នៅក្នុងដំណាក់កាលថ្មីនេះ សំណួរដាក់ចេញមិនមែនជារបៀបធ្វើយ៉ាងម៉េច ដើម្បីឲ្យអាណិកជនវៀតណាមអាចចូលរួមចំណែកកាន់តែច្រើនថែមទៀតនោះទេ ប៉ុន្តែជារបៀបធានាថា អ្នកដែលមានសមត្ថភាព និងបំណងប្រាថ្នាចង់ចូលរួមចំណែកស្វែងរកកន្លែងត្រឹមត្រូវ តម្រូវការត្រឹមត្រូវ និងយន្តការអំណោយផលគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរសក្តានុពលទាំងនោះទៅជាតម្លៃសម្រាប់ប្រទេសជាតិ។ សេចក្តីសម្រេចចិត្តមជ្ឈិម លេខ ២៣ (23-NQ/TW) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ បើកចេញយន្តការ និងលក្ខណៈងាយស្រួលសម្រាប់អាណិកជនវៀតណាមចូលរួមដោយផ្ទាល់ ជាក់ស្តែង និងមានប្រសិទ្ធភាពនៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

ការទទួលយ៉ាងវិជ្ជមានពីអាណិកជនវៀតណាម

ជាងពីរទសវត្សរ៍បន្ទាប់ពីសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៣៦ (36-NQ/TW) ស្តីពីកិច្ចការសម្រាប់ជនវៀតណាមនៅក្រៅប្រទេសត្រូវបានចេញផ្សាយ សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ២៣ កំពុងទទួលបានការចាប់អារម្មណ៍ និងការស្វាគមន៍ជាវិជ្ជមានពីសហគមន៍ជន វៀតណាមនៅទូទាំងពិភពលោក។ លោក ជិន ភូ ធួន អនុប្រធាន និងជាអគ្គលេខាធិការនៃសហភាពបណ្តាអង្គការវៀតណាមនៅសហព័ន្ធរុស្ស៊ី បានចាត់ទុកថា៖ “សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ២៣ មានការផ្លាស់ប្តូរសំខាន់ៗ។ ទីមួយ ការកំណត់ឋានៈ និងប្រភពធនធានរបស់ជនជាតិវៀតណាមនៅក្រៅប្រទេសជាបញ្ហាស្នូល។ កាលពីមុន ធនធាននេះជាប្រភពធនធានសំខាន់ ​ប៉ុន្តែឥឡូវនេះ ត្រូវបានចាត់ទុកថា ជាធនធានសំខាន់យុទ្ធសាស្ត្រ។ កាលពីមុន យើងគ្រាន់តែកំណត់អាណិកជនវៀតណាម ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីផែនមហាសាមគ្គីជនជាតិទាំងមូល ប៉ុន្តែឥឡូវនេះ សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ២៣ កំណត់អាណិកជនវៀតណាមជាធនធានដ៏សំខាន់បំផុតមួយដើម្បីជួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ”

ពីការ​ផ្លាស់​ប្តូរ​ទស្សនៈ​ទាក់ទង​នឹង​ឋានៈ សេចក្តី​សម្រេចចិត្តមជ្ឈិម​លេខ ២៣ ក៏ដាក់ចេញតម្រូវការ ពង្រីក​ឲ្យបានខ្លាំងក្លាថែមទៀតនូវប្រភពធនធាន​របស់​ជនជាតិ​វៀតណាម​នៅ​បរទេស មិន​ត្រឹម​តែ​ទាក់ទង​នឹង​ដើមទុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​លើ​បញ្ញា ជំនាញ បទពិសោធន៍​គ្រប់គ្រង និង​ទំនាក់ទំនង​អន្តរជាតិ​ទៀតផង។ ពីស្ថានភាពជាក់ស្តែងនេះ ជនជាតិ​វៀតណាម​នៅ​បរទេស​មួយ​ចំនួន​ធំ​កំពុង​ទទួល​យក​ផ្នត់​គំនិត​ថ្មី ដែល​ត្រៀម​ខ្លួន​ចូល​រួម​ចំណែក​ដល់​ប្រទេសជាតិ។ តាមដាន​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​អគ្គលេខាបក្ស​ប្រធានរដ្ឋ​លោកតូ ឡឹម ទៅកាន់​សាធារណរដ្ឋ​បារាំង លោក ជិន ហួ ហ័ង ប្រធាន​សមាគម​តភ្ជាប់​សកល​វៀតណាម-បារាំង (GCVF) បាន​សម្តែង​ការ​រំពឹង​ទុក​ថា៖ “ប្រការ​សំខាន់​បំផុត​គឺ​ធ្វើយ៉ាងម៉េច ​ដើម្បីឲ្យការ​ប្តេជ្ញា​ចិត្ត​ជា​យុទ្ធសាស្ត្រ​នៅ​កម្រិត​យុទ្ធសាស្ត្រម៉ាក្រូ ​ទៅ​ជា​កម្មវិធី​សហប្រតិបត្តិការ​ជាក់ស្តែង​ដែល​នាំ​មក​នូវ​តម្លៃ​ជាក់ស្តែង​ដល់​ប្រជាជន និង​អាជីវកម្ម​របស់​ប្រទេស​ទាំង​ពីរ។ ជាទូទៅ ប្រទេសបារាំងមានចំណុចខ្លាំងជាច្រើនដែលស្របនឹងតម្រូវការអភិវឌ្ឍន៍បច្ចុប្បន្នរបស់ប្រទេសវៀតណាម ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរបៃតង ថាមពល និងហិរញ្ញវត្ថុ...”

ក្នុងពេលជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត វ៉ ទ័ន ជុង ប្រធាននាយកដ្ឋានស្តារនីតិសម្បទានៅមន្ទីរពេទ្យ Bullion បារាំង បានសម្តែងចំណាប់អារម្មណ៍ថា៖ “យើងមានក្រុមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាមមួយចំនួនធំ ដែលរស់នៅ និងធ្វើការនៅប្រទេសបារាំង។ ការលើកកម្ពស់ទំនាក់ទំនងវៀតណាម-បារាំងនឹងអនុញ្ញាតឱ្យយើងប្រើប្រាស់ធនធានបញ្ញានេះប្រកបដោយប្រសិទ្ធភាព តាមរយៈការបណ្តុះបណ្តាលសហការរវាងវិទ្យាស្ថាន សាលារៀន និងសាកលវិទ្យាល័យ ក៏ដូចជាជំរុញគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលយអ្នកជំនាញជាអាណិកជនវៀតណាមនៅក្រៅប្រទេស ដើរតួនារទី ស្នូល”

ស្ពានតភ្ជាប់វៀតណាមជាមួយពិភពលោក

ការលើកកម្ពស់តួនាទីរបស់ជនជាតិវៀតណាមម្នាក់ៗនៅបរទេសជាស្ពានតភ្ជាប់រវាងវៀត ណាម និងពិភពលោក គឺជាទិសដៅសមស្របមួយនៅក្នុងបរិបទថ្មី។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការថ្មីៗនេះ ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានបង្ហាញការយកចិត្តទុកដាក់ពិសេស និងការរៀបចំបណ្តាជំនួបប្រាស្រ័យជាមួយសហគមន៍ជនវៀតណាមនៅបរទេសជាប្រចាំ។ សារ​នេះ​បាន​សង្កត់ធ្ងន់​ថា ជនជាតិ​វៀតណាម​នៅ​បរទេស​មិន​ត្រឹម​តែ​ជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់​ផ្តាច់​បាន​នៃ​ប្រជាជាតិ​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ធនធាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ទាក់ទង​នឹង​ចំណេះដឹង បច្ចេកវិទ្យា បទពិសោធន៍​គ្រប់គ្រង និង​ការ​បង្កើត​បណ្តាញ​អន្តរជាតិ។

សារ​នេះ​ទទួល​បាន​ការ​ឆ្លើយតប​វិជ្ជមាន​កាន់តែ​ខ្លាំង​ឡើងៗ។ ដូច​ដែល​លោកស្រី ង៉ូ ធិប៊ិច ង៉ុក ជាអាណិកជន​វៀតណាម​នៅ​បរទេស​ហូឡង់ និង​លោក លី ហ័ង យួរ អគ្គនាយក​ក្រុមហ៊ុន 4Ways Group នៅ​ប្រទេស​អូស្ត្រាលី បាន​ចែករំលែក​ថា៖

“នៅ​ពីក្រោយ​អាណិកជនវៀតណាម​ម្នាក់ៗ គឺជា​ប្រព័ន្ធ​អេកូឡូស៊ី​ទាំងមូល​នៃ​ចំណេះដឹង និង​ធនធាន​ដែល​អាច​ភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​អប់រំ វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច​ជាតិ។ ​វៀតណាម​បើក​ចំហ​កាន់តែ​ច្រើន អាណិកជន​វៀតណាម​នៅ​បរទេសកាន់តែ​ចង់​សហការ និង​រួមការអភិវឌ្ឍជាមួយវៀតណាម”

“ច្បាប់ និង​យន្តការ​គាំទ្រ​អាជីវកម្ម​កាន់តែ​ច្បាស់លាស់ និង​ងាយស្រួល​សម្រាប់​ជន វៀតណាម​នៅ​បរទេស​ក្នុង​ការ​វិនិយោគ​នៅ​ ​វៀតណាម។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ភ្ជាប់​ជាមួយ​ដៃគូ និង​អាជីវកម្ម​នៅ​បរទេស​កាន់​តែ​ច្រើន​ដើម្បី​វិលត្រឡប់​មក​វិញ និង​សហការ​សម្រាប់​ការ​អភិវឌ្ឍ​រយៈពេល​វែង​ នៅ​ក្នុងស្រុកកំណើតរបស់ខ្លួន”

អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគ្រិនវៀតណាមកាន់តែច្រើនឡើងៗនៅបរទេសកំពុងវិលត្រឡប់មកប្រទេសវិញ ដោយនាំមកនូវចំណេះដឹង បច្ចេកវិទ្យា បទពិសោធន៍ និងទំនាក់ទំនងអន្តរជាតិ ដែលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍប្រទេស។ ជាពិសេស យុវជនវៀតណាមនៅបរទេសកំពុងក្លាយជា “តំណភ្ជាប់” ដែលតភ្ជាប់ប្រទេសវៀតណាមជាមួយនឹងចំណេះដឹង បច្ចេកវិទ្យា ទីផ្សារ និងឱកាសសកល ដោយបន្ថែមធនធានដល់មាតុភូមិ៕