នៅក្នុងជង្រុក ធំទីពីរ នៅភាគពាយ័ព្យនេះ របាំ Xoe គឺជាខ្សែភ្ជាប់មនុស្សជាមួយមនុស្ស មនុស្សជាមួយភូមិ និងរវាងសហគមន៍ជាមួយទៅគ្នាទៅវិញទៅមកតាមរបៀបរស់នៅថ្មីនាពេលបច្ចុប្បន្ន។

មិនត្រឹមតែជារបាំនោះទេ ជាងនេះទៅទៀត Xoe ថៃ ថែមទាំងជាវប្បធម៌ទាំងមូល កន្លែងបង្កប់ដោយមានទស្សនវិជ្ជានៃជីវិត ទស្សនៈលើធម្មជាតិ មនុស្ស និងសហគមន៍ទៀតផង។ សម្រាប់ប្រជាជនថៃនៅមឿងឡ ការបោះកន្សែងក្នុងរបាំរង្វង់ Xoe នីមួយៗ គឺជាការអញ្ជើញដ៏កក់ក្តៅ ការចាប់ដៃគ្នានីមួយៗ បង្ហាញពីសារនៃសាមគ្គីភាពក្នុងការងារ និងសេចក្តីស្រឡាញ់...។ គឺដោយសារហេតុផលនេះហើយ ដែលរបាំ Xoe ថៃ បានហួសពីព្រំដែនភូមិ ដោយបានបញ្ចូលគ្នា និងរីកសាយភាយយ៉ាងទូលំទូលាយ នៅក្នុងជីវភាពខាងស្មារតីរបស់ប្រជាជនច្រើនជំនាន់។ កាលពីបួនឆ្នាំមុន របាំ Xoe ថៃមានកិត្តនាមដែលបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ ដែលបង្កើនមោទនភាព និងការទទួលខុសត្រូវក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌនេះសម្រាប់សហគមន៍នាពេលបច្ចុប្បន្ន និងនាពេលអនាគត។

ប្រការដែលបង្កើតឡើងភាពខុសប្លែកនៅមឿងឡខុសគ្នាគឺស្មារតីសហគមន៍ក្នុងការអភិរក្សបេតិកភណ្ឌ។ មិនត្រឹមតែស្ថិតនៅត្រង់ពិធីបុណ្យ ឬឱកាសពិសេសប៉ុណ្ណោះទេ របាំ Xoe ថៃ មានវត្តមាននៅក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពប្រចាំថ្ងៃ។ សិប្បកររាប់ពាន់នាក់ រួមទាំងអ្នកដែលមានអាយុលើសពី ៨០ ឆ្នាំ នៅតែជក់ចិត្តក្នុងការបង្រៀនក្បូក្បាច់របាំ Xoe ដល់យុវជនជំនាន់ក្រោយ និងសហគមន៍ ដូច្នេះរបាំ Xoe បុរាណមួយចំនួននៅតែត្រូវបានថែរក្សាឱ្យនៅដដែល និងមិនបាត់បង់ទៅតាមពេលវេលាឡើយ។ សិល្បករប្រជាប្រិយដ៏ឆ្នើម ឌៀវ ធីសៀង (Điêu Thị Siêng) មកពីភូមិ Đêu ២ សង្កាត់ងៀឡូ បានចែករំលែកថា៖

"ពីអ្វីដែលចាស់ទុំបានបន្សល់ទុកមក ខ្ញុំបានយល់ និងក្តាប់បាន។ ខ្ញុំខ្លាចថា របាំ Xoe នឹងរសាត់បាត់ទៅ ដូច្នេះ ខ្ញុំក៏បង្រៀនដល់កូនចៅជំនាន់ក្រោយ។ ជាមួយគ្នានោះ លោកគ្រូអ្នកគ្រូក៏បង្កើតឱកាសសម្រាប់កុមាររៀនក្រៅម៉ោងសិក្សា ដូច្នេះពួកគេមានក្តីសីករាយយ៉ាងខ្លាំង"។

នាពេលកន្លងមកនេះ អាជ្ញាធរឃុំនិងសង្កាត់នានា ក្នុងតំបន់មឿងឡ និយាយដោយឡែក និងខេត្តឡាវកាយនិយាយរួម បានអនុវត្តន៍សកម្មភាពជាច្រើន ដើម្បីបង្កើនការយល់ដឹង និងបង្កើតបរិយាកាសសម្រាប់ការអភិវឌ្ឍសិល្បៈរបាំ Xoe ថៃ។ ក្នុងនោះ មានការរៀបចំពិធីបុណ្យ កម្មវិធីសម្តែង និងការជួបប្រាស្រ័យវប្បធម៌ តាមនោះ ផ្សព្វផ្សាយសិល្បៈរបាំ Xoe កាន់តែទូលំទូលាយដល់អ្នកទេសចរមកពីគ្រប់ទិសទី។ លោក លឿង ម៉ាញ ហា លេខាធិការគណៈកម្មាធិការបក្សសង្កាត់ ង៉ៀ ឡូ ខេត្តឡាវកាយ បានឲ្យដឹងថា៖

“យើងក៏នឹងបន្តផ្សព្វផ្សាយនិងបង្រៀនរបាំ Xoe បន្តអភិវឌ្ឍ និងបង្កើតក្រុមរបាំ Xoe ដើម្បីលើកកម្ពស់លក្ខណៈវប្បធម៌ពិសេសដោយឡែករបស់សហគមន៍ជនជាតិថៃ”។

ក្នុងដំណើរនៃការលើកកម្ពស់តម្លៃបេតិកភណ្ឌ ការបង្រៀនរបាំ Xoe ថៃ នៅតាមសាលារៀនក៏ជាជំហានដ៏សំខាន់មួយផងដែរ។ សាលារៀនជាច្រើននៅង៉ៀឡ​ បានអញ្ជើញសិប្បករមកបង្រៀនដោយផ្ទាល់ ដោយបញ្ចូលសិល្បៈរបាំ Xoe ថៃទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សា ដូច្នេះសិស្សមិនត្រឹមតែរៀនអំពីបេតិកភណ្ឌតាមរយៈសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចចាប់ដៃគ្នាសម្តែងរបាំរបស់សហគមន៍ខ្លួនទៀតផង។ គ្រូបង្រៀន ហ្វាម ធី ថាញ់ ហៀន នៅសាលាមធ្យមសិក្សា និងមធ្យមសិក្សាបឋមភូមិង៉ៀឡូ បានឲ្យដឹងថា៖

"យើងអាចមើលឃើញថា កុមារចាប់ពីក្មេងរហូតដល់ចាស់ សុទ្ធតែចូលចិត្តរបាំ Xoe ហើយពួកគេរៀនបានលឿនណាស់។ នៅក្នុងសកម្មភាពទាំងនេះ យើងក៏ទទួលបានជំនួយពីសិប្បករ ដែលចំណាយពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើនដើម្បីណែនាំកុមារ"។

បច្ចុប្បន្ននេះ នៅមឿងឡ មានក្រុមសិល្បៈសម្តែងរាប់រយក្រុមនៅក្នុងភូមិដែលមានអ្នករាំ Xoe រាប់ពាន់នាក់ មិនត្រឹមតែសម្តែងក្នុងពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងពង្រីករបាំ Xoe ក្នុងឱកាសរីករាយទាំងអស់ ដើម្បីឱ្យរបាំ Xoe ពិតជាក្លាយជាព្រលឹងនៃវប្បធម៌ថៃ ជា"អាហារ និងភេសជ្ជៈ" សម្រាប់មនុស្សគ្រប់រូប។ ប្អូន Lo Thi Xuan មកពីភូមិ Pá Kết សង្កាត់ Trung Tâm ខេត្តឡាវកាយ បានចែករំលែកថា៖

"សម្រស់នៃរបាំ Xoe មិនត្រឹមតែស្ថិតនៅត្រង់ចលនាប៉ុណ្ណោះទេ ថែមទាំងជាព្រលឹងផងដែរ។ ដូច្នេះ ក្រៅពីការអនុវត្តជាប្រចាំ យើងក៏ស្តាប់ចាស់ទុំ និងយល់បន្ថែមអំពីអត្ថន័យនៃរបាំ Xoe ផងដែរ"។

កាន់ដៃគ្នាក្នុងចង្វាក់របាំ Xoe ប្រជាជនថៃនៅតំបន់មឿងឡកាន់តែមានមោទនភាព និងខិតខំថែរក្សាបេតិកភណ្ឌក្នុងចង្វាក់ជីវភាពរស់នៅថ្មីដែលកំពុងពោរពេញដោយការផ្លាស់ប្តូរថ្មីរបស់ស្រុកកំណើត និងប្រទេសជាតិ៕