ដំណើរការច្នៃប្រឌិតនៃខ្សែភាពយន្តឯកសារ "កុមារក្នុងអ័ព្ទ"

(VOVWORLD) - នៅចុងខែធ្នូឆ្នាំ ២០២២ ភាពយន្តឯកសារ "កុមារក្នុងអ័ព្ទ" ដោយអ្នកដឹកនាំស្រី Ha Le Diem ត្រូវបានគណៈកម្មាធិការរៀបចំពានរង្វាន់ Academy លើកទី ៩៥ ឆ្នាំ ២០២៣ ដាក់បញ្ចូលក្នុងបញ្ជីតែងតាំង Top ១៥ នៅក្នុង ប្រភេទជា “ខ្សែភាពយន្តឯកសារខ្នាតវែងនិងឆ្នើមបំផុត”។  ការឈានដល់ការតែងតាំងពានរង្វាន់អូស្ការកំពូលទាំង ១៥ គឺជាសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់របស់ខ្សែភាពយន្ត  "កុមារក្នុងអ័ព្ទ" បន្ទាប់ពីពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាព ដែលសម្រេចបានបន្ទាប់ពីដំណើរនៃការដឹកនាំខ្សែភាពយន្តដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកដឹកនាំរឿងនារីវ័យក្មេង ជាជនជាតិ Tay រូបនេះ។

ដំណើរការច្នៃប្រឌិតនៃខ្សែភាពយន្តឯកសារ ភាពយន្តឯកសារ "កុមារក្នុងអ័ព្ទ" បានជាប់ចំណាត់ថ្នាក់កំពូល ១៥ នៃពានរង្វាន់ Oscars ២៩២៣  (ប្រភព៖ Fanpage Children of the Mist)

"កុមារក្នុងអ័ព្ទ" គឺជាភាពយន្តឯកសារដែលនិយាយអំពីដំណើរធំដឹងក្តីរបស់ Di ក្មេងស្រីជនជាតិ H'Mong មកពី Sa Pa (Lao Cai) ពោលគឺចាប់ពីនាងមានអាយុ ១២ ឆ្នាំរហូតដល់ពេលពេញក្រមុំ។ នៅក្នុងខ្សែភាពយន្តនេះ អ្នកដឹកនាំរឿងស្រីរូបនេះ បានដំណាលពីរឿងរ៉ាវនៃជម្លោះរវាងទំនៀមទម្លាប់បុរាណ និងតម្លៃនាសម័យទំនើប នៅក្នុងកន្លែងដែលក្មេងៗមកពីវប្បធម៌ប្រពៃណីក៏បានស្គាល់ដល់ពិភពខាងក្រៅផងដែរ។ ជាមួយនឹងរយៈពេលជិត ១០០ នាទី ខ្សែភាពយន្តនេះ គឺជាដំណើររំជួលចិត្ត ដែលឆ្លុះបញ្ចាំងពីកុមារភាពដ៏លំបាកលំបិនរបស់ក្មេងស្រីតូច Di ក្នុងការប៉ះទង្គិច និងជម្លោះរវាងតម្លៃវប្បធម៌ប្រពៃណី និងសម័យទំនើប។ ទាំងនោះជាបញ្ហាប្រឈមដែលក្មេងស្រីជនជាតិភាគតិចជាច្រើនត្រូវជួបប្រទះ ក្នុងសង្គមបច្ចុប្បន្ន។

នៅលើ Screen Daily ផលិតករភាពយន្ត Marya E. Gates បានសរសេរថា ខ្សែភាពយន្ត “កុមារក្នុងអ័ព្ទ” សាបព្រួសគ្រាប់ពូជសម្រាប់អនាគតដែល Di ប៉ងប្រាថ្នា ប៉ុន្តែមិនបានសន្យាជាមួយនាង ឬទស្សនិកជនថា តើ Di អាចសម្រេចបានដែរឬទេ។ ខ្សែភាពយន្តនេះ មិនមែនជាការវិនិច្ឆ័យលើទំនៀមទម្លាប់របស់ជាតិសាសន៍មួយនោះទេ ហើយទន្ទឹមនឹងនោះក៏បង្ហាញពីទិដ្ឋភាពផ្សេងៗគ្នាជាច្រើននៃបញ្ហា។ នៅទីបញ្ចប់ ខ្សែភាពយន្តនេះគឺដូចជាការក្រើនរំលឹកដល់មនុស្សម្នាក់ៗថា ពិភពលោកពោរពេញទៅដោយមនុស្សស្រីដូចជា Di និងក្តីសង្ឃឹមថា ពួកគេអាចមានអនាគតភ្លឺស្វាងជាងនេះដែរ”។

ចែករំលែកអំពីដំណើរនៃការដឹកនាំខ្សែភាពយន្តនេះ អ្នកដឹកនាំរឿងស្រី Ha Le Diem បាននិយាយថា នេះជាគម្រោងផ្ទាល់ខ្លួនដែលនាងត្រៀមធ្វើអស់រយៈពេល ៤ ឆ្នាំ (២០១៧-២០២០) នៅ Sa Pa។ ដើម្បីផលិតភាពយន្តនេះ អ្នកដឹកនាំរឿងស្រីជនជាតិ Tay រូបនេះ ត្រូវទៅមកជាច្រើនដងពី Bac Kan (ស្រុកកំណើតរបស់នាង) ឬហាណូយ ទៅ Sa Pa។

“ពេលថតរឿងនេះ ក្នុងមួយឆ្នាំខ្ញុំត្រូវទៅ Sa Pa ពី៥ ដល់ ៦ ដងនៅពេលផ្សេងៗគ្នា ដូចជា មុនបុណ្យតេត កំឡុងបុណ្យតេត និងក្រោយបុណ្យតេត ឬមុន កំឡុងពេល និងក្រោយវិស្សមកាលរដូវក្តៅ; មុន កំឡុងពេល និងក្រោយពេលប្រមូលផលស្រូវ ជាដើម។ ពេលខ្លះ ត្រូវចំណាយរយៈពេលវែងបំផុតគឺមួយខែ។ ប៉ុន្តែមួយខែអាចថតបានតែ៥-៦ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែក្នុងរយៈពេល ៥-៦ ថ្ងៃនោះ មានថ្ងៃដែលអាចថតបានតែពេលព្រឹក មានថ្ងៃដែលអាចថតបានតែពេលរសៀល ល្ងាច ឬថ្ងៃត្រង់។ ពោលគឺគ្មានថ្ងៃថតពេញមួយថ្ងៃទេនោះទេ”។

មុនពេលពានរង្វាន់អូស្ការលើកទី៩៥ រឿង “កុមារក្នុងអ័ព្ទ” របស់អ្នកដឹកនាំរឿងស្រី Ha Le Diem បានឈ្នះពានរង្វាន់អន្តរជាតិធំៗជាច្រើនដូចជា៖ "អ្នកដឹកនាំរឿងឆ្នើមបំផុត"   និងរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យសម្រាប់ប្រភេទស្នាដៃភាពយន្តដំបូង។ នៅមហោស្រពភាពយន្តឯកសារដ៏ធំបំផុតនៅលើពិភពលោក; ខ្សែភាពយន្តឯកសារអាស៊ីអាគ្នេយ៍ឆ្នើមនៅមហោស្រពភាពយន្តបាលីម៉ាកាយ៉ា (ឥណ្ឌូនេស៊ី)។ ប៉ុន្តែផលិតករភាពយន្តដំបូងនេះ (“កុមារក្នុងអ័ព្ទ”) បានបង្កើតតុល្យភាពដោយ បំបែកអារម្មណ៍របស់នាងចេញពីសាច់រឿងដ៏រំជួលចិត្តរបស់ក្មេងស្រីជនជាតិ Mong ម្នាក់ដែលជាប់គាំងក្នុងវ័យកុមារភាព និងវ័យពេញវ័យ រវាងប្រពៃណី និងសម័យទំនើប នៅជនបទដាច់ស្រយាលវៀតណាម”។

ដំណើរការច្នៃប្រឌិតនៃខ្សែភាពយន្តឯកសារ អ្នកដឹកនាំរឿង Ha Le Diem 

ដើម្បីសម្រេចបាននូវភាពជោគជ័យទាំងនោះ អ្នកដឹកនាំរឿងស្រីវ័យក្មេងជនជាតិ Tay រូបនេះបានចំណាយពេលជាច្រើនថ្ងៃ ហើយមិនអាចបំភ្លេចបានតួអង្គសំខាន់គឺ កុមារី Di   ជាមួយសាច់ញាតិ និងមិត្តភក្តិរបស់នាង។ អ្នកដឹកនាំរឿង Ha Le Diem បានចែករំលែកថា៖ “ពេលថតរឿងហ្នឹង ខ្ញុំមានកាមេរ៉ាតែមួយគត់សម្រាប់ថត។ ពេលខ្ញុំតាម Di ទៅថត ខ្ញុំទៅបុណ្យនិទាឃរដូវជាមួយមិត្តភ័ក្តិ ខ្ញុំទៅពេញមួយថ្ងៃ ពេលខ្លះឡើងដល់ ៤០-៥០ គីឡូម៉ែត្រក្នុងមួយថ្ងៃ។ ធ្វើដំណើរបែបនេះ អ្នកមិនអាចយកកាបូបស្ពាយ ឬឆ័ត្រមកជាមួយបានទេ គឺគ្រាន់តែយកលុយ និងថ្មកាមេរ៉ាពីរមកជាមួយខ្លួនប៉ុណ្ណោះ។ សម្លៀកបំពាក់ក៏ជ្រើសរើសរបស់សាមញ្ញ ងាយបោកគក់ ងាយស្ងួត និងមិនសើមទឹក”។

បច្ចុប្បន្ននេះ ទោះបីជាក្លាយជាអ្នកដឹកនាំរឿងវ័យក្មេងដ៏ល្បីមួយរូបក៏ដោយ ក៏ Ha Le Diem នៅតែរៀន និងបំប៉ន់ជំនាញរបស់ខ្លួនជានិច្ច តាមរយៈសិក្ខាសាលាឯកសារ ឆ្ពោះទៅកាន់មហោស្រពភាពយន្តអន្តរជាតិជាច្រើនទៀត និងទទួលបានបទពិសោធន៍ពីអ្នកដឹកនាំក្នុង និងក្រៅប្រទេស។ បំណងប្រាថ្នារបស់ Ha Le Diem គឺអាចនាំយករឿងដែលមានសាច់រឿងពិតៗ និងរំជួលចិត្តអំពីជីវិត និងប្រជាជននៅតំបន់ព្រៃភ្នំរបស់វៀតណាម ឲ្យបានច្រើនទៀត។ លើសពីអ្នកផ្សេងទៀត នាងយល់អំពីបញ្ហាប្រឈមដែលយុវនារីរស់នៅតំបន់ព្រៃភ្នំជួបប្រទះ ហើយក្រោកឡើងដើម្បីផ្លាស់ប្តូរជីវិតរបស់ខ្លួន។ ហើយក្នុងនាមជាអ្នកដឹកនាំរឿង នាងមិនត្រឹមតែជាអ្នកនិទានរឿងប៉ុណ្ណោះទេ ថែមទាំងរួមដំណើរ "ក្នុងអ័ព្ទ" ជាមួយនឹងតួអង្គផ្ទាល់ខ្លួនរបស់នាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ