នេះក៏ជាស្មារតីដែលមានចែងក្នុងឯកសារនៃមហាសន្និបាតលើកទី១៤ របស់បក្ស ដែលសង្កត់ធ្ងន់លើការកសាងប្រព័ន្ធសុខុមាលភាពសង្គមពហុកម្រិត ទំនើប និងគ្រប់ដណ្តប់លើប្រជាជនទាំងមូល ដោយធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោលនៅ​ពីក្រោយឡើយ។

សុខុមាលភាពសង្គមគឺជាសិទ្ធិជាមូលដ្ឋានរបស់ប្រជាជន ជាការទទួលខុសត្រូវរបស់រដ្ឋ និងសង្គមទាំងមូល និងជាការវិនិយោគដោយផ្ទាល់លើប្រជាជន និងអនាគតរបស់ប្រទេសជាតិ។ ប្រសិទ្ធភាពនៃគោលនយោបាយនេះត្រូវតែទទួលស្គាល់យ៉ាងពេញលេញតាមរយៈស្ថិរភាពសង្គម និងការជឿទុកចិត្តរបស់ប្រជាជន។

ប្រសិទ្ធភាពពីគោលនយោបាយកាត់បន្ថយភាពក្រីក្រ

នៅក្នុងឃុំព្រៃភ្នំ Song Kon(ដាណាំង) ជាកន្លែងដែលមានជនជាតិ Co Tu ស្រូបយកជាង ៩០% នៃចំនួនប្រជាជន ដោយមានការរួមបញ្ចូលប្រកបដោយប្រសិទ្ធភាពនៃដើមទុនពីកម្មវិធីគោលដៅជាតិ និងប្រភពហិរញ្ញប្បទានរួមបញ្ចូលគ្នាផ្សេងទៀត កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ លោក Do Huu Tung ប្រធានគណៈកម្មាធិការប្រជាជនឃុំព្រៃភ្នំ Song Konទីក្រុងដាណាំង បានឲ្យដឹងថា៖

“ឃុំ Song Kon ទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនៃកម្មវិធីគោលដៅជាតិចំនួន ៣ គឺការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍគំរូសេដ្ឋកិច្ច។ អត្រាជន​ក្រីក្រថយចុះជាង ៥% ជារៀងរាល់ឆ្នាំ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋក្នុងការថែទាំប្រជាជន​ជាជនជាតិភាគតិច”។

នៅក្នុងឃុំព្រំដែន Giang Thanh (អានយ៉ាង) គំរូដាំដុះស្រូវរួមផ្សំជាមួយនឹងការចិញ្ចឹមបង្គាខ្លា បានជួយគ្រួសារជាច្រើនឱ្យមានជីវភាពធូរធារ។ ក្នុងចំណោមនោះគឺគ្រួសាររបស់លោក Tran Minh Phuc ក្នុងភូមិ Tra Pho ។

“ប្រជាជននៅទីនេះធ្លាប់មានជីវភាពលំបាកខ្លាំង ប៉ុន្តែឥឡូវនេះជីវភាពកាន់តែប្រសើរហើយ ព្រោះរដ្ឋាភិបាលបានជួយដំឡើងកអគ្គិសនី និងធ្វើឱ្យមានការងាយស្រួលក្នុងការបូមទឹក និងសកម្មភាពប្រចាំថ្ងៃជាច្រើនទៀត។ ខ្ញុំឃើញជីវភាពដ៏សុខសាន្ត ហើយប្រជាជនភាគច្រើនបានសាងសង់ផ្ទះរឹងមាំ”។

ជាឃុំកសិកម្មតាមបណ្តោយ​ព្រំដែនសុទ្ធសាធ ឃុំ Tuyen Binh (ខេត្តតៃនិញ) បានកំណត់ការកាត់បន្ថយភាពក្រីក្រជាអាទិភាពចម្បងរបស់ខ្លួន។ នៅក្នុងភូមិ Ca Rung ប្រជាជនភាគច្រើនមានលំនៅដ្ឋានស្ថិរភាព។ លោក Tran Ba Duy អនុប្រធានភូមិ បានឲ្យដឹងថា៖

“ភូមិបច្ចុប្បន្នមានគ្រួសារក្រីក្រចំនួន ៥គ្រួដែលភាគច្រើនប្រកបរបរកសិកម្ម។ នៅឆ្នាំនេះ រដ្ឋបានគាំទ្រការសាងសង់ផ្ទះមួយទៀតសម្រាប់គ្រួសារក្រីក្រ ហើយប្រជាជនត្រេះអរយ៉ាងខ្លាំង។ គ្រួសារក្រីក្រមួយភាគធំឥឡូវនេះមានលំនៅដ្ឋានស្ថិរភាព។ ចំពោះគ្រួសារបន្ទាត់ក្រីក្រចំនួន ២ អាជ្ញាធរមូលដ្ឋានកំពុងស្នើឱ្យស្វែងរកប្រភពឧបត្ថម្ភដែរ"។

ការវិនិយោគលើសុខុមាលភាពសង្គមគឺជាការវិនិយោសម្រាប់អនាគត

ការងារសុខុមាលភាពសង្គមនៅវៀតណាមសម្រេចបានសមទ្ធិផលគួរឱ្យកត់សម្គាល់។ ពោលគឺ អត្រានៃភាពក្រីក្រយោងទៅតាមស្តង់ដារភាពក្រីក្រពហុវិមាត្ររបស់ វៀតណាមត្រូវបានគេព្យាករថានឹងមានប្រហែល ១,៣% នៅឆ្នាំ ២០២៥ ដែលជាការថយចុះ ចំនួន ១ ពិន្ទុះភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ បច្ចុប្បន្ននេះ វៀតណាមមានប្រជាជនជាង ៩៩ លាននាក់ចូលរួមក្នុងការធានារ៉ាប់រងសុខភាព (ឈានដល់ ៩៦,៩% នៃចំនួនប្រជាជន) និងប្រហែល មានចំនួន ២,៥ លាននាក់ទទួលបានប្រាក់ឧបត្ថម្ភរបបសោធននិវត្តន៍សង្គម។

ទោះជាយ៉ាងណាក៏ដោយ វៀតណាមមានមនុស្សចាស់ជាង ១៧ លាននាក់ ហើយគ្រោងនឹងនៅឆ្នាំ ២០៣៦ អ្នកដែលមានអាយុ ៦០ ឆ្នាំឡើងទៅនឹងមានចំនួនជាង ២០% នៃចំនួនប្រជាជន ដែលធ្វើឱ្យវៀតណាមស្ថិតក្នុងដំណាក់កាលនៃចំនួនប្រជាជនចាស់ជរា និងបង្កើតតម្រូវការបន្ទាន់សម្រាប់ប្រាក់ចំណូល ការថែទាំសុខភាព និងការថែទាំរយៈពេលវែង។ គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ស្វ័យប្រវត្តិកម្ម និងបម្រែបម្រួលទីផ្សារការងារក៏កំពុងបង្កើតទម្រង់ថ្មីនៃភាពងាយរងគ្រោះផងដែរ។ ដើម្បីការពារប្រជាជនពីហានិភ័យទាំងនេះ រដ្ឋត្រូវតែមានគោលនយោបាយត្រឹមត្រូវ ហើយប្រព័ន្ធត្រូវតែមានសមត្ថភាពក្នុងការទស្សន៍ទាយ ឆ្លើយតប និងផ្តល់ការឧបត្ថម្ភទាន់ពេលវេលា។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការបក្សរដ្ឋាភិបាលស្តីពីការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមនៅរសៀលថ្ងៃទី ២៥ ខែសីហា នៅទីក្រុងហាណូយ អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើថា៖

“យើងត្រូវតែបង្កើតសំណុំឯកសារសុខុមាលភាពសង្គម និងចំណុចទំនាក់ទំនងសម្រាប់ការផ្តល់សេវា។ រដ្ឋាភិបាលគួរតែបង្កើតមូលដ្ឋានទិន្នន័យសុខុមាលភាពសង្គមជាតិជាបន្ទាន់ ដោយភ្ជាប់ជាមួយទិន្នន័យស្តីពីចំនួនប្រជាជន ការធានារ៉ាប់រង ពន្ធ ការងារ សុខភាព ការអប់រំ លំនៅដ្ឋាន និងគ្រោះមហន្តរាយធម្មជាតិ ដោយធានាសន្តិសុខ សុវត្ថិភាព និងភាពឯកជន។ ប្រជាពលរដ្ឋម្នាក់ៗគួរតែមានកំណត់ត្រាសុខុមាលភាពសង្គមពេញមួយវដ្តជីវិតរបស់ខ្លួន ហើយគ្រួសារនីមួយៗគួរតែត្រូវបានវាយតម្លៃយ៉ាងពេញលេញទាក់ទងនឹងស្ថានភាព និងតម្រូវការជំនួយ។ ជាមួយគ្នានោះ ពិនិត្យ និងបង្រួបបង្រួមកម្មវិធីដែលត្រួតស៊ីគ្នា កាត់បន្ថយចំនួនចំណុចសេវាកម្ម និងបង្រួបបង្រួមលក្ខណៈវិនិច្ឆ័យស្នូល ខណៈពេលដែលទុកកន្លែងសម្រាប់មូលដ្ឋានដោះស្រាយបញ្ហាពាក់ព័ន្ធជាក់ស្តែង។ កម្រិតជំនួយត្រូវតែកែតម្រូវឱ្យត្រូវនឹងស្តង់ដាររស់នៅអប្បបរមា ការប្រែប្រួលតម្លៃ និងសមត្ថភាពថវិកា ដោយផ្តល់ការបំពេញបន្ថែមទាន់ពេលវេលាដល់អ្នកដែលប្រឈមមុខនឹងការលំបាក”។

ដោយអនុវត្តន៍ជាក់ស្តែងសេចក្តីបញ្ជាណែនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម រដ្ឋាភិបាលទើបតែបានចេញផែនការអនុវត្ត ដោយគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវសកម្មភាពជាក់លាក់មួយ ដែលមានចំណុចសំខាន់ៗជាយុទ្ធសាស្ត្រពីរគឺ នៅឆ្នាំ២០៣០ ដើម្បីបង្កើតប្រព័ន្ធសុខុមាលភាពសង្គមពហុកម្រិត បរិយាប័ន្ន និងឌីជីថល ដោយធានាបាននូវកម្រិតសុខុមាលភាពសង្គមអប្បបរមាសម្រាប់ប្រជាពលរដ្ឋទាំងអស់។ ដល់ឆ្នាំ២០៤៥ សម្រេចបាននូវស្តង់ដារដែលអាចប្រៀបធៀបទៅនឹងស្តង់ដារនៃប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។

ការធានាសុខុមាលភាពសង្គមមិនគ្រាន់តែជាគោលនយោបាយជំនួយរយៈពេលខ្លី​ប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះសង្គមប្រកបដោយចីរភាព ដែលធានានូវសមិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ បង្កើតសន្ទុះសម្រាប់ វៀតណាមក្នុងការពង្រឹងសមត្ថភាពផ្ទៃក្នុង និងសម្រេចបំណងប្រាថ្នាអភិវឌ្ឍន៍ប្រកបដោយវិបុលភាព៕