សេចក្ដីសម្រេចចិត្ត “សម្របតាមធម្មជាតិ” -ឆ្ពោះទៅរកតំបន់ដីសណ្ដទន្លេ Cuu Long សម្បូរស្ដុកស្ដម្ភ ប្រកបដោយចីរភាព

(VOVWORLD) - សេចក្ដីសម្រេចចិត្តលេខ ១២០ របស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍ តំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាពបានបង្ហាញយ៉ាងច្បាស់លាស់ថា តំបន់ដីសណ្ដទន្លេ Cuu Long ត្រូវតែរស់នៅ "សម្របតាមធម្មជាតិ" ហើយជ្រើសរើសគំរូកំណើន ដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ ពង្រីកតំបន់អេកូឡូស៊ីនីមួយៗប្រកបដោយប្រសិទ្ធភាព។ 
សេចក្ដីសម្រេចចិត្ត “សម្របតាមធម្មជាតិ” -ឆ្ពោះទៅរកតំបន់ដីសណ្ដទន្លេ Cuu Long សម្បូរស្ដុកស្ដម្ភ ប្រកបដោយចីរភាព - ảnh 1រៀបចំទឹកសាបសម្រាប់ស្រោចបម្រើកសិកម្មនៅតំបន់ដីសណ្ដទន្លេ Cuu Long (រូបថត៖ VOV)

សេចក្ដីសម្រចចិត្តនេះត្រូវបានអនុវត្តក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ ហើយនឹងបន្តត្រូវបានរដ្ឋាភិបាល ខេត្ត ក្រុងនានា និងប្រជាជនក្នុងតំបន់ទាំងអស់បន្តអនុវត្តន៍យ៉ាងខ្លាំងក្លាយថែមទៀត ក្រោយពីកិច្ចប្រជុំបូកសរុបរយៈពេលជាង ៣ ឆ្នាំ នៃការអនុវត្តន៍ សេចក្ដីសម្រេចចិត្តលេខ ១២០ របស់រដ្ឋាភិបាល ស្ដីពីការអភិវឌ្ឍ តំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាព បន្សាំនឹងបម្រែបម្រួលអាកាសធាតុកាលពីថ្ងៃទី ១៣ ខែមិនា ឆ្នាំ ២០២១ កន្លងទៅ។

ជាក់ស្ដែង ក្រោយរយៈពេល ៣ ឆ្នាំ នៃការអនុវត្ត សេចក្ដីសម្រេចចិត្តលេខ ១២០ របស់រដ្ឋាភិបាលនៅតំបន់ដីសណ្ដទន្លេ Cuu Long បានសរឲ្យឃើញថា អ័ក្សកសិកម្មបានផ្លាស់ប្តូរ ពីអាទិភាពចម្បងគឺស្រូវ អង្ករទៅជាអាទិភាពលើជលផល និងផ្លែឈើ។ ទឹកប្រៃក៏បានក្លាយទៅជាប្រភពធនធានបម្រើការអភិវឌ្ឍ។ ផ្ទៃដី ធ្វើប្រពលវប្បកម្មផ្លាស់ពេលបង្គាស្រូវប្រកបដោយចីរភាពនៅ តំបន់ដីសណ្ដទន្លេ Cuu Long សម្រេចបាន ២ ម៉ឺនហិកតា កើនជិត ៣ ដងបើប្រៀបធៀបនឹងឆ្នាំ ២០០០។ ចាប់តាំងពីពេលចេញសេចក្តីសម្រេចចិត្តលេខ ១២០ នោះ ក្រុមប្រឹក្សាសម្របសម្រួលតំបន់ត្រូវបានបង្កើតឡើង។ ជាលើកដំបូងហើយ ដេលតំបន់ដីសណ្ដទន្លេ Cuu Long មានផែនការមេសម្រាប់តំណាក់កាល ២០២១ - ២០៣០។ ក្នុងនោះ ចំណុចលេចធ្លោគឺ "សម្របតាមធម្មជាតិ" ដើម្បីអភិវឌ្ឍន៍។ ដោយឈរលើមូលដ្ឋាននេះ សហគ្រាសក្នុងស្រុក វិនិយោគិនបរទេសដៃគូអន្តរជាតិ បានវិនិយោគអនុវត្តន៍គំរោងជាច្រើនលើវិស័យកសិកម្ម ផ្លូវគមនាគមន៍ ការអភិវឌ្ឍថាមពលកកើតឡើងវិញ និង logostics ជាដើម។  គំរោងទាំងនេះបានផ្លាស់ប្តូរមុខមាត់តំបន់។ ផ្ទាំងគំនូរវិនិយោគសម្រាប់តំបន់ ដីសណ្ដទន្លេ Cuu Long មានចំណុចភ្លឺជាច្រើន។

ក្នុងនាមជាអ្នកស្ថាបនានោះ រដ្ឋាភិបាលបានដឹកនាំ ក្នុងនោះមានការសុក្រឹតរបៀបរបប យន្តការនិងគោលនយោបាយ; បង្កើនការវិនិយោគលើប្រភពធនធានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាមួយតួនាទីជា “ គំនាស់” សំដៅទាក់ទាញការចូលរួមរបស់វិនិយោគិនជាតិ និងអន្តរជាតិ; ជំរុញការផ្លាស់ប្តូរទ្រង់ទ្រាយធំ ពង្រីកសក្កានុពល និងប្រៀបខ្លាំងរបស់តំបន់ និងអនុតំបន់នានា ក៏ដូចជាបង្កើនការតភ្ជាប់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងរវាង តំបន់ ដីសណ្ដទន្លេ Cuu Long ជាមួយទីក្រុងហូជីមិញ និងតំបន់ Nam Bo ខាងកើត។

នៅជ្រុងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រន តំបន់ ដីសណ្ដទន្លេ Cuu Long នោះ អ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវ ឯករាជ្យ លោក Nguyen Huu Thien បានវិភាគថា៖ “សេចក្ដីសម្រចចិត្តលេខ ១២០ របស់រដ្ឋាភិបាលគឺជាដំណោះស្រាយសម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងសម្រាប់ តំបន់ ដីសណ្ដទន្លេ Cuu Long ដែលមានការផ្ទុកបម្រុងសម្រាប់ស្ថានភាពអាក្រក់ ក្នុងនោះផ្តោតសំខាន់លើតម្រូវការទឹកប្រើប្រាស់នៅតំបន់ឆ្នេរសមុទ្រ។ កូនសោគន្លឹះនៃបញ្ហានៅ តំបន់ ដីសណ្ដទន្លេ Cuu Long គឺជាការផ្លាស់ប្តូរកសិកម្មនៅ តំបន់ ដីសណ្ដទន្លេ Cuu Long តាមស្នារតីនៃសេចក្ដីសម្រេចចិត្តលេខ ១២០ ពីផលិតកម្មសុទ្ធសាធអាស្រ័យទៅលើបរិមាណទៅជាផ្ដោតសំខាន់លើគុណភាពផងដែរ”។

ក្នុងសេចក្តីព្រាងផែនការ តំបន់ ដីសណ្ដទន្លេ Cuu Long សម្រាប់ដំណាក់កាល ២០២១ -២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលត្រូវបានក្រសួងផែនការ និងវិនិយោគរៀបចំឡើងកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ នោះ បញ្ហាដែលបានចោទសួរ ដើម្បីអភិវឌ្ឍន៍ តំបន់ ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាពនោះ គឺត្រូវផ្អែកលើសរសរទ្រូងចំនួន ៣ គឺ សេដ្ឋកិច្ច - សង្គម - បរិស្ថាន ដែលក្នុងនោះយកកត្តា "មនុស្ស" គឺជាមជ្ឈមភាព ដោយយកការ "បន្សាំ" ជាមួយបរិស្ថានគឺជារបៀបអភិវឌ្ឍន៍ទូទៅ ដើម្បីឈានទៅមុខ។ ទន្ទឹមនឹងនេះ ជំរុញការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត សំដៅប្រែក្លាយបញ្ហាសាកល្បងទៅជាឱកាស។ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បានលើកច្បាស់ថា៖ “យើងពិតជាមានមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ តំបន់ ដីសណ្ដទន្លេ Cuu Long ឲ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចកសិកម្មប្រកបដោយចីរភាព  សកម្ម និងប្រសិទ្ធភាពរបស់ប្រទេសជាតិ តំបន់ និងពិភពលោក ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា ទំនើប ពហុគោលដៅ ពហុមុខងារ រួមទាំងខ្សែផ្លូវគមនាគមន៍ល្បឿនលឿនជាដើមផងដែរ”។

នៅក្នុងកិច្ចប្រជុំបូកសរុបរយៈពេល ៣ ឆ្នាំ នៃការអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ១២០ នេះ រដ្ឋាភិបាល និងលោកនាយករដ្ឋមន្រ្តីបន្តប្តេជ្ញាចិត្តស្ថាបនាយន្តការអំណោយផលសម្រាប់តំបន់ទាំងមូលបន្តអនុវត្តសេចក្ដីសម្រេចចិត្ត លេខ ១២០ ឆ្ពោះទៅរកតំបន់ដីសណ្ដទន្លេ Cuu Long ស្ដុកស្ដម្ភ ប្រកបដោយចីរភាព យកមនុស្សជាមជ្ឈភាព ហើយចាត់ទុកការប្រើប្រាស់ប្រភពធនធានទឹក ដីធ្លី និងប្រភពធនធានផ្សេងទៀត ប្រកបដោយប្រសិទ្ធភាព សន្សំសម្ចៃនិងចីរភាព គឺជាទ្រឹស្ដីទស្សនវិជ្ជាអភិវឌ្ឍន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ