វៀតណាម-រុស្ស៊ីជំរុញទំនាក់ទំនងដៃគូយុទ្ឋសាស្រ្ត។

​                     

វៀតណាម-រុស្ស៊ីជំរុញទំនាក់ទំនងដៃគូយុទ្ឋសាស្រ្ត។ - ảnh 1
Image: Internet


Vovworld-តាំងពីពេលប្រទេសទាំង២បង្កើតទំនាក់ទំនងការទូតនាថ្ងៃទី៣០មករា
១៩៥០មកទំនាក់ទំនងវៀតណាម-រុស្ស៊ីពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លាពី១ថ្ងៃទៅ
១ថ្ងៃ។នាខែមិថុនា១៩៩៤ ប្រទេសទាំង២បានចុះហត្ថលេខាលើសន្ឋសញ្ញាស្តីពី
គោលការណ៍សារវន្តនៃទំនាក់ទំនងមិត្តភាព។ក្នុងដំណើរទស្សនកិច្ចវៀតណាម
របស់ ប្រធានាធិបតីរុស្ស៊ី Vladimir Putin  នាខែមិនា២០០១​ ប្រទេសទាំង២បាន
បង្កើតទំនាក់ទំនងដែគូយុទ្ឋសាស្រ្ត​ ដាក់គ្រឹះស្ថានអោយទំនាក់ទំនងក្នុងដំណាក់-
កាលអភិវឌ្ឍន៍ថ្មី។

កំណត់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាបញ្ហាស្នូលក្នុងទំនាក់ទំនងនសប្រទេស
ទាំង២  កាលពីឆ្នាំ២០០៧ភាគីទាំង២បានសហការ​ចងក្រង់និងឯកភាពតារាងរាល់
ភារកិច្ចអាទិភាពដើម្បីជំរុញទំនាក់ទំនង ដែគូយុទ្ឋសាស្រ្ត​។ដោយហេតុនេះតំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីបានកើនពី​១ពាន់៩រយ៨០លានដុល្លារអាមេរិកនាឆ្នាំ​២០១១ឡើង
ជិត១ ពាន់លានដុល្លារអាមេរិក្នុងឆមាស២០១២នេះ។តាមគំរោងតំលៃប្រាក់នាំចេញ
នាំចូលរវាងប្រទេសទាំង២អាចទទួល​៣ពាន់លានដុល្លារអាមេរិក្នុងឆ្នាំ២០១២។ភាគី
ទាំង២បានខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង៥ពាន់លានដុល្លារនា
ឆ្នាំ២០១៣។ក្រៅពីបណ្តាមុខទំនិញប្រពៃណីទំនាក់ទំនងពាណិជ្ជកម្មវៀតណាមរុស្ស៊ី
និងមានភាពងាយស្រួលពេលដែលរុស្ស៊ីទើបនឹងបានក្លាយទៅជាសមាជិកពេញសិទ្ឋិ
អង្គការពាណិជ្ជកម្មពិភពលោក។

ស្តីពីកិច្ចសហប្រតិបត្តិការវៀតណាមរុស្ស៊ី​ឯកអគ្គរដ្ឋទូតរស្ស៊ីបរចាំនៅវៀតណាមAndrey
Kovtun ចាត់ទុកថា  ” រុស្ស៊ី​និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង  សហ-
ប្រតិបត្តិការជាច្រើន។ក្នុងឆ្នាំ២០១២នេះ ភាគីទាំង២កំពុងអនុវត្តបណ្តាកិច្ចព្រមព្រៀង
នេះ។នាពេលកន្លងទៅយើង អនុវត្តបានគំរោងការជាច្រើនដែលទាក់ទិនដល់រោងចក្រ
អគ្គិសនីនុយក្លេអ៊រនៅវៀតណាមប្រកបដោយជោគជ័យ“។

                         

វៀតណាម-រុស្ស៊ីជំរុញទំនាក់ទំនងដៃគូយុទ្ឋសាស្រ្ត។ - ảnh 2
ស្ស៊ីនិងវៀតណាមសហប្រតិបត្តិការសាងសង់រោងចក្រអគ្គិសនីនុយក្លេអ៊រ(Internet).

​ពាណិជ្ជកម្មសេរីរវាងបណ្តាប្រទេសក្នុងសំព័ន្ធភាពរដ្ឋាករត្រីភាគី។​ពិសេសគឺ ឆ្នាំ​២០១២
នេះរុស្ស៊ីទទួលរ៉ាប់រងដំណែងជាប្រធាន APECកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី​ វៀតណាម
នឹងបណ្តាប្រទេសចូលរួមសំព័ន្ធភាពរដ្ឋាករ​នឹងរួមចំណែកជួយសម្រួលដល់ទំរង់បែបបទ
ពាណិជ្ជកម្មរវាងប្រទេសទាំង២ការបណ្តុះបណ្តាលប្រភពធនធានមនុស្សក៏ជាប្រៀបខ្លាំង
១ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ដែរ។ក្នុងឆ្នាំនេះ​រុស្ស៊ីផ្តល់អាហារូបករថ្នាក់
ឧត្តមសឹក្សា នឹងក្រោយឧត្តមសឹក្សាចំនួន៥០០​នាក់ដល់វៀតណាម។​នាសព្វថ្ងៃ មាន
និសិត្សវៀតណាមប្រមាណ ជាង​ ៥០០០​នាក់ កំពុងតាមសឹក្សានៅរុស្ស៊ី។​ ការជួបប្រា-
ស្រ័យវប្បធម៏ការផ្សព្វផ្សាយរូបភាពរបស់ប្រទេសនិមួយៗ​ក៏ត្រូវបានសមាគមមិត្តភាពនឹង
ស្ថប័ន្ធមានសមត្ថភាពរបស់ប្រទេសទាំង២​អនុវត្តជាប្រចាំដែរ។បងស្រី    Nguyen Thi Mai តំណាងក្រុមហ៊ុនទេសចរ​  AMITOR នៅម៉ូស្កូវ​បានឲ្យដឹងយ៉ាងដូច្នេះ​ក្នុងរយះពេលថ្មីៗនេះ
វៀតណាមក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញទឹកចិត្តនឹងចាប់អារម្មណ៏ចំពោះភ្ញៀវទេស
ចររុស្ស៊ី។បណ្តាក្រុមហ៊ុនទេសចរយើងខ្ញុំខិតខំផ្សព្វផ្សាយរូបភាព​ទឹកដីមនុស្សវៀតណាម
ក្នុងបំណងថា៖កាន់តែមានមនុស្សជាច្រើនស្គាល់ដល់វៀតណាមនឹង​មកទេសចរនៅវៀត
ណាមជាងទៀត។

តាមគំរោង ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ីលើកនេះរបស់ប្រធានរដ្ឋTruong Tan sang ភាគី
ទាំង២​និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាច្រើន។ដំណើរ
ទស្សនកិច្ចនៅរុស្ស៊ីលើកនេះរបស់ប្រធានរដ្ឋវៀតណាមអះអាងជាថ្មីម្តងទៀតនូវគោល
នយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម នោះគឺគោរពទំនាក់ទំនងប្រពៃណី​នឹង
បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀតណាមសហព័ន្ធរុស្ស៊ីឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ