សេណារីអូណាសំរាប់ទំនាក់ទំនងអន្តរកូរ៉េ

សេណារីអូណាសំរាប់ទំនាក់ទំនងអន្តរកូរ៉េ - ảnh 1
សេណារីអូណាសំរាប់ទំនាក់ទំនងអន្តរកូរ៉េ


        VOV-ក្នុងកាយវិការបង្ករឿងហេតុដ៏គ្រោះថ្នាក់មួយ នាថ្ងៃទី៣០មិនា​សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានប្រកាសទំនាក់ទំនងអន្តរកូរ៉េ​បានធ្លាក់ទៅក្នុងស្ថានភាពសង្គ្រាម។ បណ្ដាបញ្ហារវាងប្រទេសកូរ៉េទាំងពីរភាគ
នឹងបាន​ដោះស្រាយតាមគោលការណ៍ដោយធ្វើសង្គ្រាម។ មួយថ្ងៃក្រោយ​នោះ
ថ្លែង​មតិ​ក្នុងកិច្ចប្រជុំពេញអង្គររបស់គណៈកម្មាធិការមជ្ឈឹមបក្សពលករសាធារណៈ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ថ្នាក់ដឹកនាំ Kim Jong Un បានអះអាងថា​ត្រូវ​លើកកំរិតឃ្លាំងអាវុធនុយក្លេអ៊ែទន្ទឹមនឹងនោះនឹងអភិវឌ្ឍន៍ផ្នែកថាមពលនុយក្លេអ៊ែ
ដើម្បីបង្កើនទិន្នផលអគ្គិសនីនិងបាញ់បង្ហោះផ្កាយរណប់ជាច្រើនទៀត។ ថ្នាក់ដឹក
នាំ Kim Jong Un បានបញ្ជាឲ្យបណ្ដាអង្គភាពកាំជ្រួចយុទ្ធសាស្ត្រនៃប្រទេសនេះបង្វែ
ទិសដម្រង់​ទៅ​លើបណ្ដាមូលដ្ឋានសឹករបស់អាមេរិកនៅកូរ៉េខាងត្បូងនិងប៉ាស៊ីហ្វិក
ក្រោយពេល​វិមានបញ្ជកោណបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកកំបាំងកាយ
ផ្ទុកអាវុធ​នុយក្លេអ៊ែ B-2 ទៅកាន់ឧបទ្វិបកូរ៉េ។ បរិយាកាសត្រៀមជាស្រេចប្រយុទ្ធ
នៅ​គ្រប់​ទិសទីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដោយការបំលែង
កាយរថយន្តយោធានិងបណ្ដាផ្ទាំងប៉ាណូអំពាវនាវ “កំទេចចក្រព័ទអាមេរិក” និង
ជំរុញប្រជាជន​ប្រយុទ្ធ “ដោយអាវុធ មិនមែនជាពាក្យសម្ដី”។ សេតវិមានបានឲ្យ
ដឹងថា ​ការគំរាម​កំហែងថ្មីៗរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
គឺធ្ងន់ធ្ងរនិង​វ៉ាស៊ីងតោណនឹងទាក់ទងយ៉ាងជាប់លាប់ជាមួយសម្ព័ន្ធមិត្តកូរ៉េខាង
ត្បូងដើម្បីឃ្លាំមើល​គ្រប់កាយវិការបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េ។ ប្រទេសជា​ច្រើនដូចជាថៃ​ហ្វីលីពីនបានមានផែនការជំលៀសពលរដ្ឋរបស់
ខ្លួនចេញពីកូរ៉េ​ខាង​ត្បូងដោយសារព្រួយបារម្មណ៍សង្គ្រាមកើតឡើងលើឧបទ្វិប
នេះ។

សេណារីអូណាសំរាប់ទំនាក់ទំនងអន្តរកូរ៉េ - ảnh 2
វិមានបញ្ជកោណបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកកំបាំងកាយផ្ទុកអាវុធនុយក្លេអ៊ែ B-2 ទៅកាន់ឧបទ្វិបកូរ៉េ។

        ទោះបីដូច្នេះក្តី ប៉ុន្តែមតិជាច្រើនបានចាត់ទុកថា វាពិបាកនឹងអាចកើតមាន​
ឡើង​​​សង្គ្រាមចំរុះ។ ព្រោះថាប្រសិនបើសង្គ្រាមកើត​មានឡើងនឹងបណ្ដាល
ឲ្យមានការខូចខាតដ៏ធ្ងន់ធ្ងរចំពោះភាគីទាក់ទិននានា ក្នុងពេល​ដែលកិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ចកំពុងជានិន្នាការស្នូលក្នុងទំនាក់ទំនងអន្តរជាតិ។ សញ្ញាមួយផ្សេងទៀតដើម្បីលប់ចោលលទ្ធភាពកើតមានឡើងសង្គ្រាមចំរុះគឺ​សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េទើបនឹងបានតែងតាំងលោក Pak
Pong Ju ជាឥស្សរជនមួយរូបត្រូវបានវាយតំលៃជាអ្នកមានគោលគំនិតកំណែទំរង់
ធ្វើជានាយករដ្ឋមន្ត្រី។​ នេះអាចជាសញ្ញាសឲ្យឃើញថាថ្នាក់ដឹកនាំនៃប្រទេស​នេះ​យកចិត្តទុកដាក់ដល់ការផ្លាស់ប្តូរថ្មីកែទំរង់ខឿនសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំ Kim Jung
Un ក៏បានប្រកាសដាក់ចេញគោលមាគ៌ាយុទ្ធសាស្ត្រថ្មីមួយសំរាប់ប្រទេសជាតិ
ក្នុង​នោះ​លើកច្បាស់កសាងសេដ្ឋកិច្ចដើរទន្ទឹមនឹងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែ។​
ដូច្នេះ​អាច​យល់ថា​ព្យុងយ៉ាងពិតប្រាកដគ្មានគំរោងចង់ធ្វើសង្គ្រាមជាមួយកូរ៉េខាង
​ត្បូង​និងអាមេរិកក្នុងអនាគតដ៏ខ្លីឡើយ។ ប្រជាជនសាធារណៈរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េមួយរូបរស់នៅជិតព្រំដែនបានឲ្យដឹងថា ភាពតានតឹងតែងតែកើន
ឡើងជា​រៀងរាល់ឆ្នាំក្នុងរយៈពេលអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួម។ ប៉ុន្តែ
ក្រោយ​ពេលធ្វើសមយុទ្ធបញ្ចប់ រួមអ្វីៗគ្រប់ទាំងអស់បានមានភាពប្រក្រតីឡើងវិញ
និងសង្ឃឹមថា​ លើកនេះ​ក៏ដូច្នេះដែរ។

សេណារីអូណាសំរាប់ទំនាក់ទំនងអន្តរកូរ៉េ - ảnh 3
បរិយាកាសត្រៀមជាស្រេចប្រយុទ្ធនៅគ្រប់ទិសទីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
ដោយការបំលែងកាយរថយន្តយោធានិងបណ្ដាផ្ទាំងប៉ាណូអំពាវនាវ “កំទេចចក្រព័ទអាមេរិក” និងជំរុញប្រជាជនប្រយុទ្ធ “ដោយអាវុធ មិនមែនជាពាក្យសម្ដី”។

        នាខែកក្កដាខាងមុខនឹងគំរូប៦០ឆ្នាំគិតតាំងពីរកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាម​រវាងប្រទេសកូរ៉េទាំងពីរភាគត្រូវបានចុះហត្ថលេខា បញ្ចប់សង្គ្រាមបង្ហូឈាមដែល
​អូស​បន្លាយក្នុងរយៈពេល៣ឆ្នាំធ្វើឲ្យប្រជាជន៣លាននាក់ត្រូវស្លាប់។​ ក្រោយរយៈ​
ពេល​៦០ឆ្នាំកូរ៉េខាងត្បូងបានក្លាយទៅជាខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោក ក្នុង
ពេល​នោះសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនៅតែខំប្រឹងប្រែងរកច្រក​ចេញក្រោយសង្គ្រាម។ ដូច្នេះជាងពេលណាៗទាំងអស់ ព្យុងយ៉ាងកំពុងត្រូវការកែ
ទំរង់​បើកទ្វាមួយ។ ប៉ុន្តែរាល់វិធានការហ៊ុំព័ទសេដ្ឋកិច្ច របស់អាមេរិកនិងលោកខាង
លិចមកដល់​ឥឡូវ​នេះមិនអាចរារាំងបានការប្តេជ្ញាចិត្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែ
នៃប្រទេសនេះបានឡើយ។ ពេលណាបណ្ដាភាគីនៅតែជ្រើសរើសវិធានការសំដែង
រិទ្ធកំលាំងយោធាជំនួសឲ្យចរចារ ពេលនោះសន្តិភាពលើឧបទ្វិបកូរ៉េនៅតែវែងឆ្ងាយ
ដ៏ដែល៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ