កម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក គឺជាកម្មវិធីជំនួយមនុស្សធម៌ពហុជាតិប្រចាំឆ្នាំដ៏ធំបំផុតរបស់កងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ កម្មវិធីមិត្តភក្តិប៉ាស៊ីហ្វិកត្រូវបានរៀបចំឡើងដោយបញ្ជាការដ្ឋានកងទ័ពជើងគោកប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក សហការជាមួយបញ្ជាការដ្ឋានពេទ្យយោធាលេខ ១៨។

នៅឆ្នាំ ២០២៦នេះ កម្មវិធីទាំងពីរនេះត្រូវបាន​រួម​បញ្ចូលគ្នាទៅជាកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក - មិត្តភក្តិប៉ាស៊ីហ្វិក ២០២៦ (PP-PF 26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែមិថុនា ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ នៅទីតាំងផ្សេងៗគ្នាទូទាំងខេត្តក្វាងទ្រី។ លោក ហ័ង ណាម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តក្វាងទ្រី បានឲ្យដឹងថា៖ “កម្មវិធីឆ្នាំនេះធ្វើឡើងនៅពេលដែលខេត្តក្វាងទ្រីកំពុងរៀបចំពិធីបុណ្យដើម្បីសន្តិភាពឆ្នាំ ២០២៦។ ការជួបប្រាស្រ័យ​គ្នានេះ មានសារៈសំខាន់យ៉ាងជ្រាលជ្រៅ ពីព្រោះយើងកំពុងរួមគ្នាបញ្ជាក់ពីសាររួមមួយ៖ សន្តិភាពមិនត្រឹមតែជាសេចក្តីប្រាថ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះដើម្បីប្រជាជាតិនានា​រួមសហការ អភិវឌ្ឍន៍ និងឆ្ពោះទៅរកអនាគតកាន់តែប្រសើរឡើងផងដែរ”៕