ចាប់ពីសេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៣៦ ចុះថ្ងៃទី ២៦ មិថុនា ២០២៤ រហូតដល់សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ២៣ ចុះថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ការត្រិះរិះលើការងារទាក់ទងនឹងជនជាតិវៀតណាមនៅក្រៅប្រទេសបានឆ្លងកាត់ការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ ប្រសិនសេចក្តីសម្រេចលេខ ៣៦ ដាក់គ្រឹះសម្រាប់ការពង្រឹងផែនសាមគ្គីភាព ថែទាំង ឧបត្ថម្ភ និងបង្កើតលក្ខណៈសម្រាប់ជនជាតិវៀតណាមនៅបរទេស ផ្សាភ្ជាប់ជាមួយស្រុកកំណើតនោះ គឺសេចក្តីសម្រេចចិត្តលេខ ២៣ បន្តលើកកម្ពស់វិធីសាស្រ្តអភិក្រម៖ មិនត្រឹមតែលើកកម្ពស់ការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍធនធានយ៉ាងសកម្ម និងបង្កើតលំហសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេសដើម្បីចូលរួមក្នុងការកសាង និងអភិវឌ្ឍប្រទេស។

ដោយមានប្រជាជនជាង ៦,៥ លាននាក់រស់នៅក្នុងប្រទេស និងដែនដីជាង ១៣០ ក្នុងចំនួន ៨០%ស្ថិតក្នុងប្រទេសអភិវឌ្ឍន៍ សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេសកាន់តែមានសក្កានុពលទាក់ទងនឹងចំណេះដឹង បច្ចេកវិទ្យា អាជីវកម្ម ហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិ។ នេះគឺជាប្រភពធនធានដ៏សំខាន់សម្រាប់ការធ្វើសមាហរណកម្ម និងការតភ្ជាប់របស់វៀតណាមជាមួយពិភពលោក។

ធនធានយុទ្ធសាស្ត្រ

បន្ទាប់ពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៦ ជិត ២០ ឆ្នាំមក ការភ្ជាប់ទំនាក់ទំនងរបស់ជនជាតិវៀតណាមនៅក្រៅប្រទេសទៅនឹងមាតុភូមិ ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ខណៈពេលដែលក្នុងពេលជាមួយគ្នានេះ បើកទូលាយប្រភពធនធានកាន់តែច្រើនឡើងៗនៅក្នុងការផ្ទេរប្រាក់រូបីយប័ណ្ណ ការវិនិយោគ ចំណេះដឹង និងវប្បធម៌។ នេះបង្កើតជាមូលដ្ឋានសម្រាប់ការកែលម្អបន្ថែមទៀតក្នុងការត្រិះរិះអំពីការងារដែលទាក់ទង នឹង ជនជាតិវៀតណាមនៅក្រៅប្រទេស។

ដោយទទួលមរតកពីស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៣៦ សេចក្តីសម្រេចចិត្តលេខ ២៣ បើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មី ពីការតភ្ជាប់ ការចល័ត និងការយកចិត្តទុកដាក់ ទៅជាការអមដំណើរ ការបង្កើត និងការអភិវឌ្ឍធនធាន។ ជនជាតិវៀតណាមនៅក្រៅប្រទេសត្រូវបានកំណត់មិនត្រឹមតែជាផ្នែកមួយ ដែលមិនអាចបំបែកចេញពីសហគមន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាធនធានយុទ្ធសាស្ត្រ ជាស្ពានរវាងតភ្ជាប់វៀតណាមនិងពិភពលោក ដោយចូលរួមយ៉ាងស៊ីជម្រៅកាន់តែខ្លាំងឡើងនៅក្នុងដំណើរការអភិវឌ្ឍន៍ របស់ប្រទេសជាតិ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធី ធូ ហាំង បានថ្លែងថា៖ “ចំណុចថ្មីនៃសេចក្តីសម្រេចចិត្តលេខ ២៣ គឺជាមនោគមវិជ្ជាដ៏ទូលំទូលាយរបស់ខ្លួន ដោយលើកកម្ពស់ការត្រិះរិះ ធ្វ់ើចលនា ការប្រមូលផ្តុំ និងការយកចិត្តទុកដាក់ ទៅជាការរួមដំណើរនិងការស្ថាបនា។ ចំណុចនេះពាក់ព័ន្ធនឹងការបង្កើតយន្តការដើម្បីប្រមូលផ្តុំធនធានរបស់ជន ជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីចូលរួមកាន់តែស៊ីជម្រៅនៅក្នុងដំណើរនៃការកសាង និងអភិវឌ្ឍប្រទេសជាតិ នៅក្នុងយុគសម័យថ្មី។ ក្នុងពេលជាមួយគ្នានេះ ចាំបាច់ត្រូវបង្កើតគោលនយោបាយអនុគ្រោះ បរិយាកាសការងារដែលមានតម្លាភាព និងប្រកួតប្រជែង ផ្តល់អំណាច និងធានាលក្ខខណ្ឌសម្រាប់ការចូលរួមរយៈពេលវែង និងមានភាពបត់បែន។ លើកតំកើងនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវស្នាដៃ និងផលិតផលដ៏មានតម្លៃរបស់ជនជាតិវៀតណាមនៅក្រៅប្រទេស ជាពិសេសនៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាយុទ្ធសាស្ត្រ”

ស្មារតីនេះបង្ហាញពីទស្សនៈថ្មីមួយ៖ ប្រភពធនធាននៃជនជាតិវៀតណាមនៅក្រៅប្រទេសមិនមែនពីខាងក្រៅដំណើរការអភិវឌ្ឍន៍នោះទេ ប៉ុន្តែជាផ្នែកមួយនៃកម្លាំងខាងក្នុងរបស់ប្រទេស។ ដូច្នេះ គោលនយោបាយមិនត្រឹមតែត្រូវទាក់ទាញធនធានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្កើតបរិយាកាសដែលមានតម្លាភាព ប្រកួតប្រជែង ផ្តល់អំណាច និងគោរពភាពចម្រុះ ដើម្បីឱ្យបុគ្គលម្នាក់ៗអាចប្រើប្រាស់ប្រៀបខ្លាំងរបស់ខ្លួនបានល្អបំផុតផងដែរ។ ជាពិសេស សេចក្តីសម្រេចចិត្តលេខ ២៣ សង្កត់ធ្ងន់លើការអភិវឌ្ឍយន្តការលោតផ្លោះ ដើម្បីទាក់ទាញ និងលើកកម្ពស់តួនាទីរបស់កម្លាំងស្នូលដូចជាអ្នកជំនាញ អ្នកបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ សហគ្រិន វិចិត្រករ និងយុវជនជំនាន់ក្រោយ។

នៅក្នុងបរិបទនេះ ភ្នាក់ងារតំណាងជនវៀតណាមនៅក្រៅប្រទេសក៏មានភាពសកម្មជាងមុនក្នុងការតភ្ជាប់ ផ្ទៀងស្តាប់ និងរួមដំណើរជាមួយជនជាតិវៀតណាមនៅក្រៅប្រទេស។ ពីស្ថានភាបជាក់ស្តែងនៅប្រទេសសិង្ហបុរី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសសិង្ហបុរី លោក ជិន ភឿក អាញ់ បានថ្លែងថា៖ “សម្រាប់ស្ថានទូត តួនាទីនៃការតភ្ជាប់ក្នុងការ ទូតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាភារកិច្ចដែលយើងតែងតែផ្តល់អាទិភាព។ យើងសហការជាមួយបញ្ញវន្តវៀតណាមនៅក្រៅប្រទេសនៅក្នុងតំបន់ និងតាមរយៈគណៈកម្មា ធិការទំនាក់ទំនងសហគមន៍វៀតណាមនៅសិង្ហបុរី តាមរយៈនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់រដ្ឋ និងជាមួយអ្នកជំនាញឈានមុខគេ។ មានអ្នកជំនាញវៀតណាមឈានមុខគេជាច្រើនក្នុងវិស័យផ្សេងៗដូចជា ការគណនាកង់ទិច បញ្ញាសិប្បនិម្មិត ស៊ីមីកុងដុក ទ័រ ប្លុកឆេន និងសម្ភារៈទំនើបៗ... ដែលភាគច្រើន មានភាពល្បីល្បាញលើឆាកអន្តរជាតិ និងក្នុងតំបន់។ ទាំងនេះគឺជាស្ពានដែលស្ថានទូតរបស់យើងប្រើប្រាស់ដើម្បីតភ្ជាប់ទំនាក់ទំនង និងនាំមកនូវលទ្ធផលជាក់ស្តែង”

ចូលរួមដៃគ្នាសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

រឿងរ៉ាវពីប្រទេសសិង្ហបុរីបង្ហាញថា លំហសម្រាប់ការចូលរួមចំណែកមិនត្រឹមតែត្រូវបានពង្រីកដោយគោលនយោបាយថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយវិធីថ្មីៗ នៃការតភ្ជាប់ផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធី ធូ ហាំង បានបញ្ជាក់ថា៖ “ខ្ញុំជឿជាក់ថា ជនជាតិវៀតណាមនៅក្រៅប្រទេសនឹងមានឱកាសកាន់តែច្រើនដើម្បីចូលរួមចំណែកកាន់តែប្រសើរ មានប្រសិទ្ធភាពជាង និងកាន់តែសំខាន់ចំពោះដំណើរនៃការកសាង ការអភិវឌ្ឍ និងការការពារមាតុភូមិ។ សហគមន៍ជនវៀតណាមនៅក្រៅប្រទេសបច្ចុប្បន្នកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងខ្លាំងក្លា ទាំងបរិមាណ និងគុណភាព ដោយមានប្រជាជនប្រមាណជាង ៦.៥ លាននាក់នៅក្នុងប្រទេស និងដែនដីជាង ១៣០។ ក្នុងចំណោមនេះ ចំនួន ៨០% ស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍ ហើយកម្លាំងអ្នកជំនាញ អ្នកប្រាជ្ញ និងសហគ្រិនក៏កំពុងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ជាពិសេស នៅក្នុងប្រទេសជាច្រើន ជនជាតិវៀតណាមនៅក្រៅប្រទេសកាន់តំណែងសំខាន់ៗក្នុងជីវិតនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងកីឡា។ ខ្ញុំជឿជាក់ថា ក្រុមអ្នកប្រាជ្ញ និងអ្នកជំនាញទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ប្រទេសជាតិ ជាពិសេសនៅពេលដែលវៀតណាមកំពុងឆ្ពោះទៅក្លាយជាប្រទេសអភិវឌ្ឍន៍ដ៏សម្បូររុងរឿងនៅឆ្នាំ ២០៣០និង ២០៤៥ ខាងមុខ”

ចាប់ពី "ការឆ្ពោះទៅមាតុភូមិ" រហូតដល់ "រួមជាមួយមាតុភូមិអភិវឌ្ឍន៍" ចម្ងាយភូមិសាស្ត្រលែងជាឧបសគ្គទៀតហើយ។ សេចក្តីសម្រេចលេខ ២៣ កំពុងបើកចេញលំហសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេសគ្រប់រូប ដើម្បីចូលរួមចំណែកជាមួយនឹងចំណេះដឹង បច្ចេកវិទ្យា បទពិសោធន៍ ធនធាន វប្បធម៌ និងសមត្ថភាពក្នុងការភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក៕