(VOVworld) - នាថ្ងៃទី២២ មិនា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីអំពីប្រតិកម្ម
របស់វៀតណាម ចំពោះការវាយប្រហារដោយគ្រាប់បែកនៅរាជធានីព្រុចសែល
របស់ប៊ែលហ្សិកអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បាន
លើកច្បាស់ថាវៀតណាមភ្ញាក់ផ្អើល ខឹងសម្បារ និងថ្កោលទោសយ៉ាងខ្លាំងក្លាចំ
ពោះការវាយប្រហារ ភេរវកម្មដោយគ្រាប់បែកដែលកើតមានឡើងជាបន្តបន្ទាប់នៅ
រាជធានីព្រុចសែល របស់ប៊ែលហ្សិក ដែលបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់និងរង
របួស។វៀតណាម សូមចែករំលែកការឈឺចាប់និងការបាត់បង់ដ៏ធំធេងដែលរដ្ឋាភិ
បាល ប្រជាជននិងគ្រួ សាររបស់ជនរងគ្រោះត្រូវទទួលរង ហើយជឿជាក់ថា
ដោយការខំប្រឹងប្រែងដែល រាជរដ្ឋាភិបាលប៊ែលហ្សិកកំពុងអនុវត្តន៍ ជនដៃដល់
ទាំងអស់នឹងត្រូវបាននាំយក ទៅកាត់ទោសឆាប់ៗ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh

ឆ្លើយសំណួរថា មានពលរដ្ឋវៀតណាមជាជនរងគ្រោះក្នុងការផ្ទុះគ្រាប់បែកដែរឬ
អត់ទេ លោក Le Hai Binh បានឲ្យដឹងថា រហូតដល់ពេលនេះមិនទាន់ទទួលបាន
ព័ត៌មានថា មានជនរងគ្រោះគឺជនជាតិវៀតណាមនៅឡើយ។ស្ថានទូតវៀត
ណាម ប្រចាំនៅប៊ែលហ្សិកកំពុងស្វែងយល់ព័ត៌មាន ព្រមទាំងត្រៀមរៀបចំជា
ស្រេច ជួយឧបត្ថម្ភ និងដោះស្រាយសំណូមពរបន្ទាន់របស់ពលរដ្ឋវៀតណាម។
កញ្ញាមួយដាក់ផ្ការំលឹកវិញ្ញានក្ខ័ន្ទអ្នកស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងប៊ែលហ្សិក (រូបថត៖Xinhua/TTXVN)

នាថ្ងៃទីដដែល អគ្គលេខាធិការអ.ស.បបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការ
បំផ្ទុះគ្រាប់បែកភេរវកម្មនៅទីក្រុងព្រុចសែលដោយចាត់ទុកនេះជាអំពើកំសាក
ហើយអំពាវនាវនាំយកជនដៃដល់ទៅកាត់ទោសចំពោះមុខច្បាប់យ៉ាងឆាប់
រហ័ស។ប្រធានមហាសន្និបាតអ.ស.បលោក Mogen Lykketoft ក៏ បានថ្កោលទោស
យ៉ាងខ្លាំងក្លាការវាយប្រហារភេរវកម្មពោលខាងលើផងដែរ ព្រមទាំងសំដែងការ
យោគយល់និងចែករំលែកជាមួយគ្រួសារ ជនរងគ្រោះនិង រដ្ឋាភិបាលនៃប្រទេស
មានពលរដ្ឋត្រូវស្លាប់ក្នុងការវាយប្រហារនេះ។នាថ្ងៃដដែល ក្រសួងការបរទេស
ឥណ្ឌូនេស៊ីបានចេញសេចក្ដីថ្លែងការណ៍ដែលថ្កោលទោស យ៉ាងខ្លាំងក្លាលទ្ធិភេរវ
កម្ម ព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនកិច្ច សហការប្រឆាំងនឹងលទ្ធិ
ភេរវកម្មនិងជ្រុលនិយម។នៅហ្វីលីពីន ប្រធានាធិបតី លោក Benigno S. Aquino III
បានបញ្ជាឲ្យត្រួតពិនិត្យឡើងវិញនូវវិធាន ការសន្តិសុខនៅព្រលានយន្តហោះនិង
ប៉ុស្តិ៍ចរាចរណ៍សាធារណៈទាំងឡាយសំដៅទប់ស្កាត់ឧបាយកលវាយប្រហារភេរ
វកម្ម។នៅ New Delhi នាយករដ្ឋមន្រ្តី ឥណ្ឌាលោក Narenda Modi បានផ្ញើរសាររំ
លែកទុក្ខជូនចំពោះគ្រួសាររបស់ អ្នកស្លាប់។
បន្ទាប់ពីការវាយប្រហារភេរវកម្មនៅរាជធានីព្រុចសែលរបស់ប៊ែលហ្សិក ប្រទេស
ឡាទីនជាច្រើនក៏បានថ្កោលទោសអំពើនេះ ព្រមទាំងសំដែងការគាំទ្រនិងចំណង
សាមគ្គីភាពចំពោះប្រជាជននិងរាជរដ្ឋាភិបាលប៊ែលហ្សិក៕