នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នារក្សាយន្តការសន្ទនា និងពិគ្រោះយោបល់ជាប្រចាំ; បានយល់ព្រមរៀបចំកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឥណ្ឌាលើកទី១៦ នៅប្រទេសឥណ្ឌានៅដើមឆ្នាំ២០២៧ ដើម្បីបង្កើនការផ្លាស់ប្តូរ ការយោគយល់គ្នាទៅវិញទៅមក និងតម្រងទិសអភិវឌ្ឍទំនាក់ទំនងការពារជាតិទ្វេភាគី; ពង្រីកវិស័យសហប្រតិបត្តិការថ្មីៗ ដូចជា៖ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ; ជំរុញការអនុវត្តកញ្ចប់ឥណទាន និងកញ្ចប់ជំនួយឥតសំណង; ស្រាវជ្រាវលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពលដូចជា សន្តិសុខតាមអ៊ីនធឺណិត វេជ្ជសាស្ត្រយោធា ការស្វែងរក និងជួយសង្គ្រោះ។ ភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកចំហ (ADMM+) អនុវត្តន៍ឱ្យបានល្អនូវតួនាទីជាសហប្រធាននៃក្រុមអ្នកជំនាញ ADMM+ ស្តីពីសន្តិសុខតាមអ៊ីនធឺណិតសម្រាប់វដ្តឆ្នាំ២០២៧-២០៣០។
ឧត្តមសេនីយ៍ឯក ង្វៀនទ្រឿងថាំង បានសម្តែងពីបំណងចង់ស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិឥណ្ឌា រួមជាមួយក្រុមហ៊ុនការពារជាតិឥណ្ឌា មកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ៣ ចាប់ពីថ្ងៃទី ១០-១៣ ខែធ្នូ ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ៕
