គ្រាប់បាល់បញ្ចូលទីទាំង៧គ្រប់របស់វៀតណាម រកបានដោយខ្សែប្រយុទ្ធ Nguyen Dinh Bac (៣គ្រាប់) Do Hoang Hen (២គ្រាប់) Nguyen Xuan Son (១គ្រាប់) និង១គ្រាប់ទៀតគឺគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារទីម័រឡេស្តេ Liam Farrugia។ ជ័យជម្នះនេះ ជួយក្រុមជម្រើសជាតិវៀតណាមមានការចាប់ផ្តើមដ៏ល្អប្រសើរក្នុងដំណើរការការពារតំណែងជើងឯក។ នៅក្នុងការប្រកួតមួយផ្សេងទៀតនៃពូល A ក្រុមជម្រើសជាតិសិង្ហបុរីបានឈ្នះ ២-១ ទល់នឹងក្រុមជម្រើសជាតិកម្ពុជា។ ជាមួយនឹងលទ្ធផលនេះ ក្រុមវៀតណាមកំពុងនាំមុខគេក្នុងពូល A ជាបណ្តោះអាសន្ន។
នៅក្នុងការប្រកួតបន្ទាប់ ក្រុមជម្រើសជាតិវៀតណាមនឹងជួបក្រុមសិង្ហបុរីនៅកីឡដ្ឋាន My Dinh (ហាណូយ) នៅល្ងាចថ្ងៃទី៣១ ខែកក្កដា៕
