នុស្សម្នាក់នៅតំបន់ព្រៃភ្នំ អាចចុះឈ្មោះសំបុត្រកំណើតកូនរបស់ខ្លួននៅលើទូរស័ព្ទផ្ទាល់។ អ្នកជំងឺនៅក្នុងស្រុកកោះ ត្រូវបានវេជ្ជបណ្ឌិតមជ្ឈិមពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រពីចម្ងាយ។ អាជីវកម្មខ្នាតតូចអាចចូលទៅកាន់ទីផ្សារពិភពលោកដោយគ្រាន់តែប្រើវេទិកាឌីជីថលប៉ុណ្ណោះ។ ទាំងនេះគឺជារឿងរ៉ាវជាក់ស្តែងដែលកំពុងមានភាពស៊ាំកាន់តែខ្លាំងឡើងនៅក្នុងប្រទេសវៀតណាម។
ហើយនេះមិនមែនគ្រាន់តែជារឿងរ៉ាវនៃការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឬកំណែទម្រង់រដ្ឋបាលនោះទេ ប៉ុន្តែជាការបង្ហាញយ៉ាងច្បាស់លាស់នៃសិទ្ធិមនុស្សនៅក្នុងបរិបទនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍជារៀងរាល់ម៉ោង។
នៅពេលដែលគោលការណ៍រដ្ឋធម្មនុញ្ញក្លាយជាការពិត
រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បានដាក់គ្រឹះ ដោយចំណាយជំពូកមួយដោយឡែកចែងអំពីសិទ្ធិមនុស្ស សិទ្ធិ និងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ឥឡូវនេះ គោលការណ៍រដ្ឋធម្មនុញ្ញទាំងនេះ កំពុងប្រែក្លាយជាបទប្បញ្ញត្តិជាក់ស្តែង សមស្របទៅនឹងបរិបទអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។
ច្បាប់ថ្មីៗ ស្តីពីការការពារទិន្នន័យបុគ្គល វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ខណៈពេលដែលកំពុងធ្វើនិយតកម្មលើវិស័យផ្សេងៗគ្នា ទាំងអស់សុទ្ធតែមានចំណុចរួមមួយ៖ ដាក់មនុស្សនៅចំកណ្តាលនៃដំណើរការអភិវឌ្ឍន៍។ បណ្ឌិត ដាំង វ៉ាន់ គឿង មេធាវីមកពីសមាគមមេធាវីហាណូយ បានវាយតម្លៃថា៖ “ប្រសិនបើពីមុននេះ សិទ្ធិមនុស្សត្រូវបានទទួលស្គាល់ជាចម្បងតាមរយៈសិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាព កម្មសិទ្ធ សិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាព។ល។ ឥឡូវនេះ នៅក្នុងយុគសម័យឌីជីថល ច្បាប់វៀតណាមបន្តត្រូវបានពង្រីក និងធ្វើឱ្យសិទ្ធិថ្មីៗ ទាក់ទងនឹងបរិស្ថានឌីជីថលកាន់តែច្បាស់លាស់។ នោះគឺជាសិទ្ធិទទួលបានការការពារទិន្នន័យ សិទ្ធិឯកជនភាព សិទ្ធិទទួលបានព័ត៌មាន សិទ្ធិទទួលបានការការពារកិត្តិយស សេចក្តីថ្លៃថ្នូរ និងរូបភាពនៅក្នុងលំហអ៊ីនធឺណិត….។ ទាំងនេះគឺជាសិទ្ធិមនុស្សថ្មីដែលត្រូវបានទទួលស្គាល់ដោយច្បាប់វៀតណាមនៅក្នុងឯកសារថ្មីៗ”។
នៅពេលដែលច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន អ្វីដែលត្រូវបានការពារមិនត្រឹមតែព័ត៌មាននៅក្នុងបរិយាកាសឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភាពឯកជន សុវត្ថិភាព និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋម្នាក់ៗ ផងដែរ។ នៅពេលដែលច្បាប់លើកកម្ពស់បញ្ញាសិប្បនិម្មិតនិងនវានុវត្តន៍ គោលដៅមិនត្រឹមតែកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកឱកាសសម្រាប់ការរៀនសូត្រ ភាពច្នៃប្រឌិត និងការទទួលបានសេវាកម្មដែលមានគុណភាពផងដែរ។
ជាទូទៅ ការផ្លាស់ប្តូរទាំងនេះបង្ហាញពីរបៀបអភិក្រមរបស់វៀតណាមចំពោះសិទ្ធិមនុស្សនៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍនេះ។ ច្បាប់មិនត្រឹមតែការពារសិទ្ធិដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ដើម្បីទទួលបានឱកាសថ្មីៗ នៃសម័យកាលផងដែរ។ គោលនយោបាយទាំងអស់ ចាប់ពីកំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រហូតដល់កំណែទម្រង់ស្ថាប័ន គឺមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជន។ លោកស្រីបណ្ឌិត Prava Samantaray អ្នកស្រាវជ្រាវ និងជាអ្នកប្រាជ្ញជនជាតិឥណ្ឌា បានអះអាងថា៖ “វិសមភាពសង្គម និងគម្លាតអ្នកមានអ្នកក្រកើតឡើងនៅពេលដែលលទ្ធផលនៃការអភិវឌ្ឍជាតិផ្តល់អត្ថប្រយោជន៍ដល់តែផ្នែកមួយចំនួននៃសង្គមប៉ុណ្ណោះ។ និយាយម្យ៉ាងវិញទៀត ប្រសិនបើមានតែផ្នែកតូចមួយនៃប្រទេសជាតិទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើន និងការអភិវឌ្ឍ ខណៈពេលដែលភាគច្រើនត្រូវបានគេមិនអើពើ នឹងបង្កើតវិសមភាពនិងគម្លាតសង្គមទៀតសោត។ ប៉ុន្តែនៅក្នុងប្រទេសវៀតណាមគឺខុសគ្នា ពោលគឺគោលនយោបាយរបស់វៀតណាមតែងតែដាក់មនុស្សនៅចំកណ្តាល។ តាមពិតទៅ ដំណើរការអភិវឌ្ឍន៍របស់វៀតណាមពាក់ព័ន្ធនឹងការចូលរួមពីមនុស្សគ្រប់គ្នា”។
ច្បាប់គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍមនុស្ស
ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក៏ដាក់ចេញតម្រូវការថ្មីៗលើរបៀងច្បាប់សម្រាប់សិទ្ធិមនុស្សផងដែរ។ ក្រៅពីការធានាសិទ្ធិថ្មីៗ ច្បាប់ក៏បង្កើតស្តង់ដារសីលធម៌ និងទំនួលខុសត្រូវថ្មីៗ នៅក្នុងលំហឌីជីថល ដែលសេរីភាពនៃការបញ្ចេញមតិតែងតែដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវក្នុងការនិយាយ និងការប្រព្រឹត្ត; សិទ្ធិទទួលបានព័ត៌មានត្រូវតែភ្ជាប់ជានិច្ចទៅនឹងការគោរពការពិត។ ដូច្នេះ ច្បាប់មិនត្រឹមតែធានាសិទ្ធិដែលត្រូវបានទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កលក្ខណៈសម្រាប់ពលរដ្ឋម្នាក់ៗ ឱ្យចូលទៅក្នុងយុគសម័យឌីជីថលដោយទំនុកចិត្ត និងសកម្មជាមួយនឹងចំណេះដឹងផ្នែកច្បាប់ រួមទាំងឱកាសត្រូវបានការពារល្អជាង។ លោកបណ្ឌិត ដាំង វ៉ាន់ គឿង មេធាវី បានបន្ថែមថា៖ “ស្ថានភាពជាក់ស្តែង ច្បាប់មួយអាចមានអត្ថន័យបានលុះត្រាតែពលរដ្ឋដឹងពីសិទ្ធិរបស់ខ្លួន និងមានលទ្ធភាពទទួលបានយន្តការការពារសិទ្ធិទាំងនោះ។ នៅក្នុងយុគសម័យឌីជីថល រង្វាស់សំខាន់បំផុតនៃនីតិរដ្ឋមិនត្រឹមតែជាចំនួនបទប្បញ្ញត្តិដែលការពារសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងថា តើពលរដ្ឋម្នាក់ៗ អាចរស់នៅដោយសុវត្ថិភាព និងត្រូវបានគោរពដែរឬទេ។ ប្រជាជនត្រូវការការការពារទាក់ទងនឹងទិន្នន័យ និងមានសិទ្ធិទទួលបានចំណេះដឹង បច្ចេកវិទ្យា សេវាសាធារណៈ និងផ្លែផ្កានៃការអភិវឌ្ឍដែរឬទេ។ បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់ និងផ្តល់ការណែនាំជាក់ស្តែង ចាប់ពីគោលនយោបាយ និងការកែលម្អច្បាប់ រហូតដល់ការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ ដែលមានគោលបំណងបម្រើប្រជាជន និងប្រើប្រាស់លទ្ធផលនៃការបម្រើប្រជាជនជារង្វាស់នៃការអភិវឌ្ឍរបស់សង្គម”។
នីតិរដ្ឋទំនើបមិនត្រឹមតែត្រូវបានលក្ខណៈវិនិច្ឆ័យដោយចំនួននៃបទប្បញ្ញត្តិដែលការពារសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺដោយសមត្ថភាពក្នុងការអនុវត្តបទប្បញ្ញត្តិទាំងនោះ។ នៅពេលដែលប្រជាជនមានភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈ ការការពារទិន្នន័យផ្ទាល់ខ្លួនកាន់តែប្រសើរ និងឱកាសកាន់តែច្រើនសម្រាប់ការរៀនសូត្រ ភាពច្នៃប្រឌិត និងការអភិវឌ្ឍ សិទ្ធិមនុស្សមិនត្រឹមតែមានវត្តមាននៅក្នុងឯកសារច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាតម្លៃដែលអាចមើលឃើញនៅក្នុងជីវភាពប្រចាំថ្ងៃទៀតផង។ នោះគឺជាអត្ថន័យពិតប្រាកដនៃដំណើរការបច្ចុប្បន្ននៃការកែលម្អប្រព័ន្ធច្បាប់នៅក្នុងប្រទេសវៀតណាម ជាកន្លែងដែល គោលនយោបាយទាំងអស់ត្រូវបានឆ្ពោះទៅរកប្រជាជន សម្រាប់ប្រជាជន និងបង្កើតលក្ខណៈសម្រាប់មនុស្សម្នាក់ៗ អភិវឌ្ឍសក្តានុពលរបស់ខ្លួនឲ្យបានល្អបំផុត៕
