ពិធីបង្ហូតទង់អាស៊ាននៅទីក្រុងហាណូយក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩ទិវាបង្កើតអាស៊ាន

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៩ទិវាបង្កើតអាស៊ាន (ថ្ងៃទី៨
សីហាឆ្នាំ១៩៧៦-ថ្ងៃទី៨សីហាឆ្នាំ២០១៦) និងពិធីរំលឹកខួបអនុស្សាវរីយ៍​លើកទី​២១ទិវា
វៀតណាមចូលរួមអាស៊ាន(ថ្ងៃទី២៨កក្កដាឆ្នាំ១៩៩៥-ថ្ងៃទី២៧​កក្កដាឆ្នាំ២០១៦) នា
ព្រឹកថ្ងៃទី៨សីហា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំពិធី
បង្ហូតទង់អាស៊ាន ២០១៦។ អញ្ជើញចូលរួមពិធីនេះ ​មានដំណាងគ្រប់ក្រសួង ស្ថាប័ន
នៅទីក្រុងហាណូយ និងប្រធានគណៈប្រតិភូការទូត ឯកអគ្គរដ្ឋទូត ដំណាងស្ថានទូត
នៃបណ្ដាប្រទេសអាស៊ានប្រចាំនៅទីក្រុង​ហាណូយ។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Hoanh Nam ប្រធាន​គណៈប្រតិភូ​
វៀតណាមនៅអាស៊ាន បានអះអាងថា៖វៀតណាមជានិច្ចកាលបង្ហាញនូវការ​ទទួល
ខុសត្រូវ ចូលរួមយ៉ាងសកម្ម និងមានការរួមវិភាគទានសកម្ម ចំពោះការ​កំណត់
គោលនយោបាយ អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់អាស៊ាន។