ពិធីធ្វើឡើងក្រោមអធិបតីភាពលោក ង្វៀន មិញវូ លេខាធិការគណៈកម្មាធិការបក្ស និងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។ ចូលរួមពិធីនេះរួមមានគណៈកម្មាធិការបក្ស កម្មាភិបាល បុគ្គលិកស្ថានទូត តំណាងភ្នាក់ងារវៀតណាមប្រចាំនៅកម្ពុជា ក៏ដូចជាតំណាងសមាគមខ្មែរ-វៀតណាម និងសមាគមធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជា និងសហគមន៍ជនវៀតណាមដែលរស់នៅ និងធ្វើការនៅកម្ពុជា។
នៅចំពោះមុខវិមាន លោកឯកអគ្គរដ្ឋទូត ង្វៀន មិញ វូ និងគណៈប្រតិភូដទៃទៀតបានដាក់កម្រងផ្កា និងថ្វាយធូបគោរព និងចំណាយពេលស្មឹងស្មាធមួយនាទី ដើម្បីរំលឹកដល់វីរៈយុទ្ធជនពលី យុទ្ធជនស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិត ដើម្បីបុព្វហេតុរំដោះជាតិ ការពារមាតុភូមិ និងកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្លា ក្នុងការជួយប្រជាជនកម្ពុជា ឲ្យរួចផុតពីការប្រល័យពូជសាសន៍៕
