នាយប់ថ្ងៃទី១៦ ខែកញ្ញា ព្រះមហាក្សត្រ Maha Vajiralongkorn Phra Vajiraklaochaoyuhua​ និងព្រះអគ្គមហេសី Suthida Bajrasudhabimalalakshana នៃព្រះរាជាណាចក្រថៃបានចាកចេញពីទីក្រុងហាណូយ ដោយបញ្ចប់ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាមចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា។

ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះមហាក្សត្រ និងព្រះអគ្គមហេសីថៃ បានយាងដាក់កម្រងផ្កាចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី; ចូលរួមពិធីបួងសួងសុំសុខសន្តិភាពនៅវត្ត Quan Su និងទស្សនាមជ្ឈមណ្ឌលភាសា និងវប្បធម៌ថៃ និងសាកលវិទ្យាល័យហាណូយ។ នៅថ្ងៃទី១៥ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ហើយបានជួបពិភាក្សាជាមួយព្រះមហាក្សត្រ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានជួបសវនាការជាមួយព្រះមហាក្សត្រ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់លើអត្ថន័យជាប្រវត្តិសាស្ត្រនៃព្រះរាជដំណើរទស្សនកិច្ចនេះ ដែលជាព្រះរាជដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់ព្រះមហាក្សត្រថៃក្នុងរយៈពេល ៥០ ឆ្នាំ ព្រមទាំងបានឯកភាពគ្នាពង្រឹងទំនុកចិត្តនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងថៃប្រកបដោយប្រសិទ្ធភាពផងដែរ។

ព្រះរាជដំណើរទស្សនកិច្ចលើកនេះបានរួមចំណែកនាំទំនាក់ទំនងវៀតណាម-ថៃឡើងដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ដែលកាន់តែស៊ីជម្រៅជាងមុននិងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់៕