វៀតណាមគោរពសិទ្ធិសេរីបង្កើតសមាគម

(VOVworld)- សេចក្តីព្រាងច្បាប់ស្តីពីសមាគមដែលចងក្រង ដោយក្រសួងមហាផ្ទៃ ទើបនឹងបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់ មតិសំដៅបន្តការកែប្រែនិង
ដាក់ជូនរដ្ឋសភានៅកិច្ចប្រជុំខាងមុខ។ កសាងនិងសម្រេចសេចក្តីព្រាងច្បាប់នេះ ជាការបោះជំហានសកម្មនៃដំណើ ការប្រជាធិបតេយ្យបនីយកម្មសង្គម និងអះអាង
នូវតួនាទីជាម្ចាស់របស់ប្រជា ពលរដ្ឋចំពោះសកម្មភាពរបស់ប្រទេសជាតិ។

       សេរីភាពបង្កើតសមាគមជាសិទ្ធិមួយក្នុងចំណោមសិទ្ធិជាសារវ័ន្តរបស់ពលរដ្ឋ
ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនិងបានរដ្ឋវៀតណាមទទួលស្គាល់។ សិទ្ធិនេះ បាន
និងកំពុងទទួលបានការធានានិងផ្សព្វផ្សាយក្នុងបរិការណ៍ជាក់ស្តែងនៅវៀតណាម។

       បរិការណ៍ជាក់ស្តែងស្តីពីសកម្មភាពរបស់សមាគម

       តាមស្ថិតិរបស់ក្រសួងមហាផ្ទៃវៀតណាម រហូតដល់ខែធ្នូឆ្នាំ២០១៤ លើ ទូទាំងប្រទេសមានសមាគមចំនួន ៥២.៥៦៥ ក្នុងនោះសមាគមមានសកម្ម ភាពលើក្របខ័ណ្ឌទូទាំងប្រទេសមានចំនួន ៤៨៣ និងសមាគមមានសកម្ម ភាពក្នុងក្របខ័ណ្ឌតំបន់មានចំនួន ៥២.០៨២។ សមាគមមួយចំនួនបាន កំណត់ជាអង្គការនយោបាយសង្គម និងអង្គការនយោបាយ-សង្គម-អាជីព។ សមាគមក្រៅពីនោះត្រូវបានកំណត់ជាអង្គការសង្គម-អាជីព និងអង្គការសង្គម
មនុស្សធម៌ ដែលសមាគមទាំងអស់នេះធ្វើសកម្មភាពដោយឈរលើគោលការ
ណ៍ស្ម័គ្រចិត្ត ធានាលើការចំណាយសកម្មភាពដោយខ្លួនឯង។ មានអង្គការចំនួន
៣១ ទទួលបានការចំណាយពីរដ្ឋ នោះគឺបណ្តាវិស័យដែលរដ្ឋមានការទទួល
ខុសត្រូវ សម្រាប់ជម្រុញអភិវឌ្ឍការធានាសន្តិសុខសង្គម។ សមាគមទាំងអស់
នេះ បាន រួមចំណែកយ៉ាងសកម្មចូលក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនិង សម្តែងនូវតួនាទីជាស្ពានផ្សាភ្ជាប់រវាងសមាជិកនានាក្នុងសមាគមជាមួយរដ្ឋ
អំណាច។ ម្យ៉ាងវិញទៀត សមាគមក៏មានតួនាទីសំខាន់ក្នុងការពិគ្រោះយោបល់ បដិវាទចំពោះរាល់ការផ្តួចផ្តើមគំនិត គោលមាគ៌ារបស់បក្ស គោលនយោបាយ
ច្បាប់របស់រដ្ឋ រួមទាំងបណ្តាកម្មវិធី គំរោងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់
រដ្ឋាភិបាលនិងតំបន់នានាទៀតផង។

       វៀតណាមគោរពសេរីភាពបង្កើតសមាគ​ម

       នៅវៀតណាមមានសមាគម អង្គការសមាគម និងសម្ព័ន្ធសមាគម ជាច្រើនគឺដោយសារវៀតណាមបានធានានិងពង្រីកសិទ្ធិស្របច្បាប់របស់
ប្រជាពលរដ្ឋ ក្នុងនោះមានសេរីភាពបង្កើតសមាគម ជាសិទ្ធិមួយក្នុងចំណោម សិទ្ធិសារវ័ន្តរបស់ពលរដ្ឋវៀតណាមដែលបានទទួលតាមរយៈរដ្ឋធម្មនុញ្ញ។ ជាក់ស្តែងគឺក្នុងមាត្រាទី១០ចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៦បានលើកច្បាស់ថា “ពលរដ្ឋវៀតណាមមានសេរីភាពខាងមញ្ចេញមតិ សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពរៀបចំនិងបើកកិច្ចប្រជុំ សេរីភាពខាងជំនឿសាសនា សេរីភាពធ្វើដំណើរ
ទាំងក្នុងប្រទេសនិងចេញទៅបរទេស”។ នៅក្នុងមាត្រាទី៦៧ រដ្ឋធម្មនុញ្ញឆ្នាំ
១៩៨០​បានចែងថា “ពលរដ្ឋមានសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសាព័ត៌មាន សេរីភាពបង្កើតសមាគម ដែលស្របនឹងផលប្រយោជន៍ របស់សង្គមនិយមនិង
របស់ប្រជាជន”។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋវៀតណាម បានធានានិងការពារ
បណ្តាសិទ្ធិបង្កើតសមាគមសេរីតាមមាត្រាទី២២នៃសន្ធិ សញ្ញាអន្តរជាតិ ស្តីពីសិទ្ធិ
នយោបាយនិងស៊ីវិលឆ្នាំ១៩៦៦ ដែលក្នុងនោះចែង ច្បាស់ថា “នរណាក៏មាន
សិទ្ធិសេរីភាពបង្កើតសមាគម​ ទាំងសិទ្ធិបង្កើតនិងចូលរួម សហព័ន្ធនានាសំដៅ
ការពារសិទ្ធិរបស់ខ្លួនផងដែរ”។

      កសាងច្បាប់ដើម្បីប្រតិបត្តិសិទ្ធិបង្កើតសមាគមឲ្យល្អជាង

       ប៉ុន្តែ ក្នុងប្រការទី២២នៃសន្ធិសញ្ញាអន្តរជាតិ ស្តីពីសិទ្ធនយោបាយនិង
ស៊ីវិលឆ្នាំ១៩៦៦ ដែលវៀតណាមចូលរួមហត្ថលេខីនេះក៏បានលើកច្បាស់ ថា “ការប្រតិបត្តិសិទ្ធិបង្កើតសមាគមនេះ ត្រូវបានកំណត់ដោយច្បាប់ ដោយ តម្រូវការចំបាច់ក្នុងសង្គមប្រជាធិបតេយ្យមួយដើម្បីការពារសន្តិសុខជាតិ
សណ្តាប់ធ្នាប់ សុខភាពសហគមន៍ ឬបណ្តាសិទ្ធិសេរីរបស់អ្នកដទៃទៀត”។
ដោយហេតុនេះ មិនអាចបំពានការបង្កើតសមាគមដែលជះឥទ្ធិពលអសកម្ម ដល់ផលប្រយោជន៍ជាតិឡើយ។​រដ្ឋធម្មនុញ្ញនិងច្បាប់វៀតណាមគោរពសេរី
ភាពបង្កើតសមាគម ហើយគ្មានការរើសអើងបើសកម្មភាពទាំងអស់នេះគឺ​ដើម្បីមនុស្សនិងផលប្រយោជន៍របស់ប្រជាជនវៀតណាម។ការដែលរដ្ឋសភា នីតិកាលទី១៣សម្រេចកសាងច្បាប់អំពីសមាគម គឺដើម្បីធានាសិទ្ធិមនុស្ស សិទ្ធិបង្កើតសមាគមដោយសេរីនៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ និងសន្ធិសញ្ញាអន្តរ
ជាតិ​ស្តីពីសិទ្ធិនយោបាយនិងស៊ីវិលដែលវៀតណាមបានចូលរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ