វៀតណាមសកម្មរួមវិភាគទានដើម្បីអាស៊ានមួយសន្តិភាពស្ថិរភាព។

វៀតណាមសកម្មរួមវិភាគទានដើម្បីអាស៊ានមួយសន្តិភាពស្ថិរភាព។ - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការក្នុងអាស៊ាន។ (vov.vn)


        VOV-មុននឹងដំណើរទស្សនកិច្ច ឆ្លើយសម្ភាសសារព័ត៌មាន អនុរដ្ឋមន្ត្រីការ​បរទេសវៀតណាមលោក Pham Quang Vinh បានអះអាងថា​វៀតណាមជា​និច្ចកាល យកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ចង់ឲ្យកិច្ច​សហប្រតិបត្តិការ របស់អាស៊ានក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយដៃគូកាន់តែ
អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

        “នេះជាអាទិភាពយុទ្ធសាស្ត្ររបស់វៀតណាម បានជាយើងបានម្ចាស់ការ
ចូល​រួម​យ៉ាងសកម្មនិងមានការទទួលខុសត្រូវចូលក្នុងកិច្ចការរួមរបស់អាស៊ាន។
វៀត​ណាមគាំទ្ររាល់គោលដៅរបស់អាស៊ាននោះគឺកសាងសហគមន៍សាមគ្គីភាព ពង្រីកតួនាទីស្នូលរបស់របស់អាស៊ានដើម្បីផ្សាភ្ជាប់និងលើកទឹកចិត្តបណ្ដាដៃគូ
ចូលរួមកសាងបរិយាកាសសន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍របស់
ដំបន់។​ទន្ទឹម​នឹងនោះបង្កើនទំនាក់ទំនងរបស់អាស៊ានជាមួយបណ្ដាប្រទេសដៃគូ។”

        រួមជាមួយគោលដៅកសាងសហគមន៍អាស៊ានកំពុងបន្តលើកកំពស់បង្កើន​សាមគ្គីភាពនិងពង្រីកតួនាទីស្នូលរបស់សមាគមក្នុងការដោះស្រាយបញ្ហាសំខាន់ៗ
ទាក់ទិនដល់សន្តិភាពសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍន៍នៅដំបន់។ តាម អនុរដ្ឋមន្ត្រី
​Pham Quang Vinh ថា បរិយាកាសមួយសន្តិភាពស្ថិរភាពសហប្រតិបត្តិការនិង​អភិវឌ្ឍន៍​កំពុងជាបញ្ហាសំខាន់ចំពោះសមាជិកអាស៊ាននីមួយៗ។ ដើម្បីធ្វើបាន​ប្រការនោះ អាស៊ានត្រូវការកត្តាចំនួន២គឺ ម្ចាស់ការនិងសាមគ្គីភាព។

        “ទីមួយគឺអាស៊ានត្រូវផ្អែកទៅលើរាល់សមិទ្ធិការរួមវិភាគទានសកម្មដែលខ្លួន​ មាននិងបន្តពង្រីកថែមទៀត ពិសេសគឺក្នុងការកសាងនិងលើកឡើងបណ្ដា​ របៀបវារៈនិងវិស័យអាទិភាពរួមរបស់ដំបន់ទាំងមូល។ ទី២​អាស៊ានត្រូវបន្ត​សហការ​ជាមួយបណ្ដាដៃគូកសាងបទដ្ឋានប្រព្រឹត្តដំបន់ ទន្ទឹមនឹងនោះកសាង​យន្តការ​ដើម្បី
ធានាអនុវត្តកិច្ចសន្យាដែលបានព្រមព្រៀងជាដើម។”

         ខ្លឹមសារសំខាន់មួយត្រូវបានយកមកពិភាគ្សានៅសន្និសីទជាន់ខ្ពស់លើកនេះ
គឺធ្វើយ៉ាងម៉េចដើម្បីធានាបានបរិយាកាសសន្តិភាពស្ថិរភាពសន្តិសុខក្នុងនោះមាន​សន្តិសុខសុវត្ថិភាពនាវាចរណ៍លើសមុទ្រខាងកើត។ នេះមិនមែនជាការយកចិត្ត​
ទុកដាក់ប៉ុណ្ណោះទេ ថែមទាំងជាផលប្រយោជន៍រួមរបស់អាស៊ាននិងបណ្ដា​ប្រទេស​ក្នុងដំបន់ទៀតផង។ អនុរដ្ឋមន្ត្រី Pham Quang Vinh បានចាត់ទុកថា៖

         “បណ្ដាគោលដៅដែលអាស៊ានទទួលបានការព្រមព្រៀងត្រូវបានពង្រីកគឺត្រូវ
ធានាការខំប្រឹងប្រែងកសាងទំនុកទុកចិត្តអនុវត្តអត់ថ្មត់មិនធ្វើឲ្យស្ថានភាពស្មុគស្មាញ
ថែមទៀត។ ទី២ ត្រូវលើកកំពស់ទន្ទឹមនឹងនោះធានាអនុវត្តមានប្រសិទ្ធភាពកិច្ច​សន្យា
កិច្ចព្រមព្រៀងទាក់ទិនដល់បញ្ហាសមុទ្រខាងកើត ក្នុងនោះមានសេចក្តី​ថ្លែងការណ៍
របស់អាស៊ានអំពីគោលការណ៍ចំនួន៦ទាក់ទិនដល់សមុទ្រខាងកើតក៏ដូចជាសេចក្តី
ថ្លែងការស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសេចក្តី​ថ្លែងការរបស់សន្និសិទជាន់ខ្ពស់អាស៊ាន-ចិនក្នុងឱកាសរំលឹកខួបលើកទី១០ DOC ក្នុងនោះមានគោលការណ៍រួមជាច្រើនបានដាក់ចេញ។”

        ក្នុងកាលៈទេសៈគំរូបខួប១០ឆ្នាំសេចក្តីថ្លែងការសំរាប់ភាគីនានាលើសមុទ្រខាង
កើត DOC បានបង្កើតនោះ អាស៊ាននិងចិនកំពុងសកម្មឯកភាពរបៀប​ចរចារ​ក្រម ប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ ឆ្នាំនេះរំលឹកខួបលើកទី១០ទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន​ជំរុញបណ្ដាវិស័យសហប្រតិបត្តិការ ក្នុងនោះ​មាន​ការ ដោះស្រាយបញ្ហាសមុទ្រខាងកើត ច្បាស់ណាស់ថា​ ខ្លឹមសារ​ត្រូវបាន​ភាគីទាំងពីរ យកចិត្តទុកដាក់យ៉ាងខ្លាំង។

        បរិយាកាសសន្តិភាពស្ថិរភាពមួយដើម្បីរួមអភិវឌ្ឍន៍ជាបំណងរបស់ភាគីទាក់
ទិនទាំងអស់។ លើស្មារតីយកចិត្តទុកដាក់ចំពោះអាស៊ានមួយសាមគ្គីភាពរឹងមាំ
គណៈប្រតិភូវៀត​ណាមដឹកនាំដោយនាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួម
សន្និសីទជាន់​ខ្ពស់​អាស៊ានលើកនេះនឹងរួមចំណែកសកម្មទៅក្នុងជោគជ័យរួមរបស់
សន្និសីទ រួម​ចំណែករក្សាបរិយាកាសសន្តិភាពសន្តិសុខស្ថិរភាពសហប្រតិបត្តិការ
និងអភិវឌ្ឍន៍នៅដំបន់៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ