វៀតណាមរួមដៃជាមួយពិភពលោកទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ

(VOVworld)-នាថ្ងៃទី៣០វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Tan Dung បានដឹកនាំគណៈប្រតិភូវៀតណាម​អញ្ជើញចូលរួមសន្និសីទអនុសញ្ញា​ក្របខ័ណ្ឌ​
អង្គការសហប្រជាជាតិ ស្ដីពី​ការ​បម្រែបម្រួលអាកាសធាតុលើកទី២១ (COP-21)
ដែល ប្រារព្ធនៅទីក្រុងប៉ារីសប្រទេសបារាំង។ ចូលរួមនៅសន្និសីទនេះ វៀតណាម
បន្ត អះអាងជាមួយពិភពលោកនូវការសន្យាយ៉ាងខ្លាំងក្លារបស់ខ្លួនគឹម្ចាស់ការ និង
មាន ការទទួលខុសត្រូវរួមជាមួយសហគមន៍អន្តរជាតិទប់ទល់ជាមួយនឹងបម្រែ
បម្រួល អាកាសធាតុ ដោយសកម្មភាពជាក់ស្តែងទាំងនៅកម្រិតជាតិផងនិងអន្តរ
ជាតិផង។

វៀតណាមរួមដៃជាមួយពិភពលោកទប់ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញទៅកាន់ទីក្រុុងប៉ារីរូមរួម
សន្និសីទ COP-21

         ចំពោះមុខរាល់ផលវិបាកនៃការបម្រែបម្រួលអាកាសធាតុដែលកំពុងខ្លាំង
ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃទៅលើមនុស្សលោក COP-21 ត្រូវបានរៀបចំដោយ ទ្រង់ទ្រាយជាសន្និសីទសកលធំបំផុតក្នុងឆ្នាំ២០១៥នេះ ដោយមានការចូលរួម របស់តំណាងជាង៥ម៉ឺននាក់ មកពីប្រទេសចំនួន១៨៥លើទូទាំងពិភពលោក។
គោលដៅស្នូលរបស់ COP-21 គឺអនុម័តលើក្របខ័ណ្ឌគតិយុត្តិសកលថ្មីមួយ ស្តីពី បម្រែបម្រួលអាកាសធាតុ ដំណាក់កាលក្រោយឆ្នាំ២០២០ ដែលហៅថា កិច្ចព្រម ព្រៀងទីក្រុងប៉ារីស២០១៥។

        ប្រសិនបើកិច្ចព្រមព្រៀងទីក្រុងប៉ារីស២០១៥នេះបានអនុម័ត នោះនឹងជា
លើកដំបូងហើយ ដែលសហគមន៍អន្តរជាតិទើបទទួលបានកិច្ចព្រមព្រៀងក្រប
ខ័ណ្ឌ អ.ស.ប មានចរិតលក្ខណៈផ្សាភ្ជាប់ជាមួយគ្នា ដោយមានការចូលរួមរបស់
ប្រទេស អភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ផង។

        វៀតណាមដើរឈានមុខក្នុងការអនុវត្តរបាយការណ៍ជាតិស្តីពីកិច្ច
សន្យាកាត់
បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់

        ជាប្រទេសមួយក្នុងចំណោមប្រទេសងាយរងផលប៉ះពាល់បំផុតដោយបម្រែ បម្រួលអាកាសធាតុ វៀតណាមបានយល់ច្បាស់នូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងររបស់ បម្រែ
បម្រួលអាកាសធាតុទៅលើការអភិវឌ្ឍន៍និរន្តភាពនៅវៀតណាមក៏ដូចជាលើ ពិភព
លោក។ ដោយហេតុនេះ តាំងពីយូរណាស់មកហើយ រដ្ឋាភិបាលវៀតណាម បាន
ផ្តោតការយកចិត្តទុកដាក់ទៅលើការកសាងនិងអនុវត្តរាល់កម្មវិធីគោលនយោបាយ
ជាតិ ស្តីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ វៀតណាម​ក៏បាន ចូលរួម
កិច្ចព្រមព្រៀងអន្តរជាតិសំខាន់ជាច្រើន ព្រមទាំងមានការរួមចំណែកយ៉ាងសកម្ម
ចូលក្នុងដំណើរការចរចារអន្តរជាតិស្តីពីបម្រែបម្រួលអាកាសធាតុ។

        នៅសន្និសីទ COP – 21 លើកនេះ វៀតណាមជាមប្រទេសមួយក្នុង ចំណោម
ប្រទេសចំនួន១៥០ ដែលមុននឹងចូលរួមសន្និសិទបានម្ចាស់ការនាំចេញ កម្រិតសន្យា
ជាតិ ដើម្បីរួមជាមួយសហគមន៍អន្តរជាតិខំប្រឹងប្រែង កាត់បន្ថយការបំភាយឧស្ម័ន
ផ្ទះកញ្ចក់ សំដៅធានាគោលដៅរក្សាសីតុណ្ហភាពផែនដីមិនហួសពី ២អង្សាសេនា
ចុងសតវត្សទី២១នេះ។ នេះក៏ជាខ្លឹមសារសំខាន់មួយនៃ ក្របខ័ណ្ឌច្បាប់ថ្មីស្តីពីបម្រែ
បម្រួលអាកាសធាតុ។ រួមជាមួយគ្នានោះ នាយករដ្ឋ មន្ត្រីវៀតណាមលោក Nguyen
Tan Dung ក៏មានបទថ្លែងមតិសំខាន់នៅសម័យ ប្រជុំជាន់ខ្ពស់របស់ COP -21 ដោយ
អះអាងជាមួយពិភពលោកនូវការសន្យា នយោបាយយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាល
វៀតណាម ដែលបាននិងកំពុងបន្តម្ចាស់ ការ និងមានការទទួលខុសត្រូវ រួមជាមួយ
សហគមន៍អន្តរជាតិខំប្រឹងប្រែងទប់ ទល់ជាមួយនឹងបម្រែបម្រួលអាកាសធាតុ ដោយ
សកម្មភាពជាក់ស្តែងទាំង ថ្នាក់ជាតិ និងអន្តរជាតិ។

        សកម្មរួមជាមួយសហគមន៍អន្តរជាតិខំប្រឹងប្រែងទប់ទល់ជាមួយនឹងបម្រែ បម្រួលអាកាសធាតុ

        ទន្ទឹមជាមួយនឹងសកម្មភាពសំខាន់ៗនៅ COP-21 នាយករដ្ឋមន្ត្រីលោក Nguyen
Tan Dung ក៏បានជំនួបសន្ទនាទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយ ចំនួនសំដៅ
ជម្រុញកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកលើវិស័យបម្រែ បម្រួលអា
កាសធាតុ។

        ការដែលនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ដឹកនាំគណៈប្រតិភូវៀត ណាមចូលរួមសន្និសីទ COP-21 នេះគឺសំដៅអនុវត្តការផ្តើមគំនិតម្ចាស់ការនិង សកម្មធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម​ ព្រមទាំងសម្តែងនូវការសន្យា យ៉ាងខ្លាំងក្លារបស់វៀតណាម​ដែលរួមជាមួយសហគមអន្តរជាតិទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុ។ ម្យ៉ាងវិញទៀត នេះក៏ជាឱកាសជម្រុញរាល់កិច្ចសហប្រតិ បត្តិការរវាងវៀតណាមជាមួយប្រទេសនានារួមទាំងដៃគូអន្តរជាតិទៀតផង ជាពិសេសលើវិស័យបម្រែបម្រួលអាកាសធាតុ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ