លើកកំពស់តួនាទីរបស់រដ្ឋសភាវៀតណាមក្នុងតំបន់

          (VOV)_នាថ្ងៃទី២៦កញ្ញា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim
 Ngan បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋ ប្រជាធិប
​តេយ្យ​ ប្រជាមានិតឡាវ ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋ សហភាពមីយ៉ាន់​ម៉ា។
​ ក្នុងឱកាសនេះដែរ លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញចូលរួមមហា​សន្និបាត
 ​ក្រុមប្រឹក្សាសម្ព័ន្ធភាពសភាអាស៊ាន លើកទី៣៧( AIPA 37) នឹងប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃ
ទី២៩ កញ្ញា ដល់ថ្ងៃទី៣តុលានៅមីយ៉ាន់ម៉ា។ នេះគឺជាដំណើរទស្សនកិច្ចនៅឯបរទេស 
លើកដំបូង របស់លោកស្រី Nguyen Thi Kim Ngan ក្នុងថានះជាប្រធានរដ្ឋ​សភា​វៀត
ណាម នីតិកាលទី១៤។ គោលដៅnSដំណើរទស្សនកិច្ចលើកនេះគឺអនុវត្តtam​កិច្ចព្រម
ព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋសភាវៀតណាម ជា​មួយរដ្ឋ
សភាប្រទេសទាំងបីនោះ បន្តអនុវត្តគោលនយោបាយធ្វើសមាហរណកម្ម​អន្តរជាតិ 
លើកកំពស់តួនាទីរបស់វៀតណាម និងរដ្ឋសភាវៀតណាម ក្នុងវេទិកាពហុ​ភាគីនានា។

លើកកំពស់តួនាទីរបស់រដ្ឋសភាវៀតណាមក្នុងតំបន់ - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan

ដំណើរទស្សនកិច្ចជាផ្លូវការនៅ សាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ 
ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋ សហភាពមីយ៉ាន់ម៉ា របស់ប្រធានរដ្ឋសភា
វៀតណាមលោកស្រី Nguyen Thi Kim Ngan បានអនុវត្តតាមសេចក្ដីអញ្ជើញ​របស់​ប្រ
ធាន​រដ្ឋសភាឡាវ លោកស្រី Pany Yathotou ប្រធានរដ្ឋសភាកម្ពុជា ​សម្ដេច​ហេង​សំរិន​
 និងប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក  Mahn Win Khaing Than (Ma Uyn Khai Than)។

          ក្នុងដំណើរទស្សនកិច្ចលើកនេះ ​លោកស្រី Nguyen Thi Kim Ngan នឹងមាន​ជំ
នួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំងបី និងសកម្មភាពនៅខាងក្រៅនានា។

          បង្កើនកិ​ច្ចសហប្រតិបត្តិការសភាទ្វេភាគី

        ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan  នៅឡាវ បន្ទាប់ពីពេលដែលប្រទេសទាំងពីររៀបចំការបោះឆ្នោតរដ្ឋសភា និង
ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ។ ក្រោយរយៈពេល៥០ឆ្នាំ
 ​ចាប់ពីពេលបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គី
ភាព​ពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម-ឡាវ បានអភិវឌ្ឍន៍ដ៏ល្អ
​ប្រសើរដោយឥតឈប់ឈរ។ គោលដៅរបស់ដំណើរទស្សនកិច្ចលើកនេះគឺភាគីទាំងពីរ
បន្តរួមសហការជិតស្និទ្ធិជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីឡាវបំពេញភារកិច្ចជា​
ប្រធានអាស៊ានប្រកបដោយជោគជ័យ រួមចំណែករក្សាឯកភាព សាមគ្គីភាព ក្នុង​
អាស៊ាន ជំរុញដំណើការកសាងសហគមន៍ រួមចំណែកជាក់ស្ដែងក្នុងការកសាង​ចក្ខុ
វិស័យសហគមន៍អាស៊ាន ២០២៥។

          ចំពោះកម្ពុជា ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភា នៃប្រទេសទាំងពីរ
កំពុងអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់ជ្រុងជ្រោយ។ បណ្ដាដំណើរទស្សនកិច្ច ជំនួបពិភាក្សារ
វាង​បណ្ដាថ្នាក់ដឹកនាំ គណៈកម្មាធិការ​របស់រដ្ឋសភា បានរួមចំណែកយ៉ាងសកម្ម ក្នុង
​ការជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង និងកិច្ចសហប្រតិបត្តិការលើគ្រប់​
វិស័យរវាងវៀតណាម-កម្ពុជាក៏ដូចជា ចំណងសាមគ្គីភាព រវាងប្រជាជននៃ​ប្រទេស​
ទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លើកនេះរបស់ប្រធានរដ្ឋសភា លោកស្រី​ 
Nguyen Thi Kim Ngan ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរគណៈ​ប្រតិភូរបស់​រដ្ឋ
សភា ហើយពីនោះជំរុញកិច្ចសហប្រតិបត្តិការ ពិគ្រោះយោបល់ គាំទ្រគ្នាទៅវិញទៅមក
នៅវេទិការដ្ឋសភាអន្តរជាតិនិងតំបន់។

ក្រោយរយៈពេល៤១ឆ្នាំបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងមិត្តភាពជា​ប្រ
ពៃណីរវាងវៀតណាម-មីយ៉ាន់ម៉ា មានកម្រាស់ប្រវត្តិសាស្ត្រគួរអោយមោទន​។ ​មីយ៉ាន់
ម៉ាជាប្រទេសមួយក្នុងចំណោមប្រទេសដើមដំបូងនៅអាស៊ីអាគ្នេយ៍ បង្កើត​ទំនាក់ទំ
នងការទូត និងគាំទ្រវៀតណាម ក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងសត្រូវឈ្លានពាន
 និងរំដោះប្រទេសជាតិមុននេះ។ នាបច្ចុប្បន្ន ប្រទេសទាំងពីរបានកំណត់និងរក្សា
​វិស័យអាទិភាពសហប្រតិបត្តិការចំនួន១២។ ដូច្នេះ ដំណើរទស្សនកិច្ចលើកនេះរបស់
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan  មិនគ្រាន់តែជាការអះអាងអំពី​
ការគោរព និងយកចិត្តទូកដាក់ប៉ុណ្ណោះទេ ថែមទាំង មានគោលបំណងជំរុញខ្លាំង
ថែមទៀត កិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងមីយ៉ាន់ម៉ាទៀតផង។

ពង្រីកថានះក្នុងវេទិកាពហុភាគី

បន្ទាប់ពីពេលបញ្ចប់ដំណើរទស្សនកិច្ចនៅឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ប្រធាន
រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញចូលរួមមហាសន្និបាត ​ក្រុម
ប្រឹក្សា​ AIPA 37 នៅទីក្រុង Nay Pyi Taw ចាប់ពីថ្ងៃទី២៩កញ្ញា ដល់ថ្ងៃទី៣តុលា។​ 
ដោយ​ប្រធានបទ ៖ AIPA សកម្ម ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយវឌ្ឍន
ភាព  ​ AIPA 37 នឹងបន្តជំរុញការកសាងសហគមន៍អាស៊ាន តាមខ្លឹមសារនានា
ដែលបានដាក់ចេញ ក្នុងឯកសារចក្ខុវិស័យអាស៊ាន ២០២៥។

ជាសមាជិករបស់ AIPA ចាប់ពីឆ្នាំ ១៩៩៥មក រដ្ឋសភាវៀតណាមជានិច្ចកាល
​ចូលរួមពេញលេញក្នុងកិច្ចប្រជុំនានារបស់ AIPA។ ប្រការនេះបានរួមចំណែកជំរុញ​
វៀត​ណាម​ជិតស្និទ្ធិជាមួយប្រទេសនានាក្នុងប្លុកអាស៊ាន រួមចំណែកលើកកំពស់តួ
នាទីរបស់ AIPA និងបង្កើនយន្តការសហប្រតិបត្តិការរវាង AIPA និងអាស៊ានជាពិ
សេសគឺ​ជំរុញការកសាងសហគមន៍អាស៊ាន និងពង្រីកតួនាទីរបស់អាស៊ាន។

ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋសភា  លោកស្រី Nguyen Thi Kim Ngan
  បន្ទាប់ពីពេលទទួលដំណែងនេះ ជារបៀបមួយបង្ហាញអំពីការយកចិត្តទុកដាក់​
របស់វៀតណាមចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំ
បន់។​ទន្ទឹមនឹងនោះ ក៏បានបង្ហាញនូវគោលនយោបាយសកម្ម និងម្ចាស់ការធ្វើ
សមាហរណ​កម្មអន្តរជាតិ ពង្រីកតួនាទីនិងថានះរបស់វៀតណាម និងរដ្ឋសភាវៀត
ណាម លើវេទិកានានា រួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការរវាង AIPA 
ក៏ដូចជា​កិច្ចសហ​ប្រ​តិ​​បត្តិការ​អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ