ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh អញ្ជើញចូលរួមពិធីនេះនៅពន្ធនាគារទី៤ Phu Son អគ្គស្នងការប៉ូលីសប្រតិបត្តិ ព្រហ្មទណ្ឌនិងជួយឧបត្ថម្ភខាងគតិយុត្តនៃក្រសួងនគរបាល

(VOVworld)- នាព្រឹកថ្ងៃទី១ធ្នូ នៅពន្ធនាគារលើទូទាំងប្រទេសវៀតណាមបានរៀបចំ
ពិធីប្រកាសសេចក្តីសម្រេចចិត្តលើកលែងទោសពិសេសរបស់ប្រធានរដ្ឋសម្រាប់អ្នក
ទោសដែលកំពុងប្រតិបត្តិទម្ងន់ទោស។ អញ្ជើញចូលរួមពិធីនេះនៅពន្ធនាគារទី៤
Phu Son អគ្គស្នងការប៉ូលីសប្រតិបត្តិ ព្រហ្មទណ្ឌនិងជួយឧបត្ថម្ភខាងគតិយុត្តនៃក្រ
សួង នគរបាល វៀតណាម ឧបនាយករដ្ឋមន្ត្រី​លោក Truong Hoa Binh ប្រធានក្រុម
ប្រឹក្សាពិគ្រោះការ លើកលែងទោសឆ្នាំ២០១៦បានសង្កត់ធ្ងន់ថា៖

“ការលើកលែងទោសគ្រាន់តែជាកំណាត់ផ្លូវដំបូងសម្រាប់ការឆ្ពោះទៅរកភាពសុច្ច
រិត។​ចំពោះមុខរបស់លោកអ្នកនាងនៅមានឧបសគ្គជាច្រើន។​ប៉ុន្តែខ្ញុំជឿជាក់ថា អ្វីៗ
ដែលលោកអ្នកនាងទាំងអស់គ្នាខិតខំប្រឹងប្រែងនោះ លោកអ្នកនាងនឹងជំនះពុះពារ
រាល់ការលំបាកសាកល្បង ហើយពេលនោះ លោកអ្នកនាងអាចជឿជាក់លើខ្លួនឯង
សម្របខ្លួនទៅក្នុងជីវភាពរស់នៅផងដែរ”។

ក្នុងការលើកលែងទោសលើកនេះ នៅពន្ធនាគារលេខ៤ Phu Son មានអ្នកទោស
ចំនួន៩៧នាក់ដែលមានគ្រប់លក្ខណៈទទួលបានការលើកលែងទោស ដែលក្នុងនោះ
មានជនបរទេសចំនួន៦នាក់ ត្រូវបានប្រធានរដ្ឋចុះហត្ថលេខាលើកលែងទោសមុន
កាលកំណត់៕