វៀតណាម និងការរួមវិភាគទានដល់បេសកកម្មមនុស្សធម៌

(VOVWORLD) - ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ កិច្ចប្រជុំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី ១១ (AP ១១) នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ នេះជាលើកទី២ហើយ ដែលសមាគមកាកបាទក្រហមវៀតណាមមានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ។ 

ការទទួលរៀបចំកិច្ចប្រជុំបានបង្ហាញពីតួនាទីដ៏សកម្មរបស់សមាគម កាកបាទក្រហមវៀតណាមក្នុងការដោះស្រាយបញ្ហាមនុស្សធម៌សកល ផ្សព្វផ្សាយរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបនឹងគ្រោះធម្មជាតិ គ្រោះមហន្តរាយ ការងារមនុស្សធម៌ក្នុងរយៈពេលកន្លងទៅ ក៏ដូចជាសមាជិកដ៏សកម្ម ប្រកបដោយមានការទទួលខុសត្រូវក្នុងសកម្មភាពមនុស្សធម៌អន្តរជាតិ។

អាស៊ីប៉ាស៊ីហ្វិកត្រៀមខ្លួនជាស្រេចចំពោះគ្រោះមហន្តរាយ

គណៈប្រតិភូជាង ៦០ ក្រុម ដោយមានប្រតិភូជាង ៣០០ នាក់ តំណាងឲ្យប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងបានចូលរួមកិច្ចប្រជុំនេះ។ កិច្ចប្រជុំគឺជាឱកាសសម្រាប់ប្រទេសនានាចែករំលែក បទពិសោធន៍ស្ដីពីការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងវិបត្តិ ពាក់ព័ន្ធនឹងសុខភាព ព្រមទាំងកំណត់សកម្មភាពជាក់ស្ដែង សំដៅលើកកម្ពស់លទ្ធភាពត្រៀមរៀបចំ និងឆ្លើយតបនឹងគ្រោះមហន្តរាយសម្រាប់តំបន់; ពិភាក្សាអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការត្រៀមខ្លួនឆ្លើយតបរបស់ក្រុមប្រទេស។ ចែករំលែកអំពីប្រធានបទនៃកិច្ចប្រជុំនេះ លោកស្រី Bui Thi Hoa ប្រធានមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម បានមានប្រសាសន៍ថា៖

“យើងខ្ញុំបានកំណត់ប្រធានបទនៃកិច្ចប្រជុំលើកនេះគឺ "អាស៊ីប៉ាស៊ីហ្វិក ត្រៀមខ្លួនជាស្រេចនៅចំពោះមុខគ្រោះមហន្តរាយ"។ ហេតុអ្វីបានជាមានប្រធានបទដូច្នេះ? យើងទាំងអស់គ្នាបានដឹងហើយថា អាស៊ីប៉ាស៊ីហ្វិក គឺជាតំបន់ដ៏ស្វាហាប់ ប៉ុន្តែក៏ជាតំបន់ដែលរងផលប៉ះពាល់ជាច្រើនពីការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន។ តំបន់នេះបានរងផលប៉ះពាល់ និងខាតបង់ ពីគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត យ៉ាងច្រើនបើធៀបនឹងទ្វីបផ្សេងទៀត។ ដូច្នេះហើយ ប្រធានបទលើកនេះបានផ្ដោតសំខាន់លើបញ្ហាត្រៀមខ្លួនជាស្រេចរបស់ក្រុមប្រទេសនានាចំពោះគ្រោះមហន្តរាយធម្មជាតិយ៉ាងដូចម្ដេច។ លើលពីនេះ ត្រៀមខ្លួនជាស្រេចសហការគ្នា ដើម្បីបង្កើតប្រភពកម្លាំងពលំឆ្លើយតបនឹងតម្រូវការមនុស្សធម៌ឲ្យបានល្អបំផុត”។

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំឆ្នាំនេះ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ សមាគមកាកបាទក្រហមវៀតណាមបានសហការយ៉ាងសកម្មជាមួយតំណាងសម្ព័ន្ធសមាគមន៍នៅក្នុងតំបន់ ដើម្បីត្រៀមរៀបចំរាល់ខ្លឹមសារសម្រាប់កិច្ចពិភាក្សានានាក្នុងកិច្ចប្រជុំ។ ប្រធានបទ និងសកម្មភាពរបស់កិច្ចប្រជុំមានលក្ខណៈទាន់ហេតុការណ៍ ជាក់ស្ដែង និងសមស្របនឹងបរិបទជាក់ស្ដែង។ ជាពិសេសគំនិតផ្តួចផ្តើមរៀបចំវេទិកាយុវជនក្រោមប្រធានបទ “ពង្រឹងភាពធន់៖ ការបំផុសគំនិតដល់យុវជនជំរុញគំនិតផ្ដួចផ្ដើមត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងគ្រោះមហន្តរាយ” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះបានសរឲ្យឃើញថា វៀតណាមអះអាង និងជំរុញតួនាទីឈានមុខ ច្នៃប្រឌិត និងការត្រៀមខ្លួនជាស្រេចរបស់យុវជននៃក្រុមប្រទេសនានាចំពោះការឆ្លើយតបនឹងគ្រោះមហន្តរាយ និងគ្រោះធម្មជាតិនាពេលអនាគតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

វៀតណាមនិងការរួមវិភាគទានដ៏សកម្មដល់ចលាមនុស្សធម៌អន្តរជាតិ

ក្នុងរយៈពេលកន្លងទៅ សមាគមកាកបាទក្រហមវៀតណាមគឺជាសមាជិកមួយក្នុងចំណោមសមាជិកចំនួន ១៩២ ក្នុងសមាគមកាកបាទក្រហមវៀតណាម និងអឌ្ឍចន្ទក្រហមអន្តរជាតិ ជាមួយនឹងការទទួលខុសត្រូវរបស់ខ្លួន បានឆ្លើយតបយ៉ាងសកម្មបំផុតចំពោះចលនាមនុស្សធម៌អន្តរជាតិ។

សមាគមកាកបាទក្រហមវៀតណាមបានចូលរួមយ៉ាងពេញលេញ និងដាក់ចេញគំនិតផ្ដួចផ្ដើមជាច្រើនដូចជា៖  លើកសំណើរៀបចំវេទិកា និងសិក្ខាសាលាក្នុងតំបន់ និងរវាងតំបន់ជាមួយប្រទេសនពាក់ព័ន្ធនានា ដើម្បីរួមគ្នាផ្លាស់ប្តូរបញ្ហាសកម្មភាពរបស់សមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ។ សមាគមកាកបាទក្រហមវៀតណាមក៏បានផ្តល់នូវគំរូ និងគំនិតផ្តួចផ្តើមជាក់ស្តែង សម្រាប់បណ្តាប្រទេសក្នុងតំបន់អាចផ្លាស់ប្តូរបទពិសោធន៍ ចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌នាពេលបច្ចុប្បន្នឲ្យបានល្អបំផុតរបស់ប្រទេសនីមួយៗ ក៏ដូចជារបស់តំបន់ផងដែរ។ លោកស្រី Bui Thi Hoa ប្រធានមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម បានអះអាងថា៖

“យើងខ្ញុំបានចូលរួមដោយម្ចាស់ការ និងសកម្ម ជួយជ្រោមជ្រែងការអំពាវនាវរបស់សហព័ន្ធ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ នៅពេលដែលប្រទេសនានានៅលើពិភពលោករងគ្រោះធម្មជាតិ និងគ្រោះមហន្តរាយ។ យើងខ្ញុំក៏បានផ្តោតសំខាន់លើសកម្មភាពឃោសនាស្ដីពីច្បាប់មនុស្សធម៌អន្តរជាតិ។ វៀតណាមបានបង្ហាញពីការទទួលខុសត្រូវយ៉ាងសកម្មរបស់ខ្លួន រួមវិភាគទានទៅក្នុងចលនារួម ហើយត្រូវបានប្រទេសក្នុងតំបន់ក៏ដូចជាសហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិវាយតម្លៃខ្ពស់ និងកត់សម្គាល់ខ្ពស់អំពីគំនិតផ្ដួចផ្ដើមនានា”។

ការដែលសមាគមកាកបាទក្រហមវៀតណាមបានលើកគំនិតផ្តួចផ្តើមហើយត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំ AP ១១ បានបន្តអះអាងពីការចូលរួមយ៉ាងសកម្ម ម្ចាស់ការនិងប្រកបដោយមានការទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិនិយាយរួម និងចំពោះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិនិយាយរួម ព្រមទាំងចំពោះបញ្ហាមនុស្សធម៌ជាច្រើនដែលកំពុងដាក់ចេញនាពេលបច្ចុប្បន្ន ជាពិសេសគឺបញ្ហាប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ គ្រោះមហន្តរាយ និងជំងឺរាតត្បាត។ នេះក៏ជាឱកាសសម្រាប់វៀតណាមឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិរាល់លក្ខណៈវប្បធម៌ដ៏វិសេសវិសាល និងពោរពេញទៅដោយអត្តសញ្ញាណជាតិរបស់ប្រទេសជាតិ និងមនុស្សវៀតណាម; កិច្ចខិតខំប្រឹងប្រែងរបស់សមាគមកាកបាទក្រហមវៀតណាមក្នុងវិស័យប្រយុទ្ធប្រឆាំង និងឆ្លើយតបនឹងគ្រោះធម្មជាតិ និងជំនួយមនុស្សធម៌ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ