យោងតាមអនុស្សរណៈនេះ ភាគីទាំងពីរនឹងសហការគ្នាក្នុងការស្រាវជ្រាវនិន្នាការទីផ្សារ រៀបចំកម្មវិធីដើម្បីផ្សព្វផ្សាយទេ​សចរណ៍វៀតណាមទៅក្រៅប្រទេស តភ្ជាប់​សហគ្រាសទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ និងដៃគូអន្តរជាតិ; លើក​កម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយទេសចរណ៍ក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល។ លោក ង្វៀន ជុងខាញ់ ប្រធាន​នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម បានសង្កត់ធ្ងន់ថា៖

«កិច្ចសហប្រតិបត្តិការនេះនឹងបើកចេញ​ឱកាសសម្រាប់ VFS Global ដើម្បីជ្រៀតចូលទីផ្សារវៀតណាមកាន់តែស៊ីជម្រៅ ជាគោលដៅ​ដែលបាន​ទាក់​ទាញអ្នកទេសចរពិភពលោក​កាន់តែ​ច្រើនឡើងៗ​។ តាមនោះ ពង្រីកការតភ្ជាប់ជាមួយប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ អាកាសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយនិងសហគ្រាស​នៅ​វៀតណាម ហើយយើងនឹងស្រាវជ្រាវគំនិតផ្តួចផ្តើមសហប្រតិបត្តិការដែលសមស្របនឹងតម្រូវការទីផ្សារ។ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ VFS Global និងដៃគូពាក់ព័ន្ធ ដើម្បីអនុវត្តការប្តេជ្ញាសហប្រតិបត្តិការក្នុងការអនុវត្តជាក់ស្តែង តាមនោះ រួមចំណែកដល់ការកែលម្អប្រសិទ្ធភាពនៃការងារ​ជំរុញ និងផ្សព្វផ្សាយទេសចរណ៍វៀតណាម និងបង្កើនសមត្ថភាព​ប្រកួត​ប្រជែងរបស់​វៀតណាមក្នុង​វិស័យ​ទេសចរណ៍»​៕​