ជំនឿធ្វើសក្ការៈបូជាព្រះម៉ែក្នុងចរន្តសម័យកាល

(VOVworld)-ជំនឿគោរពសការៈបូជាព្រះម៉ែមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារតាំងពី សត្តវត្សទី១៥និងអូសបន្លាយរហូតដល់បច្ចុប្បន្ននេះ។ ដោយសារមានលក្ខណៈ
ជាជំនឿរបស់វៀតណាមសុទ្ធសាធ គោរពបូជាអ្នកម្តាយនិងវីរបុរសជាតិ ជំនឿនេះ មានកម្លាំងរស់យ៉ាងខ្លាំងក្កាស្ថិតស្ថេរនិងយូរអង្វែង។

ជំនឿធ្វើសក្ការៈបូជាព្រះម៉ែក្នុងចរន្តសម័យកាល - ảnh 1
បញ្ជាន់អារក្សក្នុងជំនឿធ្វើសក្ការៈបូជាព្រះម៉ែ
 (រូបថតៈcinet.gov.vn)

        រួមជាមួយជីវភាពរស់នៅខាងវប្បធម៌និងព្រលឹងរបស់ប្រជាជនវៀតណាម តាមរយៈសតវត្សជាច្រើនមកជំនឿធ្វើសក្ការៈបូជាព្រះម៉ែបានក្លាយទៅជាទីបង្អែក
ខាង ព្រលឹងរបស់មនុស្សម្នាក់ៗ។ ពុំនោះសោធ ជំនឿនេះ នៅជាទី បង្អែកខាង
ស្មារតីសម្រាប់មនុស្សឆ្ពោះទៅប្រវត្តិសាស្រ្ត​និងអតីតកាល​ ព្រមទាំងចងចាំនិង
ទទួលស្គាល់គុណូបការៈរបស់បុព្វបុរស ​របស់វីរបុរសជាតិ ទៀតផង។ លោក
Nguyen Tien Dung កម្មាភិបាលស្រាវជ្រាវរបស់មជ្ឈមណ្ឌល ស្រាវជ្រាវជំនឿ
វៀតណាមបានចាត់ទុកថា៖

        “ជំនឿធ្វើសការៈបូជាព្រះម៉ែប្រដែប្រដៅឲ្យមនុស្សយើងរស់នៅល្អខាងផ្លូវ
លោក ស្និទ្ធស្នាលជាមួយគ្នាជាង។ បំណងដែលស្តែងចេញនោះគឺបួងសួងសូម
ឲ្យប្រទេសជាតិមានសន្តិភាព អាកាសអាតុអំណោយផលនិងប្រជាជនមាន
សុខដុមរម្យនា”។

ជំនឿធ្វើសក្ការៈបូជាព្រះម៉ែក្នុងចរន្តសម័យកាល - ảnh 2
រូបថតៈ cinet.gov.vn

        លក្ខណៈវិសេសវិសាលក្នុងជំនឿធ្វើសការៈបូជាព្រះម៉ែគឺការគោរព និង
រក្សាខ្ជាប់ខ្ជួន ទំនៀមទំលាប់ប្រពៃណី។ នៅពេលបញ្ជាន់អារក្ស ពួកគេតែងតែ
ចាត់ទុកថា ខណៈនោះព្រលឹងរបស់ពួកគាត់ខុសប្លែក ពីព្រលឹងមនុស្សលោក។
ជនបញ្ជាន់អារក្ស Nguyen Thị Mat បានឲ្យដឹងថា៖

        “ពេលបញ្ជាន់អារក្ស ប្រសិនបើទេវតាមិនស្ថិតក្នុងខ្លួនទេ មិនអាចធ្វើកើត
ទេ។​ដូច្នេះ ទាល់តែមានព្រះពុទ្ធទេវតាមកស្ថិតទើបអនុវត្តន៍បាន”។

នាបច្ចុប្បន្ន ជំនឿធ្វើសការៈបូជាព្រះម៉ែ បាននាំមកនូវមុខមាត់ថ្មីសម្រាប់ជីវភាព រស់នៅខាងវប្បធម៌ជំនឿរបស់ប្រជាជនវៀតណាម រួមចំណែកសំខាន់ក្នុងការ អភិរក្សតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិ។ លោក Nguyen Khac Loi នាយក
រង មន្ទីវប្បធម៌កីឡានិងទេសចរណ៍ហាណូយបានឲ្យដឹងថា ក្រសួងវប្បធម៌
កីឡា និងទេសចរណ៍វៀតណាមកំពុងរៀបចំសំណុំឯកសារដាក់ជូនអង្គការ
អប់រំ វិទ្យា សាស្ត្រ អ.ស.ប (UNESCO) ក្នុងបំណងបញ្ចូលជំនឿធ្វើសក្ការៈបូជា
ព្រះម៉ែក្នុងបញ្ជីដំណាងបេតិកភ័ណ្ឌវប្បធម៌អរូបិយ។ លោក Nguyen Khac Loi បានបឲ្យដឹងថែមទៀតថា៖

        “មុនបង្អស់ត្រូវអះអាងថា ជំនឿធ្វើសក្ការៈបូជាព្រះម៉ែជាលក្ខណៈពិសេស ដោយឡែករបស់វៀតណាម។​ដោយហេតុនេះ អ្នកស្រាវជ្រាវជាច្រើនបានចាត់
ទុកថា សកម្មភាពនៃជំនឿនេះ ជាសារៈមន្ទីររស់។ នេះជាកត្តាសំខាន់ដើម្បីដាក់
ជូនទៅកាន់ UNESCO ​ទទួលស្គាល់ជំនឿធ្វើសក្ការៈបូជាព្រះម៉ែជាបេតិកភ័ណ្ឌ
អរូបីយ តំណាងមនុស្សលោក”។

ជំនឿធ្វើសក្ការៈបូជាព្រះម៉ែក្នុងចរន្តសម័យកាល - ảnh 3
រូបថតៈ cinet.gov.vn

        ក្នុងជីវភាពរស់នៅសម័យកាល ជំនឿធ្វើសក្ការៈបូជាព្រម៉ែមានការអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លារនៅទីក្រុងជាច្រើន ហើយតំបន់នីមួយៗមានលក្ខណៈដោយឡែក​ទាក់ទាញបានការយកចិត្តទុកដាក់របស់សមាសភាពខុសគ្នាក្នុងសង្គម។ នាឆ្នាំ
២០១០មហោស្រពលើកទី១នៃជំនឿធ្វើសក្តារបូជាព្រះម៉ែនៅតំបន់វាលទំនាបទ
ន្លេក្រហមបានរៀបចំនៅវិទ្យាស្ថានបណ្តុះបណ្តាលព្រះពុទ្ធសាសនា Truc Lam
នៅខេត្ត Vinh Phuc ។ ហើយ មហោស្រពលើកទី២ ទើបនឹងបានរៀបចំជាថ្មីៗ
នេះនៅទីក្រុងហាណូយបាន​ទាក់ទាញការយកចិត្តទុកដាក់របស់ជនបញ្ជាន់
អារក្សជាង១៧០នាក់មកពីខេត្ត​ ក្រុងជាច្រើន បានសរឲ្យឃើញការអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លាររបស់ជំនឿធ្វើសក្តារៈ បូជាព្រះម៉ែក្នុងជីវភាពរស់នៅសម័យកាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ