អភិបាលធនាគារកណ្ដាលអង់គ្លេស (BoE) លោក Mark Carney​​ (រូបថត៖Getty Images)

(VOVworld) – Brexit លែងជាហានិភ័យធំបំផុតចំពោះស្ថិរភាពហិរញ្ញវត្ថ
អង់គ្លេសទៀតហើយ។អភិបាលធនាគារកណ្ដាលអង់គ្លេស (BoE) លោក Mark
Carney បានអះអាងដូច្នេះនាថ្ងៃទី១១ មករា នៅពេលថ្លែងមតិចំពោះមុខគណៈកម្មា
ធិការហិរញ្ញវត្ថុសភាជាន់ទាបអង់គ្លេស។តាមលោក​ Carney ថា ការគំរាមកំហែងពី
Brexit បានធូរស្រាលដោយសារវិធានការនានាដែល BoE អនុវត្តន៍ នាពេលកន្លង
ទៅសំដៅកាត់បន្ថយឥទ្ធិពលអវិជ្ជមានទៅលើទីផ្សារ ក្រោយពី ប្រជាជនអង់គ្លេស
សំរេចចាកចេញពី EU។លោក Carney ក៏បានក្រើន រំលឹកថា អ្នករៀបចំគោល
នយោបាយរបស់អង់គ្លេសនិង EU ចាំបាច់ត្រូវប្រុង ប្រយ័ត្នចំពោះឥទ្ធិពលនៃដំណើ
ការ Brexit ក្នុងនោះគ្រោះអាសន្នចំពោះស្ថិរភាព ហរិញ្ញវត្ថុរបស់ EU ត្រូវបានវាយ
តំលៃថា គឺខ្ពស់ជាងបើប្រៀបនឹងអង់គ្លេស៕