សន្និសីទអ្នកបោះឆ្នោតនៅទីកន្លែងរស់នៅមានអត្ថន័យសំខាន់ក្នុងការបោះឆ្នោត

(VOVworld)-រហូតដល់ថ្ងៃទី១៤មេសា​ឆ្នាំ២០១៦នេះ រណសិរ្សមាតុភូមិនៅតាម
តំបន់នានាក្នុងទូទាំងប្រទេសវៀតណាមបានបញ្ចប់ការពិគ្រោះយោបល់អ្នក
បោះឆ្នោតនៅកន្លែងរស់នៅសម្រាប់អ្នកដែលជាបេក្ខជនសមាជិកសភានីតិកាល
ទី១៤ សំដៅ ឯកភាពបញ្ជីឈ្មោះជាផ្លូវការចំនួនបេក្ខជនសមាជិកសមាជិការសភា
នីតិកាលទី១៤និងក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦-២០២១។ នៅសន្និសីទទាំងនេះ អ្នកបោះឆ្នោតបានចូលរួមមតិជាមួយបេក្ខជនអំពីចរិយា
សម្បត្តិ សមត្ថភាពចំណេះវិជ្ជា សីលធម៌ឬអាកប្បកិរិយាជាមួយប្រជាជននៅ
កន្លែងរស់នៅ ព្រ​មទាំងសម្តែងក្តីសង្ឃឹមថា ខណៈពេលដែលបានជាប់ឆ្នោត​នោះសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនជាតំណាងរបស់ប្រជាជនពិត
ប្រាកដ្ឋ។

សន្និសីទអ្នកបោះឆ្នោតនៅទីកន្លែងរស់នៅមានអត្ថន័យសំខាន់ក្នុងការបោះឆ្នោត - ảnh 1
អ្នកបោះឆ្នោតអនុវត្តការបោះឆ្នោតទំនុកទុកចិត្តចំពោះបេក្ខជនសមាជិក
សភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជន

        សន្និសីទអ្នកបោះឆ្នោតនៅកន្លែងរស់នៅសម្រាប់បេក្ខជនសមាជិកសភា មានសារសំខាន់ពិសេស។ តាមនោះ បេក្ខជនម្នាក់ៗមានការយល់ដឹងអំពីកិត្ដិ
យសនិងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាតំណាងរបស់ប្រជាជន។ ឈរលើ មូលដ្ឋាននៃការរួមមតិរបស់អ្នកបោះឆ្នោតនោះ បេក្ខជនទាំងអស់នឹងបន្តហាត់
ពត់លត់ដំ បង្កើនសមត្ថភាពការងារ និងលើកកំពស់ស្មារតីក្នុងការបំពេញល្
អរាល់បញ្ហា ដែលអ្នកបោះ ឆ្នោតយកចិត្តទុកដាក់។

       អ្នកបោះឆ្នោតជ្រើសរើសបេក្ខជនដែលមានលក្ខណៈសម្បត្តិនិងសមត្ថ
ភាពគ្រប់គ្រាន់

        នៅបណ្តាសន្និសីទពិគ្រោះយោបល់អ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh ទីក្រុង
ហាណូយ អ្នកបោះឆ្នោតនានាបានចាត់ទុកថា រដ្ឋសភាបានអនុវត្តកាន់តែល្អនូវ សិទ្ធិជាតំណាងរបស់ប្រជាជន។ អ្នកបោះឆ្នោត Vu Manh Kha បានលើកមតិថា៖

“ខ្ញុំសង្កេតឃើញថាបរិយាកាសប្រជាធិបតេយ្យត្រូវបានអនុវត្តយ៉ាងល្អពីមួយថ្ងៃ
ទៅមួយថ្ងៃ។ ឋានៈរបស់ប្រទេសជាតិកាន់តែបានពង្រឹង។ ខ្ញុំមានបំណងថា បេក្ខ
ជនដែលបាន ប្រជាជនជ្រើសតាំងក្នុងអាណត្តិរដ្ឋសភាទី១៤នេះ នឹងមានសមត្ថ
ភាពខ្ពស់ថែមទៀត ។ ដោយហេតុនេះ នៅពេលឧទ្ទេសនាមបេក្ខជន គឺត្រូវផ្តោត
សំខាន់ទៅលើ សមត្ថភាពរបស់សមាជិកសភាផងដែរ”។

សន្និសីទអ្នកបោះឆ្នោតនៅទីកន្លែងរស់នៅមានអត្ថន័យសំខាន់ក្នុងការបោះឆ្នោត - ảnh 2
គណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Binh Duong រៀបចំសន្និសីទ
ពិគ្រោះយោបល់លើកទី៣

        អគ្គលេខាធិការរងរដ្ឋសភា លោក Le Minh Thong បានឲ្យដឹងថា រហូតមក
ដល់ពេលនេះ តំបន់នានាលើទូទាំងប្រទេសបានបញ្ចប់ការយកមតិអ្នកបោះឆ្នោត នៅទីកន្លែងរស់នៅនិងអនុវត្តសន្និសីទពិគ្រោះយោបល់លើកទី៣។ ការយកមតិ សម្រាប់បេក្ខជនសមាជិកសភា សមាជិកក្រុមប្រឹក្សាប្រជាជននៅតំបន់ជាខ្លឹមសា សំខាន់និងចាំបាច់ណាស់សំដៅធានាថា អ្នកបោះឆ្នោតជ្រើសរើសបាននូវ បេក្ខ
ជនមានគ្រប់លក្ខណៈសម្បត្តិនិងសមត្ថភាពចូលក្នុងរដ្ឋសភានិងក្រុម ប្រឹក្សាប្រ
ជាជន។ លោក Le Minh Thong សង្កត់ធ្ងន់ថា៖

“លទ្ធផលនៃសន្និសីទពិគ្រោះយោបល់លើកទី៣បានឆ្លុះបញ្ជាំងអំពីលទ្ធផលនៃ សន្និសីទពិគ្រោះយោបល់អ្នកបោះឆ្នោតនៅកន្លែងរស់នៅសម្រាប់បេក្ខជន ដើម្បី រណសិរ្សមាតុភូមិនិងស្ថាប័នទាក់ទិននានាអនុវត្តការងារពិគ្រោះយោបល់ សំដៅ ជ្រើសបានមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមសេចក្តីកំណត់របស់
ច្បាប់ និងដាក់ជូនក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតដើម្បីចុះបញ្ជីឈ្មោះ”។

        ច្បាស់លាស់ថា សន្និសីទពិគ្រោះយោបល់អ្នកបោះឆ្នោតនៅកន្លែងរស់នៅគឺ ជាកន្លែងដែលអ្នកបោះឆ្នោតផ្តាំផ្ញើរនូវទំនុកទុកចិត្តនិងការរំពឹងទុកសម្រាប់ពេល ដែលសមាជិកនោះជាប់ឆ្នោត នឹងចងចាំជានិច្ចនូវបំណងប្រាថ្នារបស់អ្នកបោះ
ឆ្នោត។

        ដំណើរការចាំបាច់ក្នុងការបោះឆ្នោត

        លោក Bui Van Xuyen សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការច្បាប់របស់ រដ្ឋសភាបានចាត់ទុកថា សន្និសិទពិគ្រោះយោបល់អ្នកបោះឆ្នោតនៅកន្លែងរស់ នៅជាឱកាសសម្រាប់អ្នកបោះឆ្នោតធ្វើការឃ្លាំមើលកម្មាភិបាល ដើម្បីកម្មាភិ
បាល នោះ បន្តកែប្រែខ្លួនបំរើប្រជាជន ឆ្លើយតបនឹងបំណងប្រាថ្នារបស់អ្នក
បោះឆ្នោត។ លោក Bui Van Xuyen បានឲ្យដឹងថា៖

“នេះជាដំណើរការត្រូវតែមានសំដៅបង្ហាញនូវការជឿទុកចិត្តរបស់អ្នកបោះឆ្នោត
នៅទីកន្លែងរស់នៅសម្រាប់បេក្ខជននៅទីនោះ។​នេះជាលើកដំបូងដែលអ្នកបោះ
ឆ្នោត បានធ្វើការវាយតម្លៃចំពោះបេក្ខជនទាំងអំពីរបៀបរស់នៅ លក្ខណៈសម្បត្ដិ
ទំនាក់ទំនង ជាមួយប្រជាជនយ៉ាងដូចម្តេច ហើយត្រូវបំពេញតាមតម្រូវការអប្បបរ
មា ទើបត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះសម្រាប់សន្និសីទពិគ្រោះយល់លើកទី៣ដែរ”។

     សន្និសីទអ្នកបោះឆ្នោតនៅទីកន្លែងរស់នៅជាមូលដ្ឋានសំខាន់ក្នុងការសម្រេច
បញ្ជីឈ្មោះបេក្ខជនចូលរួមសន្និសីទពិគ្រោះយោបល់លើកទី៣។ តាមនោះ អ្នក បោះឆ្នោតអាចជ្រើសរើសបានសមាជិកដែលមានសីលធម៌ មានសមត្ថភាព ជិត ស្និទ្ធជាមួយប្រជាជន និងបោះឆ្នោតជ្រើសរើសអ្នកតំណាងប្រជាជនចូលរួមដោះ ស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ