មហោស្រពភាពយន្តឯកសារអឺរ៉ុប-វៀតណាមលើកទី១៦ ប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៨-២៦ ខែកញ្ញា និងនៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី១៨-២៥ ខែកញ្ញា ដោយមានការចូលរួមពីប្រទេសចំនួន៩ នៅអឺរ៉ុបនិងវៀតណាម។ ប្រទេសន័រវេស គឺជាសមាជិកថ្មីដែលចូលរួមជាលើកដំបូង រួមជាមួយប្រទេសអូទ្រីស អ៊ីតាលី អេស្ប៉ាញ ចក្រភពអង់គ្លេស ស៊ុយអែត បារាំង ហ្វាំងឡង់ និងបែលហ្ស៊ិក (តំបន់វ៉ាឡូនី-ប្រ៊ុចសែល)។

មហោស្រពនេះបង្ហាញស្នាដៃអន្តរជាតិចំនួន ១១ រឿងឯកសារចំនួន ៩ ដែលផលិតដោយស្ទូឌីយោភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈិម និងភាពយន្តចំនួន៥ ដោយអ្នកផលិតភាពយន្តវ័យក្មេងឯករាជ្យវៀតណាម។ ស្នាដៃជាច្រើនធ្លាប់ឈ្នះពានរង្វាន់នៅក្នុងមហោស្រពភាពយន្តក្នុងស្រុក និងអន្តរជាតិ។

ខ្សែភាពយន្តទាំងនេះណែនាំអ្នកទស្សនាអំពីរឿងរ៉ាវ តួអង្គនិងបញ្ហាជីវិតផ្សេងៗ ចាប់ពីរូបគំនូររបស់សាស្ត្រាចារ្យគណិតវិទ្យា ហ័ង សួនស៊ីញ ជាងចម្លាក់ ឌៀម ភុង ធី និងអ្នកនិពន្ធជនជាតិស៊ុយអែត សារ៉ា លីដម៉ាន រហូតដល់ការអភិរក្សបេតិកភណ្ឌទន្លេហយ ព្រៃកោងកាង កាន់ជីអូ សិប្បកម្មធ្វើក្រដាស ដូ និងរឿងពន្លត់ភ្លើងនៅវិហារណូត្រេដាម ក្នុងទីក្រុងប៉ារីស...៕