វៀតណាម-អាស៊ាន៖២០ឆ្នាំរួមដំណើរធ្វើសមាហរណកម្ម

          (VOV)_ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាវៀតណាមចូលរួមអាស៊ាន
 (២៨កក្កដាឆ្នាំ១៩៩៥-២៨កក្កដាឆ្នាំ២០១៥) បានប្រព្រឹត្តទៅក្នុងដំណាក់កាលដ៏សែនសំខាន់ ដោយសារអាស៊ាននឹងបានកកើតឡើងនាចុងឆ្នាំ២០១៥នេះ។ ២០ឆ្នាំ រួមដំ
ណើរ ហើយ៤៩ឆ្នាំកសាងនិងអភិវឌ្ឍន៍របស់អាស៊ាន បណ្ដាការរួមវិភាគទានរបស់
វៀតណាមបានបង្កើតឡើងចំណុចដ៏ល្អប្រសើរក្នុងអាស៊ាន។

ការចូលរួមអាស៊ាន ត្រូវបានបង្ហាញច្បាស់ក្នុងគោលនយោបាយម្ចាសការធ្វើ
សមាហរណកម្មក្នុងតំបន់និងអន្តរជាតិ របស់វៀតណាម បើកចេញដំណាក់កាលធ្វើ
សមាហរណកម្មស៊ីជំរៅ លើគ្រប់វិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។

          សេចក្តីសម្រេចចិត្តត្រឹមត្រូវមានអត្ថន័យប្រវត្តិសាស្ត្រ

        ចាប់បដិសន្ធិពី៤៨ឆ្នាំមុននេះ បណ្ដាប្រទេសជាសមាជិកអាស៊ានបានតម្រង់
ទិសគឺប្រមូលផ្តុំបណ្ដាប្រទេសក្នុងតំបន់ចូលក្នុងដំបូលរួម១ប្រកបដោយសន្តិភាព 
ស្ថិរភាព និងអភិវឌ្ឍន៍សម្បូររុងរឿង។ អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Manh Cam បានប្រសាសន៍ថា៖

          “ សេចក្ដីប្រកាសបង្កើតអាស៊ាន បានលើកច្បាស់ថា៖ ក្នុងអនាគតប្រទេសអា
ស៊ានទាំង១០ក្នុងតំបន់នឹងចូលរួមអាស៊ាន។ នេះជាបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្តី
 ប៉ុន្តែមានការខុសប្លែកគ្នាជាច្រើន។ ក្នុងលក្ខណះដូច្នេះ ហើយនាំចេញបញ្ហាសហ
ប្រតិបត្តិការ អភិវឌ្ឍន៍ ជាការផ្តើមគំនិតដ៏ថ្មីថ្មោង ប៉ុន្តែវាសមស្របជាមួយនិន្នការ
របស់សម័យកាល។ នេះគឺជានិន្នាការសន្តិភាព សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍។”

          យល់ដឹងអំពីតួនាទី ផលប្រយោជន៍យុទ្ធសាស្ត្ររបស់អាស៊ាន ចំពោះដំណើ
ការធ្វើសមាហរណកម្ម អភិវឌ្ឍន៍របស់ប្រទេសជាតិ វៀតណាមបានខំប្រឹងប្រែង
ចូលរួមអាស៊ាន អនុវត្តន៍គោលនយោបាយផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយ បង្កើត
ជំហានអភិវឌ្ឍន៍ថ្មី ក្នុងទំនាក់ទំនងតំបន់និងអន្តរជាតិ។ អនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោក Le Hoai Trung បានអោយដឹងថា៖       

          “ សេចក្ដីសម្រេចចិត្តចូលរួមអាស៊ាន គឺត្រឹមត្រូវណាស់។ នាឆ្នាំ ១៩៩៥ 
វៀតណាមមានតម្រូវការអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើសមាហរណកម្ម
 និងបើកទូលាយទំនាក់ទំនងជាមួយប្រទេសផ្សេងៗ។ រួមជាមួយគ្នានោះ ការ
ចូលរួមអាស៊ាន នឹងជួយវៀតណាមបើកទូលាយទំនាក់ទំនងជាមួយ EU ប្រ
ក្រតីទំនាក់ទំនងជាមួយអាមេរិក និងចិន។ ហើយក្នុងដំណើការចូលរួមនេះ 
វៀតណាមបានសកម្ម អនុវត្តគោលនយោបាយធ្វើសមាហរណកម្មជាច្រើន។”

          ការចូលរួមអាស៊ានរបស់វៀតណាម ហើយបន្តទៀតគឺការបញ្ចូលប្រទេស
កម្ពុជា ឡាវនិងមីយ៉ាន់ម៉ា បានបង្កើតឡើងគំនិតថ្មី១ អំពីអាស៊ាន១ មានប្រ
ទេសអាស៊ីអាគ្នេយ៍ទាំង១០ ប្រកបដោយមិត្តភាព ស្ថិរភាព យូរអង្វែង និង
សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។

          ម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវជាមួយអាស៊ាន

        ការចូលរួមអាស៊ាន ក្នុងដំណាក់កាលដែលអាស៊ានកំពុងតម្រង់ទិស
កសាងសហគមន៍នេះ វៀតណាមបានធានាអនុវត្តគ្រប់គ្រាន់រាល់ភារកិច្ច
របស់ប្រទេសមួយ ចំពោះគោលដៅរួមដែលបានអាស៊ាននាំចេញ។វៀត
ណាមបានសកម្មចូលរួមយន្តការនានានៅថ្នាក់តំបន់។

          វៀតណាមជានិច្ចកាលកំណត់ថា៖ អាស៊ានមួយប្រកបដោយស្អិតរមួត
 សាមគ្គីភាព និងឯកភាព មានតួនាទីលើឆាកអន្តរជាតិ គឺសមស្របជាមួយ
ផលប្រយោជន៍ជាសារវ័ន្តនិងយូរអង្វែងរបស់វៀតណាម។ ដូច្នេះ ក្នុងរយៈ
ពេល២០ឆ្នាំកន្លងទៅ រួមជាមួយសមាជិកផ្សេងៗទៀត វៀតណាមបានរួមជា
មួយអាស៊ាន ឆ្លងកាត់រាល់ការលំបាកសាកល្បង ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ
លើគ្រប់ជ្រុងជ្រោយ ដោយផ្អែកទៅលើស្មារតីមិត្តភាព និងសាមគ្គីភាព។ ក្នុងដំ
ណើការរួមនេះ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស ឈានទៅមុខ
ក្នុងដំណើការកសាងសហគមន៍អាស៊ាន រួមសហការជាមួយអាស៊ានយ៉ាង
សកម្មដើម្បីដោះស្រាយរាល់បញ្ហាលំបាក ស្មុគ្រស្មាញ ក្នុងតំបន់។ អតីត
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Cong Phung អតីតប្រធាន
សមាគមមិត្តភាពវៀតណាម-អាស៊ាន បានអោយដឹងថា៖ 

          “ ចំពោះវៀតណាមនាបច្ចុប្បន្ន យើងត្រូវរៀបចំយន្តការអោយសមស្រប
ជាមួយតួនាទីជាសមាជិកសហគមន៍ មិនមែនជាសមាជិករបស់សម្ព័ន្ធសមាគម
ដូចមុនទេ។ ប្រភពធនធានមនុស្សក៏ត្រូវរៀបចំអោយបានម៉ត់ចត់។ជនគ្រប់រូប
ត្រូវតែរួមដៃចូលរួម។”

          ២០ឆ្នាំ ដំណាក់កាលមួយធ្វើសមាហរណកម្មក្នុងតំបន់។ វៀតណាមបាន
មានការរួមវិភាគទានចំពោះការពង្រឹងនិងពង្រីករបស់អាស៊ាន ហើយវៀត
ណាមក៏ទទួលបានសមិទ្ធិផលជាជំហានដំបូង។ ទោះបីជាមានឱកាសអភិ
វឌ្ឍន៍ជាច្រើនក្តី ប៉ុន្តែ អាស៊ានក៏ជួបការលំបាកសាកល្បងជាច្រើន បានជា
វៀតណាមនិងប្រទេសជាសមាជិកអស៊ាននានាក៏ត្រូវបង្កើនថែមទៀតកិច្ច
សហប្រតិបត្តិការ តភ្ជាប់ជាមួយគ្នា និងនាំចេញវិធានការ ដើម្បីក្លាយការផ្តើម
គំនិតថ្មីអំពីចក្ខុវិស័យ ២០២០ ក្លាយទៅជាការពិតជាក់ស្ដែង កសាងសហ
គមន៍អាស៊ានប្រកបដោយជោគជ័យ និងក្លាយទៅជាសមាជិកសកម្មរបស់
សហគមន៍អាស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ