វៀតណាមខំប្រឹងប្រែងងនុវត្តការទប់ស្កាត់អតិផរណាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

វៀតណាមខំប្រឹងប្រែងងនុវត្តការទប់ស្កាត់អតិផរណាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ - ảnh 1
វៀតណាមខំប្រឹងប្រែងងនុវត្តការទប់ស្កាត់អតិផរណាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

VOV-ឆ្នាំ 2012 ពិសេសគឺ ក្នុងរយះពេល ឆមាសទីមួយនៃឆ្នាំបានព្រមានជា
មុនថា ជាឆ្នាំមួយ ក្នុងចំណោមបណ្ដាឆ្នាំពេញទៅដោយការលំបាក់បំផុត ​របស់ខឿនសេដ្ឋកិច្ចវៀតណាមនិងពិភពលោក។ ប៉ុន្តែបញ្ចប់ត្រីមាសទីមួយ
ផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាម បានមានបណ្ដាចំណុចភ្លឺ សរអោយឃើញនូវ
បណ្ដា​សញ្ញា​សកម្ម​ ក្នុង​ការ​រាំងស្កាត់អតិផរណា។​គិតតែក្នុងខែមិនា ឆ្នាំ 2012
CPI កើនតែ 0,16%ប៉ុណ្ណោះ ​នេះគឺ​ជាកំរិតកំណើនទាបបំផុតក្នុងរយះពេល ជិត 2ឆ្នាំកន្លងទៅ។ អនុរដ្ឋមន្ត្រី ​ក្រសួ​ង​ផែន​​ការ​ និងវិនិយោគវៀតណាម
លោក Cao Viet Sinh ក្នុងការឆ្លើយ​សម្ភាស​ន៏​ជាមួយអ្នកយកព័តមាននៃ វិទ្យុសម្លេងវៀតណាម នាពេលថ្មីៗនេះ បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំឃើញថា៖ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច បានចាប់ផ្តើមស្ថិរភាព។
ពិសេស ទំនុកទុកចិត្តរបស់ប្រជាជនចំពោះប្រាក់វៀតណាម បានកើន
ឡើង។ នេះគឺជា​ប្រការដ៏សែនសំខាន់។
ការពិតជាក់ស្ដែងក្នុងរយះពេលប៉ុន្មានខែដើមឆ្នាំបានសរអោយឃើញថា៖ លទ្ធភាពអនុវត្ត គោលដៅបញ្ចុះកំណើនអតិផរណា ក្នុងឆ្នាំ 2012នេះ  ឲ្យធ្លាក់នៅត្រឹម១ខ្ទង់ របស់វៀតណាមអាចក្លាយទៅជាការពិតជាក់ស្តែង
ដោយបណ្ដាកក្តាសកម្ម ដូចជា៖ ការយល់ដឹងនិងប្តេជ្ញាចិត្តនយោបាយថ្មី
ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ការឯកភាព​អំ​ពីគោលនយោបាយ​ហិរញ្ញាវត្ថុ  -រូបីយវត្ថុជាដើម។ ដោយផ្អែកលើគ្រឹះដ្ឋានរបស់បណ្ដា​សមិទ្ធ​ផល​ដែល ទទួលបាន ក្នុងរយះពេល  3 ខែ ដើមឆ្នាំ 2012 នេះ ​បណ្ដាអ្នកជំនាញការ​សេដ្ឋកិច្ចបានអះអាងថា៖ ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ
នឹងនៅកំរិតពី 6ដល់6,5%។ ប៉ុន្តែ នាបច្ចុប្បន្នខឿនសេដ្ឋកិច្ចវៀតណាមនៅមាន​ការលំបាក សាកល្បង​ជា​ច្រើន​ ពីព្រោះ បណ្ដាអង្គភាពអាជិវកម្ម ឧស្សាហកម្ម
ត្រូវបង្រួញ​ទីផ្សារនិង​ទំនិញនៅសេសសល់ក្នុងឃ្លាំងនៅច្រើនអង្គភាពអាជិវកម្ម តូចនិងមធ្យម ត្រូវផ្អាក់ធ្វើផលិតកម្មនិងសកម្មភាពជាច្រើន។ បន្ទាប់នោះរាល់
ហានិភ័យអាចកើតមានឡើងក្នុងខែខាង​មុខដោយសារកំលាំងគាបសង្កត់នៃ ការឡើងថ្លៃរបស់មុខទំនិញទាំងឡាយនៅតែធំធេងនិងការប្រែប្រួលតំលៃ
ទំនិញលើពិភពលោកក៏ជៈឥទ្ធិពលទៅលើវៀតណាមផងដែរ។ដូច្នេះរដ្ឋាភិបាល
វៀតណាមនឹងបន្តតាមដានដើម្បីកែសម្រួលគោលនយោបាយ​ឲ្យសមស្រប ពិសេសគឺការអនុវត្តរៀបចំឡើងវិញរចនាសម្ព័ន្ធវិនិយោគសាធារណៈ​បង្កើនការ គ្រប់គ្រងទុនវិនិយោគពីថវិការដ្ឋនិងប័ណ្ណជាតិ សំដៅបន្តអនុវត្ត​រាំងស្កាត់​អតិផរណាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ស្ដីពីប្រការនេះ អនុរដ្ឋមន្ត្រីក្រសួងផែនការ​
និង​វិនិយោគវៀតណាម Cao Viet Sinh បានឲ្យដឹងថា រដ្ឋាភិបាល​បាន​មាន​បទបញ្ជាលេខ១៧៩២ស្ដីពីការរៀបចំឡើងវិញបញ្ជីឈ្មោះបណ្ដាគំរោងការ
វិនិយោគសាធារណៈក្នុងឆ្នាំ២០១២នេះ។   “ពីយូរមកយើងមិនទាន់យកចិត្តទុកដាក់សមស្របដល់ល្បឿនសំរេចគំរោងការ។ ដូច្នេះពេលដែលគំរោងការអូសបន្លាយពេលវេលាគឺប្រសិទ្ធភាពវិនិយោគក៏យឺតដែរ។ ឆ្នាំនេះយើងសំណូមពរគំរោងការណាដែលសំរេចត្រូវតាមកាលកំណត់៣ឆ្នាំចំពោះ
ក្រុម C ៥ឆ្នាំចំពោះក្រុម B ទើបមានការអនុញ្ញាតឲ្យអនុវត្ត។ លើកនេះក្នុងពេល សំរេចចិត្តវិនិយោគ​ត្រូវសុំមតិរបស់ក្រសួងផ្នែកពិនិត្យមើលលទ្ធភាពជួយឧបត្ថមភ ទុនរបស់មជ្ឈឹម​បាន​ប៉ុន្មាន​។ ប្រសិនបើមជ្ឈឹមត្រឹមតែជួយឧបត្ថម្ភបាន២០ដល់៣០%
នៃចំនួនទុន​វិនិយោគ​សរុបនោះ ដំបន់ត្រូវរៀបចំទុនដែលនៅសេសសល់ដោយខ្លួន
ឯង។ ប្រសិនបើដំបន់មិន​អាចរៀបចំ​បានគឺគេមិនអនុវត្តគំរោងការទេ។” ដើម្បីបន្តអនុវត្តគោលដៅរាំងស្កាត់អតិផរណា តាមសំណូមពររបស់រដ្ឋាភិបាល ក្នុង​រយៈពេលខាងមុខការអនុវត្តដំណើរការកាត់បន្ថយការប្រាក់របស់ធនាគារត្រូវធានា​ដល់គ្រប់ផលប្រយោជន៍ ពិសេសគឺត្រូវធានាបន្ថយការប្រាក់កម្ចីលើស្ថានភាព​ជាក់​
ស្ដែង ពីនោះជួយឲ្យអង្គភាពអាជីវកម្មបន្ថយការលំបាកក្នុងពេលទាក់ទងផ្ទាល់នឹង
ទុន​ធនាគារ។ បណ្ដាអ្នកជំនាញការសេដ្ឋកិច្ចចាត់ទុកថា នេះជាការងារត្រូវធ្វើនិង
ធ្វើ​ល្អ​ជាង​ក្នុងសកម្មភាពរបស់ធនាគារឆ្លើយតបនឹងសំណូមពររាំងស្កាត់អតិផរណា
ជួយ​ឧបត្ថម្ភអង្គភាពអាជីវកម្មឆ្លងកាត់ការលំបាករក្សាកំណើន រៀបចំឡើងវិញរ​ចនា​
សម្ព័ន្ធ​ដើទន្ទឹមនឹងការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងធានាសុខុមាលភាពសង្គមក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ