អក្សរសាស្រ្តនៅលើស្ថាបត្យកម្មបរមរាជវាំងហ្វេ

(VOVWORLD) -    អក្សរសាស្រ្តនិងកំណាព្យនៅលើស្ថាបត្យកម្មបរមរាជវាំងហ្វេគឺជាកេរដំណែលឯកសារទី៣របស់រជ្ជកាលស្ដេច Nguyen ដែលត្រូវបានទទួលស្គាល់ជាកេរដំណែលឯកសារពិភពលោកនាឆ្នាំ២០១៦។ ពិព័រណ៍”ទាក់ទងនឹងកេរដំណែលឯកសារពិភពលោកនៅវៀតណាមតាមរយៈកេរដំណែលឯកសាររជ្ជកាល Nguyen” ដែលបើកនៅក្រុងហាណូយនាបច្ចុប្បន្ននេះបានឧទ្ទេសនាមនូវបទកំណាព្យជាអក្សរចិនមួយចំនួនដែលបានឆ្លាក់នៅលើស្ថាបត្យកម្មបរមរាជវាំងហ្វេដោយមានប្រធានបទជាច្រើនខុសពីគ្នា។

 

        អក្សរសាស្រ្តនិងកំណាព្យនៅលើស្ថាបត្យកម្មបរមរាជវាំងហ្វេគឺជាកេរដំណែលឯកសារទី៣ របស់រជ្ជកាលស្ដេច Nguyen ដែលត្រូវបានទទួលស្គាល់ជាកេរដំណែលឯកសារពិភពលោក នាឆ្នាំ២០១៦។ ពិព័រណ៍”ទាក់ទងនឹងកេរដំណែលឯកសារពិភពលោកនៅវៀតណាមតាមរយៈ កេរដំណែលឯកសាររជ្ជកាល Nguyen” ដែលបើកនៅក្រុងហាណូយនាបច្ចុប្បន្ននេះបានឧទ្ទេសនាមនូវបទកំណាព្យជាអក្សរចិនមួយចំនួនដែលបានឆ្លាក់នៅលើស្ថាបត្យកម្មបរមរាជវាំងហ្វេដោយមានប្រធានបទជាច្រើនខុសពីគ្នា។

        អក្សរសាស្រ្តនិងកំណាព្យនៅលើស្ថាបត្យកម្មបរមរាជវាំងហ្វេគឺជាស្នាដៃដ៏មានតំលៃបំផុតរបស់បណ្ដាស្ដេចនិងមន្រ្តីក្នុងរជ្ជកាល Nguyen។ ស្នាដៃទាំងនេះត្រូវបានឆ្លាក់នៅលើសំណង់នានាក្នុងបរមរាជវាំងហ្វេដំណាក់កាលពីឆ្នាំ១៨០២-ឆ្នាំ១៩៤៥។ អក្សរសាស្រ្តនិងកំណាព្យទាំងនេះប្រមូលផ្ដុំលើប្រធានបទដូចជាកោតសរសើរការដឹកនាំប្រទេសជាតិល្អរបស់ស្ដេច  ប្រទេសឯករាជ្យ ទឹកដីឯកភាព កោតសរសើរទេសភាពនៅរាជធានី សោភ័ណភាពនៃធម្មជាតិ លើកទឹកចិត្តការងារបង្កបង្កើនផល និងការចែករំលែកមនោសញ្ចេតនាជាមួយប្រជារាស្រ្តជាដើម។ នាយករងមជ្ឈមណ្ឌលអភិរក្សកេរដំណែលអតីតរាជធានីហ្វេលោក Nguyen Phuoc Hai Trung បានឲ្យដឹងថា

          “មានតែស្ថាបត្យកម្មរបមរាជវាំងហ្វេតែមួយគត់នៅក្រោមរជ្ជកាល Nguyen ដែលមានការចារិកបទកំណាព្យលើសំណង់នានា។ បច្ចុប្បន្ននេះតាមស្ថិតិរបស់យើងខ្ញុំគឺមានកន្លែងចំនួន២៩០៩ដែលបានឆ្លាក់កំណាព្យ”។

        អក្សរសាស្រ្តនិងកំណាព្យជាអក្សរចិននៅលើស្ថាបត្យកម្មបរមរាជវាំងហ្វេគឺជាច្បាប់ដើមតែមួយគត់នៅគង់វង្សក្នុងអតីតរាជធានីហ្វេនិងនៅក្នុងទូទាំងប្រទេសវៀតណាមផង។ នេះត្រូវបានចាត់ទុកជាស្នាដៃវិចិត្រសិល្បៈដែលបង្ហាញនូវសោភ័ណភាពផងនិងអត្ថន័យផង។ លោក Nguyen Phuoc Hai Trung បានឲ្យដឹងទៀតថា

       “របៀបបង្ហាញអក្សរសាស្រ្តនិងកំណាព្យលើស្ថាបត្យកម្មបរមរាជវាំងហ្វេគឺសំបូរបែបណាស់។ មានបទកំណាព្យមួយចំនួនត្រូវបានឆ្លាក់លើឈើរួចបានស្រោបមាស ខ្លះទៀតបានលាបថ្នាំរលោង។ ជាពិសេសអក្សរសាស្រ្តនិងកំណាព្យបានបង្ហាញច្បាស់នូវលក្ខណៈវិចិត្រសិល្បៈដោយសារស្នាដៃទាំងនោះត្រូវបានឆ្លាក់និងសរសេរតាមបែបអក្សរផ្ចង់។ បណ្ដាស្ដេចក្នុងរជ្ជកាល Nguyen  សុទ្ធតែជាមនុស្សពូកែខាងអក្សរសាស្រ្តដោយចេះតែងកំណាព្យនិងសរសេរអក្សរស្អាតណាស់”។

អក្សរសាស្រ្តនៅលើស្ថាបត្យកម្មបរមរាជវាំងហ្វេ - ảnh 1 អក្សរសាស្រ្តនិងកំណាព្យនៅលើស្ថាបត្យកម្មបរមរាជវាំងហ្វេ

        នាឆ្នាំ២០១៦កេរដំណែលអក្សរសាស្រ្តនិងកំណាព្យនៅលើស្ថាបត្យកម្មបរមរាជវាំងហ្វេត្រូវបានអង្គការយូណែស្កូទទួលស្គាល់ជាកេរដំណែលកត់ចំណាំពិភពលោកតំបន់អាស៊ីប៉ាស៊ីហ្វីក។ ពិព័រណ៍”ទាក់ទងនឹងកេរដំណែលឯកសារពិភពលោកនៅវៀតណាមតាមរយៈកេរដំណែលឯកសាររជ្ជកាល Nguyen” ដែលកំពុងបើកនៅ Van Mieu – Quoc Tu Giam ក្រុងហាណូយនោះគឺជាវិធីមួយដើម្បីអភិរក្សនិងឧទ្ទេសនាមជាមួយមហាជននូវតំលៃដ៏វិសេសវិសាលរបស់អក្សរសាស្រ្តនិងកំណាព្យលើស្ថាបត្យកម្មបរមរាជវាំងហ្វេ។ មកទស្សនាពិព័រណ៍នេះកញ្ញា Nguyen Ha My ជានិស្សិតសាលាជាន់ខ្ពស់វេជ្ជសាស្រ្តក្រុងហាណូយបានចែករំលែកថា

      “នាងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអក្សរសាស្រ្តនិងកំណាព្យលើស្ថាបត្យកម្មបរមរាជវាំងហ្វេ។ ដំបូងបង្អស់គឺបទកំណាព្យស្ដីពីទឹកដីវៀតណាមបន្ទាប់មកគឺបទស្ដីពីការងារសិក្សារៀនសូត្រ។ ពេលអានបទកំណាព្យតាំងនេះវាបានដិតជាប់ក្នុងអារម្មណ៍នាងខ្ញុំដោយងាយចាំណាស់។ ខ្លឹមសារនៃកំណាព្យដែលបានឆ្លាក់លើសំណង់បុរាណទាំងនោះធ្វើឲ្យនាងខ្ញុំរំជួលចិត្តយ៉ាងខ្លាំង”។

        នាសព្វថ្ងៃ ប្រព័ន្ធអក្សរសាស្រ្តនិងកំណាព្យលើស្ថាបត្យកម្មបរមរាជវាំងហ្វេទាំងមូលត្រូវបានមជ្ឈមណ្ឌលអភិរក្សកេរដំណែលអតីតរាជធានីហ្វេថតភាពយន្តនិងថតរូបឌីជីថលដើម្បីរក្សាទុក។ ខ្លឹមសារនៃឯកសារទាំងនេះត្រូវបានមជ្ឈមណ្ឌលបកប្រែនិងកសាងជាប្រព័ន្ធទិន្នន័យសំរាប់បំរើការសិក្សាស្រាវជ្រាវរបស់មហាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ