រងសង្គមប្រជាជនទាំងមូលនាពេលខាងមុខ។
ក្រៅពីនោះ ពង្រាងច្បាប់បានបើក​ទូលាយ​មុខសញ្ញាបង់ការធានារ៉ាប់រងចំពោះកម្មា
ភិបាលមិនជំនាញថ្នាក់ឃុំសង្កាត់ទីរួមស្រុក។ លោកស្រី Ho Thi Thuy សមាជិការ
សភាមណ្ឌល Vinh Phuc បាន​ចាត់​ទុកថា៖

“បំពេញបន្ថែមមុខសញ្ញាកម្មាភិបាលមិនជំនាញថ្នាក់ឃុំចូលរួមការធានារាប់រងសង្គម
ដាច់ខាតត្រូវបង្ហាញបានពីការយកចិត្តទុកដាក់របស់រដ្ឋចំពោះរដ្ឋអំណាចមូលដ្ឋាន
និយាយរួមនិងកម្មាភិបាលថ្នាក់ឃុំនិយាយដោយឡែក។ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវមាន
វិធានការគ្រប់គ្រងពិនិត្យដ៏ម៉ត់ចត់មុខសញ្ញាដើម្បីរារាំងការ​បង្កើនអំរែកសំរាប់ថវិការ
រដ្ឋ។”

ពង្រាងច្បាប់ធានារ៉ាប់រងសង្គមធ្វើវិសោធនកម្មត្រូវបានអនុម័តនិងដំណើរការរៀបចំ
លាតត្រដាងអនុវត្តធានាគោរពច្បាប់នឹងជាមូលដ្ឋានដើម្បីបើកទូលាយមុខសញ្ញាចូល
រួមការធានារ៉ាប់រងសង្គមទទួលបានគោលដៅដល់ឆ្នាំ២០២០មាន៥០%នៃកំលាំង
ពលករចូលរួមការធានារ៉ាប់រងសង្គម ស្មើនឹង២៤,៤​លាន​នាក់។

        ប្រសិនបើពង្រាងច្បាប់ធានារ៉ាប់រងសង្គម(វិសោធនកម្ម)សំដៅស្ថិរភាព​ជីវភាពរស់
នៅសំរាប់ពលករក្នុងពេលទទួលការធានារ៉ាប់រងនោះ ពង្រាងច្បាប់​ផ្ទះ​ស្នាក់នៅ
(វិសោធនកម្ម)បានមានការកំណត់ជាច្រើនអនុវត្តការកំណត់នៃ​រដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិ
មានកន្លែងស្នាក់នៅរបស់ពលរដ្ឋ កាំពារសិទ្ធិកម្មសិទ្ធិ​ផ្ទះ​នៅ​សិទ្ធិនិងកាតព្វកិច្ចរបស់
ម្ចាស់កម្មសិទ្ធិអ្នកប្រើប្រាស់ផ្ទះស្នាក់នៅ។

ការពារល្អថែមទៀតសិទ្ធិប្រយោជន៍របស់អ្នកទន់ខ្សោយ

        តាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៍វៀតណាមលោក Ha Hung Cuong ថា ការធ្វើ​វិសោធនកម្ម
បំពេញបន្ថែមមាត្រាមួយចំនួនក្រមច្បាប់រដ្ឋប្បវេណីសំដៅកត់​សម្គាល់និងការពារល្អថែម
ទៀតសិទ្ធិរបស់បុគ្គលនិងនីតិបុគ្គល។ ស្ដិពី​បុគ្គល ពង្រាងក្រមច្បាប់បានបំពេញបន្ថែម
យន្តការកត្តិយុតថ្មី សមស្របដើម្បី​ការពារល្អថែមទៀតសិទ្ធិរបស់អ្នកទន់ខ្សោយអំពី
សមត្ថភាពសកម្មភាពរដ្ឋប្បវេណី ពិសេសគឺការឃ្លាំមើលចំពោះអ្នកមិនទាន់ពេញវ័យ
អ្នកបាត់សមត្ថភាព​សកម្ម​ភាព​រដ្ឋប្បវេណីជាដើម។ ស្ដីពីនីតិបុគ្គលដើម្បីធ្វើឲ្យជាក់ស្ដែង
ខ្លឹមសារ​ស្មារតីនៃរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិបង្កើតសមាគម សិទ្ធិពាណិជ្ជកម្មសេរី ពង្រាង​ច្បាប់
បានកំណត់បុគ្គលអង្គការនានាសុទ្ធតែមានសិទ្ធិបង្កើត លើកលែង​តែករណីច្បាប់មានការ
កំណត់ផ្សេងទៀត។

        ទន្ទឹមនឹងការពិភាគ្សាពិនិត្យធ្វើវិសោធនកម្មគំរោងច្បាប់នានា សមាជិក​សភាពក៏
នឹងពិភាគ្សាអំពិការអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិចំនួន២គឺអនុសញ្ញាស្ដីពី
សិទ្ធិរបស់ជនពិការនិងអនុសញ្ញប្រឆាំងការធ្វើទារុណកម្មនិង​របៀបប្រព្រឹត្តឬផ្ដន្ទាទោសយ៉ាងឃោឃៅអមនុស្សធម៍ឬបន្ទាបមនុស្ស។ ការ​អនុម័តទៅលើអនុសញ្ញាចំនួន២នេះនឹង
ធានាកាន់តែល្អថែមទៀតសិទ្ធិមនុស្ស​សារវន្តនៅវៀតណាម។ រដ្ឋមន្ត្រីក្រសួងការងារ
យុទ្ធជនពិការនិងសង្គមកិច្ច​លោក​ស្រី Pham Thi Hai Chuyen បានអះអាងថា៖

        “ការអនុម័តទៅលើអនុសញ្ញាសិទ្ធិមនុស្សរបស់ជនពិការជារបត់សំខាន់រួម​ចំណែក
បង្កើនរបៀងកត្តិយុតដើម្បីជនពិការចូលរួមដ៏សមភាពដូចជាសមាជិកផ្សេងៗក្នុងសង្គម
រួមចំណែកទៅក្នុងការអភិវឌ្ឍន៍រួមនៃប្រទេសជាតិ។ ស្មារតីនៃ​អនុសញ្ញាសិទ្ធិរបស់ជន
ពិការគឺចលនាការចូលរួមរបស់សហគមន៍សង្គមទាំង​មូលចំពោះការជួយឧបត្ថម្ភជនពិការ។”

        ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Tran Van Hang បានវាយ
តំលៃថា៖

        “ការអនុម័តលើអនុសញ្ញាសមស្របនឹងការកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ​២០១៣ ក្នុង
នោះអះអាងថា ជនគ្រប់រូបមានសិទ្ធិមិនត្រូវធ្វើទារណកម្មអំពើរ​ហឹង្សាឬរបៀបប្រព្រឹត្ត
ណាមួយផ្សេងទៀតរំលោភទៅលើរាងកាយសុខភាព​រំលោភដល់កិត្តិយសគុណធម៍។”

        ការពារសិទ្ធិមនុស្សគឺអាស្រ័យទៅលើលក្ខណៈផ្សេងៗគ្នាដូចជាសេដ្ឋកិច្ច
​នយោបាយច្បាប់វប្បធម៍ ក្នុងនោះច្បាប់មានសារសំខាន់ជួរមុខ។​ ពីព្រោះសិទ្ធិ​មនុស្សក្នុង
ពេលបានបង្កើតច្បាប់នឹងមានចរិតលក្ខណៈចាប់បង្ខំ ត្រូវបានសង្គម​ទទួលស្គាល់និង
ការពារ។​ ការដែលសម័យប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៣​ពិនិត្យធ្វើវិសោធនកម្ម
បំពេញបន្ថែមខ្លឹមសារមួយចំនួននៃគំរោងច្បាប់ដែលទាក់ទិនដល់សិទ្ធិប្រយោជន៍របស់
ប្រជាជននឹងរួមចំណែកធានាល្អថែមទៀតការ​អនុវត្តសិទ្ធិមនុស្សទន្ទឹមនឹងនោះជាជំហាន
សំខាន់ដើម្បីរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ឈាន​ចូលជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ