វៀតណាមខំប្រឹងប្រែងរួមជាមួយអាស៊ានក្លាយទៅជាផែនមួយឯកភាពខ្លួនទីពឹងខ្លួន

វៀតណាមខំប្រឹងប្រែងរួមជាមួយអាស៊ានក្លាយទៅជាផែនមួយឯកភាពខ្លួនទីពឹងខ្លួន - ảnh 1
វៀតណាមខំប្រឹងប្រែងរួមជាមួយអាស៊ានក្លាយទៅជាផែនមួយឯកភាពខ្លួនទីពឹងខ្លួន (custom.gov.vn)


        Vovworld-កិច្ចសហប្រតិបត្តិការអាស៊ានជានិច្ចកាលមាន​សារៈ​សំខាន់យុទ្ធសាស្ត្រ
ចំពោះសន្តិសុខនិងការអភិវឌ្ឍន៍របស់វៀតណាម ជាពិសេស​ក្នុងដំណាក់កាលបច្ចុប្បន្ន
ខណៈដែលវៀតណាមកំពុងធ្វើសមាហរណកម្មអន្តរជាតិ​កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅ
មួយថ្ងៃ។ ដោយឈរលើស្មារតីនោះ ក្នុងឆ្នាំ២០១៤ វៀត​ណាម​បានសកម្មចូលរួមមាន
ក្នុងដំណើរ​ការកសាងសហគមន៍ ពង្រឹងសាមគ្គីភាពនិងពង្រីកការទទួលខុសត្រូវសម្លេង
​រួម​របស់អាស៊ានលើបញ្ហាយុទ្ធសាស្ត្រនៅដំបន់ទន្ទឹមនឹងនោះរួមចំណែកកសាង​ទិសដៅ
ធំៗរបស់អាស៊ានក្រោយឆ្នាំ២០១៥។

សកម្មលាតត្រដាងគោលមាគ៌ាកសាងសហគមន៍

        ឆ្លងផុតរយៈពេល៥ឆ្នាំកសាងគោលមាគ៌ាសហគមន៍អាស៊ាន ដល់ឥឡូវ​នេះ អាស៊ាន
ទទួលបានលទ្ធផលមួយចំនួន។ ល្បឿនអនុវត្តរួមលើសសរស្នូល​ទាំង៣ នយោបាយ-
សន្តិសុខ សេដ្ឋកិច្ច វប្បធម៍សង្គមរបស់ប្លុកទទួលបានជាង​៨៥%។ រីឯវៀតណាម ការ
អនុវត្តគោលមាគ៌ាកសាងសហគមន៍ត្រូវបានលាត​ត្រដាងលើសសរស្នូលទាំងបី។​
អនុរដ្ឋមន្ត្រីការបរទេសលោក Pham Quang Vinh បានអះអាងថា៖

        “ចំពោះវៀតណាម យើងជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខក្នុងការ​អនុវត្ត
គោលដៅនិងគោលមាគ៌ាកសាងសហគមន៍អាស៊ានដែលបានដាក់ចេញ ត្រូវបានលេខា
ធិការដ្ឋានអាស៊ានវាយតំលៃខ្ពស់។ នាពេលខាងមុខ ពិតប្រាកដ​ថា​វៀតណាមត្រូវជំរុញ
ការអនុវត្តថែមទៀត ពិសេសគឺការងារនៅសេសសល់នៅសមត្ថភាព​ចងសម្ព័ន្ធខ្ពស់ជាង
ទៀត។”

ពង្រឹងសាមគ្គីភាពអាស៊ាន

        ក្នុងឆ្នាំកន្លងមក ការទទួលខុសត្រូវនិងតួនាទីស្នូលរបស់អាស៊ានក្នុង​ការ​រក្សាសន្តិភាព
សន្តិសុខស្ថិរភាពនៅដំបន់បន្តបានលើកកំពស់និងបង្ហាញច្បាស់តាមរយៈបំរ៉ែបំរួលដ៏តាន
តឹងនៅសមុទ្រខាងកើត។ ចាប់ប្រភពពីផលប្រយោជន៍​ការពារអធិបតេយ្យភាពនិងបូរណ
ភាពដែនដី វៀតណាមប្តេជ្ញារក្សារឹងមាំ​គោលការណ៍នៃច្បាប់អន្តរជាតិ រាល់កិច្ចព្រមព្រៀង
ដែលបានចុះហត្ថលេខារវាង​អាស៊ាននិងចិន ខំប្រឹងប្រែងរួមជាមួយប្រទេសអាស៊ាននានា
ធានាសាមគ្គីភាព​ក្នុងប្លុក។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក
Pham Binh Minh បានចាត់ទុកថា៖

        “បញ្ហាសមុទ្រខាងកើតជាការយកចិត្តទុកដាក់រួមរបស់អាស៊ានជានិច្ច។ អាស៊ាន
ឯកភាពខ្ពស់ចាត់ទុកការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយ​សន្តិវិធី សង្កត់ធ្ងន់ទៅ
លើការអត់ធ្មត់ មិនប្រើប្រាស់អំពើរហឹង្សាឬគំរាម​កំហែង​ប្រើប្រាស់អំពើរហឹង្សានិងអនវុត្ត
តាមច្បាប់អន្តរជាតិ អនុសញ្ញាស្ដីពីច្បាប់​សមុទ្រ​នៃអង្គការសហប្រជាជាតិឆ្នាំ១៩៨២
សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ​សំរាប់​ភាគីនានានៅសមុទ្រខាងកើត (DOC)។ ជា
ពិសេស បណ្ដាប្រទេសឯកភាព​ខ្ពស់​ក្នុងការជំរុញដំណើរការកសាងក្រមប្រតិបត្តិដំបន់
នៅសមុទ្រខាងកើត (COC) រវាងអាស៊ាននិងចិន។”

រួមចំណែកកសាងទិសដៅធំៗរបស់អាស៊ាន

អាស៊ានពិតប្រកដនឹងសំរេចគោលដៅកសាងសហគមន៍ចំកាលកំណត់នាឆ្នាំ២០១៥។
នាបច្ចុប្បន្ន អាស៊ានបានកសាងទស្សនវិស័យសហគមន៍អាស៊ាន​សំរាប់ដំណាក់កាល
ក្រោយឆ្នាំ២០១៥និងពន្លឿនបង្កើតក្រុមទទួលបន្ទុកពិសេសជាន់ខ្ពស់តាក់តែងផែនការ
លាតត្រដាង ដែលគ្រោងនឹងចាប់ផ្ដើមធ្វើសកម្មភាព​ចាប់ពីខែមករាឆ្នាំ២០១៥។ ទស្សន
វិស័យជាសារវន្តប្រមូលផ្ដុំទៅលើទិសដៅធំៗ​ដូចជាបន្តពង្រឹងសហគមន៍អាស៊ាននិងធ្វើ
ឲ្យស៊ីជម្រៅការចងសម្ព័ន្ធអាស៊ាន​ដោយគំរិតផ្សាភ្ជាប់និងសហប្រតិបត្តិការខ្ពស់ជាងលើ
សសរទាំងបី។ ស្ដីពីភារកិច្ច​របស់វៀតណាមនាពេលខាងមុខ អនុរដ្ឋមន្ត្រីការបរទេស
លោក Pham Quang Vinh បានលើកច្បាស់ថា៖

        “ក្រោយឆ្នាំ២០១៥ អាស៊ានត្រូវកសាងទស្សនវិស័យខ្ពស់ជាងទៀតដើម្បី​នាំ​
សហគមន៍អាស៊ានអភិវឌ្ឍន៍ដ៏រឹងមាំជាងទៀត។​យើងសកម្មរួមចំណែកក្នុង​ការ​បង្កើន
សាមគ្គីភាពអាស៊ាន។ យើងសកម្មរួមជាមួយអាស៊ានរួមចំណែកក្នុង​បរិយាកាស​សន្តិភាព
ស្ថិរភាព ទន្ទឹមនឹងនោះពង្រីកតួនាទីស្នូលរបស់អាស៊ាន។”

        ឆ្នាំ២០១៥ជាដំណាក់កាលដែលអាស៊ានបង្កើតសហគមន៍មួយនិងក៏គំរូប​២០ឆ្នាំវៀត
ណាមបានចូលរួមអាស៊ាន។ ​២០ឆ្នាំជារបត់សំខាន់ ជាកំណាត់​ផ្លូវ​ដើម្បីវៀតណាមក្រឡែក
មើលឡើងវិញនិងឈានទៅមុខ។ ក្នុងកំណាត់ផ្លូវជាបន្ត វៀតណាមបន្តពង្រីកតួនាទីជា
សមាជិកសកម្មម្ចាស់ការមានការទទួលខុសត្រូវ​រួមជាមួយបណ្ដាប្រទេសក្នុងដំបន់នាំ
អាស៊ានឆ្លងផុតពីការសាកល្បងក្លាយទៅជាសហគមន៍រឹងមាំមួយ ចងសម្ព័ន្ធជិតស្និទ្ធនិង
អភិវឌ្ឍន៍ចីរភាពក្រោយឆ្នាំ​២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ