ពិធីទទួលការគាំទ្រកម្មវិធីបុណ្យចូលឆ្នាំថ្មីដើម្បីជនក្រីក្រ (VOV)

(VOVworld) – ពិធីទទួលការគាំទ្រកម្មវិធីបុណ្យចូលឆ្នាំថ្មីដើម្បីជនក្រីក្របាន
ប្រារព្ធឡើងនាព្រឹកថ្ងៃទី ២០ ធ្នូ នៅទីក្រុងហាណូយ។ នៅពិធីនេះមានអង្គភាព
ចំនួន ៩ និងបុគ្គលជាច្រើននាក់បានគាំទ្រចំនួនប្រាក់ចំនួន ១៥​ ពាន់លាន
ដុងសំរាប់ចលនា «បុណ្យចូលឆ្នាំថ្មីដើម្បីជនក្រីក្រនិងជនរងគ្រោះដោយជាតិ
គីមីពូលពណ៌លឿងទុំ»។ លោកស្រី Nguyen Thi Xuan Thu ប្រធាន មជ្ឈឹម
សមាគមកកបាតក្រហមវៀតណាម បានឲ្យដឹងថា៖

«មជ្ឈដ្ឋានសមាគមកកបាតក្រហមរួមជាមួយបណ្ដាថ្នាក់ដឹកនាំបាន
ទៅសាក​សួរសុខទុក្ខនិងជូនអំណោយដែលជាប្រភពលើកទឹកចិត្តធំសំរាប់
គ្រួសារក្រីក្រនា នា។ គិតដល់ឥឡូវនេះ មានមនុស្សជាង ១ លាននាក់ទទួល
បានអំណោយសំរាប់ បុណ្យចូលឆ្នាំថ្មី។ ប្រជាពលរដ្ឋជាពិសេសគឺជនក្រីក្រ
ជននៅម្នាក់ឯងនិងជនរង គ្រោះដោយជាតិគីមីពូលពណ៌លឿងទុំសុទ្ធតែ
ទទួលបានអំណោយទាំងអស់៕»