សន្និបាតបានបង្ហាញចំណុចថ្មីៗនៃសេចក្តីសម្រេចចិត្ត និងសារាចរណែនាំចំនួនប្រាំមួយ ដែលទើបចេញថ្មីៗ។ ជាមួយគ្នានោះ ប្រធានបទទាំងអស់សុទ្ធតែឆ្លើយសំណួរសំខាន់មួយ ថា៖ តើវៀតណាមគួររៀបចំធនធានយ៉ាងដូចម្តេច ដើម្បីចូលទៅក្នុងដំណាក់កាលនៃការ អភិវឌ្ឍដែលលឿនជាង ប្រកបដោយចីរភាពជាង និងមានគុណភាពខ្ពស់ជាង?
ចក្ខុវិស័យយុទ្ធសាស្ត្រ និងការស្រះចិត្តគំណិតពីមជ្ឈិមចុះមូលដ្ឋាន
ការដែល ការិយាល័យនយោបាយបានរៀបចំសន្និបាតទ្រង់ទ្រាយធំដោយផ្ទាល់ ដោយរួម បញ្ចូលគ្នារវាងកិច្ចប្រជុំផ្ទាល់ និងតាមអ៊ីនធឺណិតលើទូទាំងប្រទេស ភ្ជាប់ពីរដ្ឋសភាចុះថ្នាក់ ខេត្ត និងថ្នាក់មូលដ្ឋាន បង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយ ក្នុងការបង្រួបបង្រួមការ យល់ដឹង និងសកម្មភាព។ នៅពេលដែលគោលការណ៍ណែនាំយុទ្ធសាស្ត្រ និងមនោគម វិជ្ជាសំខាន់ៗ គំរូអភិវឌ្ឍន៍តំបន់ ផែនការលំហជាតិ ទេសចរណ៍មុខព្រួញ ត្រូវបានអនុវត្តប្រកបដោយសមកាលកម្ម វៀតណាមទំនងជា ផ្ញើសារដ៏រឹងមាំទៅកាន់សហគម ន៍អន្តរជាតិអំពីស្ថាប័នសាមគ្គីភាព មានវិន័យ សកម្ម និងគួរឱ្យទុកចិត្ត។
ប្រធានបទស្នូលទាំង ៦ ដែលបានជ្រួតជ្រាបក្នុងសន្និបាត់ បានផ្តលនូវទស្សនៈថ្មីៗជាច្រើន អំពី ការអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងបរិបទនៃការផ្លាស់ប្តូរសកលយ៉ាងជ្រាលជ្រៅ។ ពីទស្សនៈកិច្ច ការបរទេស ប្រទេសដែលមានលំហសេដ្ឋកិច្ចដែលមានផែនការប្រកបដោយសមកាលកម្ម និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដ៏រលូន នឹងក្លាយជាគោលដៅដ៏ទាក់ទាញជាងសម្រាប់វិនិ យោគិនយុទ្ធសាស្ត្រសកល (FDI ជំនាន់ថ្មី)។ នៅក្នុងវិស័យសេដ្ឋកិច្ច ការដាក់វិស័យទេសចរណ៍ ជាវិស័យសេដ្ឋកិច្ចមុខព្រួញ នៅក្នុងយុគសម័យថ្មី បញ្ជាក់ពីយុទ្ធសាស្ត្រនៃ ការបើកចំហរ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ដោយដាក់ប្រជាជន និងវប្បធម៌ នៅចំកណ្តាល ដើម្បីទាក់ទាញមិត្តភក្តិអន្តរជាតិ ដោយហេតុនេះបង្កើនរូបភាព និងឋានៈ របស់ប្រទេសជាតិ។
សេចក្តីសម្រេចចិត្តស្តីពីការងារទាក់ទងនឹងជនវៀតណាមនៅក្រៅបរទេស បន្តពង្រឹងផែន មហាសាមគ្គីជនជាតិទាំងមូល។ សហគមន៍ជនវៀតណាមជាង ៦ លាននាក់នៅបរទេស មិនត្រឹមតែជាប្រភពចំណេះដឹង និងធនធានហិរញ្ញវត្ថុដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ជា "ឯកអគ្គរដ្ឋទូតសន្តិភាព” ដ៏សំខាន់ផងដែរ ដែលជាស្ពាន ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង ប្រទេសនានាជុំវិញពិភពលោក។ សាស្ត្រាចារ្យ បណ្ឌិត ង្វៀន ទួន អាញ និពន្ធនាយកនៃទ ស្សនាវដ្ដីវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និង មនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហាណូយ បានឲ្យដឹងថា៖
“តាមគំនិតរបស់ខ្ញុំ ចក្ខុវិស័យយុទ្ធសាស្ត្រដ៏លេចធ្លោនៃសេចក្តីសម្រេចចិត្ត និងសារាចរទាំង នេះ ស្ថិតនៅក្នុងការផ្លាស់ប្តូរពីផ្នត់គំនិតអភិវឌ្ឍន៍ជាក់ស្តែងតាមវិស័យ ទៅជាផ្នត់គំនិតនៃ ការបង្កើតប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍ជាតិ ដែលប្រជាជន ស្ថាប័ន លំហអភិវឌ្ឍន៍ និងធនធាន សង្គមត្រូវបានតភ្ជាប់គ្នាទៅវិញទៅមក។ ខ្ញុំកត់សម្គាល់ជាពិសេសថា សេចក្តីសម្រេចចិត្ត និង សារាចរណែនាំទាំងនេះដាក់ប្រជាជន និងសមត្ថភាពរបស់មនុស្ស ក្នុងទីតាំងដ៏សំខាន់មួ យ។ ការអភិវឌ្ឍមិនត្រឹមតែទាមទារឱ្យមានដើមទុន បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការជឿទុកចិត្តគ្នាក្នុងសង្គម ការស្រុះចិត្តគំនិត ជូរកម្មាភិបាល ហ៊ានគិត ហ៊ានធ្វើសកម្មភាព ហ៊ានទទួលខុសត្រូវ និងមានសមត្ថភាពក្នុងការកៀរគរធនធានទាំងក្នុងនិងក្រៅប្រទេស។ ខ្ញុំជឿថាចក្ខុវិស័យនេះអាចសង្ខេបជាពាក្យគន្លឹះគឺ៖ ប្រជាជន - ការតភ្ជាប់ - ការអភិវឌ្ឍ។"
បង្កើនឬទ្ធានុភាពនិងម្ចាស់ការក្តាប់ជាប់ឱកាស
ចំណុចសំខាន់មួយដែលបានលើកឡើងនៅក្នុងសន្និបាត គឺការពិភាក្សាតាមប្រធានបទស្តី ពីការលើកកម្ពស់ស្មារតីគ្រួសត្រាយផ្លូវ អាកប្បកិរិយាគំរូ នវានុវត្តន៍ ហ៊ានគិត ហ៊ានធ្វើ សកម្មភាព និងការទទួលខុសត្រូវរបស់ជួរកម្មាភិបាលនិងបក្ខជន។ នៅក្នុងទំនាក់ទំនងការ បរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ ស្មារតីនេះមានសារៈសំខាន់ជាពិសេស។ ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាក្រៅប្រពៃណី ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ ខ្លាំងក្លា និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ ប្រព័ន្ធមួយដែលមាន កម្លាំងពលកម្មស្វាហាប់ និងច្នៃប្រឌិត ដែលហ៊ានច្នៃប្រឌិតសម្រាប់ផលប្រយោជន៍រួមនឹង ចាប់យកឱកាសបានយ៉ាងឆាប់ ជួយប្រទេសវៀតណាមសម្របខ្លួនបានយ៉ាងបត់បែន រហ័ស និងដោះស្រាយទំនាក់ទំនងទ្វេភាគី និងពហុភាគីប្រកបដោយប្រសិទ្ធភាព។ សាស្ត្រា ចារ្យរង បណ្ឌិត ដាវ យី ក្វាត (Đào Duy Quát) អតីតអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមនោគមវិជ្ជា និងវប្បធម៌មជ្ឈិមបានចាត់ទុកថា៖
ការចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ២៥ របស់ការិយាល័យនយោបាយ ស្តីពីយុទ្ធសាស្ត្រ ការងារមនោគមវិជ្ជានៅពេលនេះគឺ “ចំ" និង "ត្រឹមត្រូវ”។ "ចំ" នៅក្នុងបរិបទនៃប្រទេស ដែលកំពុងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ ដោយនាំប្រទេសជាតិ ឈានចូលទៅក្នុងយុគសម័យថ្មី - យុគសម័យនៃការខិតខំដើម្បីសម្រេចគោលដៅ និងសេចក្តី ប្រាថ្នា ក្លាយជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់ រីកចម្រើនឥតឈប់ឈរ រឹងមាំ ឆ្ពោះសង្គមនិយម។ "ត្រឹមត្រូវ” គឺសេចក្តីសម្រេចចិត្តនេះបានប្រើប្រាស់យ៉ាងពេញលេញនូវ តួនាទី និងចំណុចសំខាន់ជាពិសេសនៃការងារមនោគមវិជ្ជា។ ការិយាល័យនយោបាយ បញ្ជាក់យ៉ាងមុតមាំម្តងទៀតថា៖ ការងារមនោគមវិជ្ជាគឺជាផ្នែកមួយដ៏សំខាន់ជាពិសេសនៃសកម្មភាពដឹកនាំទាំងមូលរបស់បក្ស។ តួនាទីនៃ “គ្រួសត្រាយផ្លូវ អមដំណើរក្នុងការអនុវត្ត និងដើរក្រោយការបូកសរុបបទពិសោធន៍ជាក់ស្តែង” គឺមានសារៈសំខាន់ណាស់។ ទាំងនេះមាន គោលបំណងបង្កើតការស្រះចិត្តគំនិតទូទាំងបក្ស បំផុសបំណងប្រាថ្នាដ៏មុតមាំមួយដើម្បី សម្រេចនូវសេចក្តីប្រាថ្នារបស់លោកប្រធានហូជីមិញ និងមាគ៌ាដែលប្រជាជាតិបានជ្រើស រើស”។
គោលនយោបាយសំខាន់ៗដែលបានពិភាក្សានៅក្នុងសន្និបាតនាថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៦នេះ បានលើសពីសកម្មភាពនយោបាយទូលំទូលាយ និងបានបង្ហាញពីការសម្រេច ចិត្តយ៉ាងមុតមាំក្នុងការធ្វើសកម្មភាព។ នៅពេលដែល មានការស្រះចិត្តគំនិតពីមជ្ឈិមដល់ កម្រិតមូលដ្ឋាន ប្រទេសវៀតណាមនឹងមិនត្រឹមតែដោះស្រាយបញ្ហានៃការអភិវឌ្ឍយ៉ាង ឆាប់រហ័ស និងប្រកបដោយចីរភាពដោយទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពី ជំហររបស់ខ្លួនជាប្រទេសដែលមានស្ថិរភាព សកម្ម ជាដៃគូដែលអាចទុកចិត្តបាន និងមាន ទំនួលខុសត្រូវនៅក្នុងឆាកអន្តរជាតិ៕
