វៀតណាមម្ចាស់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

(VOVworld)-នាថ្ងៃទី២៥សីហានៅរដ្ឋធានីហាណូយ នាយករដ្ឋរដ្ឋមន្ត្រីលោក Nguyen
Tan Dung បានអញ្ជើញធ្វើជាអធិបតីសម័យប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយក្រសួង
ស្ថាប័ននានា សំដៅវាយតម្លៃអំពីផលប៉ះពាល់នៃផ្នែកសេដ្ឋកិច្ច ពិភពលោកនាពេល
ថ្មីៗនេះចំពោះខឿនសេដ្ឋកិច្ចរបស់វៀតណាម។ មិនត្រឹមតែ ក្នុងសម័យប្រជុំនេះ
ប៉ុណ្ណោះទេ នៅបណ្តាសម័យប្រជុំមុនៗ វៀតណាមក៏បាន ដាក់ចេញដំណោះស្រាយ
ជាច្រើន សំដៅកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីខាង ក្រៅដើម្បីខំប្រឹងប្រែង
សម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ។

វៀតណាមម្ចាស់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច - ảnh 1
ទិដ្ឋភាពនៃសម័យប្រជិំអចិន្ត្រៃយ៍រដ្ឋាភិបាល (រូបថតៈ TTXVN)

         ផលប៉ះពាល់អវិជ្ជមានរួមមាន តម្លៃប្រេងពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង ទីផ្សារភាគហ៊ុនលើពិភពលោកមានបំរ៉ែបំរួលពិបាកព្យាករណ៍ ហើយចរន្តទុន អន្តរ
ជាតិនិងគោលនយោបាយអត្រាប្តូរប្រាក់របស់ប្រទេសជាច្រើនលើពិភព លោកក៏
ត្រូវបានកែប្រែជាបន្តបន្ទាប់ ក្រោយពេលដែលចិនបានបញ្ចុះតម្លៃប្រាក់យ័ន។
កំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសទើបនឹងលេចចេញ ក្នុងនោះមានចិនបានបន្ត
ធ្លាក់ចុះដែលជះឥទ្ធិពលមិនតិចតូច ទៅលើសេដ្ឋកិច្ចពិភពលោកក្នុងនោះមានវៀត
ណាមផង។

             ការទប់ទល់បានទាន់ពេលវេលា

          ភាពម្ចាស់ការទប់ទល់យ៉ាងសកម្មរបស់វៀតណាម បានបង្ហាញក្នុងគោល
នយោបាយកែប្រែអត្រាប្តូរប្រាក់រវាងវៀតណាមដុង ជាមួយរូបិយប័ណ្ណដទៃទៀត។ តាំងពីដើមឆ្នាំមក ខណៈដែលទីផ្សារហិរញ្ញវត្ថុអន្តរជាតិបានលេចឡើង កត្តាបំរ៉ែបំរួល
ពិបាកព្យាករណ៍បានដូចជា តម្លៃប្រេងធ្លាក់ចុះនៅកម្រិតទាបបំផុតក្នុង ប្រវត្តិសាស្ត្រ រួមជាមួយវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុបនិងនៅប្រទេសក្រិក បានបណ្តាល ឲ្យប្រាក់ដុល្លារ
កើនឡើងជាងប្រៀបនឹងការរំពឹងទុករបស់ប្រព័ន្ធផ្ទុកបម្រុងសហព័ន្ធអាមេរិក(Fed) 
ដូច្នេះ ធនាគារជាតិរបស់វៀតណាមបានម្ចាស់ការកែប្រែ បង្កើនតម្លៃអត្រាប្តូរប្រាក់
ជាមធ្យមសម្រាប់អន្តរធនាគារឡើងទ្វេដង។ ដោយហេតុនេះ ក្នុងរយៈពេល៧ខែ
កន្លងមក ទីផ្សាររូបិយប័ណ្ណនិងអត្រាប្តូរប្រាក់នៅវៀតណាម មានស្ថិរភាពជាសាវន្ត។
លោកស្រី Nguyen Thi Hong ទេសាភិបាលរងធនាគារជាតិវៀតណាមបានឲ្យដឹងថា៖                         “នាថ្ងៃទី១២សីហា ធនាគាកណ្តាលរបស់ចិនបានកែប្រែបញ្ចុះតម្លៃប្រាក់
យ័នចុះត្រឹម១,៩% ដែលបណ្តាលឲ្យរូបិយប័ណ្ណស្នូលសំខាន់នៅក្នុងតំបន់អាស៊ីក៏
ត្រូវធ្លាក់ចុះតាមដែរ។ ដោយឃើញថា ចិនក៏ដូចជាប្រទេសមួយចំនួនក្នុងតំបន់អា ស៊ីជាក្រុមដៃគូពាណិជ្ជកម្មធំៗរបស់វៀតណាម និងថែមទាំងវៀតណាមមានការ នាំចេញហួសកម្រិតពីចិនទៀត ដូច្នេះ ធនាគារជាតិបានសម្រេចចិត្តកែប្រែអត្រាប្តូរ
ប្រាក់ ដើម្បីបង្កើតភាពម្ចាស់ការចំពោះមុខរាល់ផលប៉ះពាល់នេះ”។

        សាធារណមតិបានចាត់ទុកថា ការប្រតិកម្មចំពោះគោលនយោបាយ និង ដំណោះស្រាយដំបូងរបស់វៀតណាមចំពោះមុខស្ថានភាពសេដ្ឋកិច្ចពិភពលោក នាប៉ុន្មានថ្ងៃកន្លងទៅគឺទាន់ពេលវេលានិងសមស្រប។ សាស្ត្រាចារ្យរងបណ្ឌិត Tran
Hoang Ngan នាយកមហាវិទ្យាល័យហិរញ្ញវត្ថុ-ទីផ្សារទីក្រុងហូជីមិញបាន លើក
ច្បាស់ថា៖

        “ការអនុវត្តគោលនយោបាយអត្រាប្តូរប្រាក់នៅវៀតណាមគឺមានផលប៉ះពាល់
ពីក្រុមពីរ។ ផលប៉ះពាល់ពីខាងក្រៅ គឺការកើនឡើងយ៉ាងខ្លាំងនៃប្រាក់ដុល្លារអាមេរិក
និងការបញ្ចុះតម្លៃនៃប្រាក់យន់ បានបង្កសម្ពាធសម្រាប់ការកែប្រែ អត្រាប្តូរប្រាក់នៅ
វៀតណាម។ កត្តាក្នុងវិញគឺការនាំចេញបានធ្លាក់ចុះ ហើយការនាំ ចូលហួសកម្រិត
កើនឡើង។ ដោយហេតុនេះ វៀតណាមត្រូវការកែប្រែអត្រាប្តូរប្រាក់ ឲ្យសមស្រប
ទៅលើស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស”។

        ម្ចាស់ការចំពោះបំរ៉ែបំរួលដ៏ស្មុគស្មាញជាង

        ចំពោះបំរ៉ែបំរួលនៃសេដ្ឋកិច្ចពិភពលោកដែលពិបាកស្មាននោះ  បានទាមទារ
ឲ្យវៀតណាមតាមដានឲ្យបានម៉ត់ចត់ហើយមានគោលនយោបាយឆ្លើយតបដោយ
ម្ចាស់ការ ទាន់ពេលវេលា និងកាត់បន្ថយរាល់ផលប៉ះពាល់អវិជ្ជមាន ទៀតផង។
លោកស្រី Nguyen Thi Hong ទេសារភិបាលរងជាតិវៀតណាមបានឲ្យដឹងថា៖

        “ដោយការប្តេជ្ញាចិត្តដើម្បីរក្សាស្ថិរភាពទីផ្សារនេះ ធនាគារជាតិវៀតណាម បានត្រៀមរៀបចំដំណោះស្រាយចំាបាច់ជាច្រើន។ ការកែប្រែឲ្យបង្កើនតម្លៃអត្ត្រា
ប្តូរប្រាក់មធ្យមអន្តរធនាគារចំនួន១% ធ្វើឲ្យអត្តាប្តូរប្រាក់របស់វៀតណាមដុងអាច ឆ្លើយតបជាមួយនឹងបំរ៉ែបំរួលអសកម្មរបស់ទីផ្សារជាតិនិងអន្តរជាតិ ព្រមទាំងបង្ក ស្ថិរភាពរឹងមាំសម្រាប់ទីផ្សាររូបិយប័ណ្ណបរទេស និងធានាលទ្ធភាពប្រគួតប្រជែង របស់ទំនិញវៀតណាមទៀតផង”។

       ដោយបណ្តាគោលនយោបាយថ្មីៗនេះ​ដើម្បីឆ្លើយតបជាមួយរាល់ផលប៉ះពាល់
អវិជ្ជមាននៃសេដ្ឋកិច្ចពិភពលោក ជាទូទៅវៀតណាមនៅតែត្រួតពិនិត្យបានម៉ាក្រូ សេដ្ឋកិច្ចយ៉ាងល្អប្រសើ។ គោលដៅអំពីកំណើន អតិផរណា ថវិការ សកម្មភាព នាំចេញនាំចូលក៏ដូចជាផលិតកម្មអាជីវកម្មនៅធានាបានគោលដៅដែលបានដាក់​
ចេញផងដែរ៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ