ព្រឹត្តិការណ៍ចំនួន ២២ នៅខាងក្រៅ TECHFEST វៀតណាម ឆ្នាំ ២០២៦ រួមមាន៖ វេទិកាសេដ្ឋកិច្ចរបស់អាណិកជននិងសហគ្រិនភាពសកល - VIETWAY; ការដាក់ឱ្យដំណើរការប្រព័ន្ធអេកូឡូស៊ី TECHFEST និង Techfest.vn; ពានរង្វាន់ឯកអគ្គរដ្ឋទូតនៃការចាប់ផ្ដើមអាជីវកម្មនវានុវត្តន៍ជាតិ; វេទិកាអនាគតនៃបញ្ញាសិប្បនិម្មិត (AI) ដើម្បីសុវត្ថិភាពមនុស្ស; វេទិកាឧស្សាហកម្មវប្បធម៌ជាតិ... លោក Nguyen Quang Huy ប្រធានមូលនិធិវិនិយោគចាប់ផ្តើមអាជីវកម្មជាតិ បានឲ្យដឹងថា៖
«កម្មវិធី TECHFEST ឆ្នាំនេះមានចំណុចថ្មីជាច្រើន ជាពិសេសនៅក្នុងការរៀបចំ។ យើងបានតភ្ជាប់ទំនាក់ទំនងជាមួយស្ថានទូតនានា ជាពិសេសនៅប្រទេសចំនួន ១៤ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដើម្បីតភ្ជប់ យ៉ាងស៊ីជម្រៅជាមួយសហគមន៍ចាប់ផ្ដើមអាជីវកម្ម នៃប្រទេសទាំងនេះ ក៏ដូចជាជាមួយវិនិយោគិន និងអង្គភាពដែលអាចធ្វើពាណិជ្ជកម្មផលិតផល។ លើសពីនេះ យើងក៏តភ្ជាប់មួយសហគមន៍ជនវៀតណាមនៅបរទេស ដើម្បីចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងសកម្មភាព ប្រចាំឆ្នាំនេះផងដែរ»។
TECFEST វៀតណាម គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតសម្រាប់សហគ្រាសចាប់ផ្តើមអាជីវកម្មនវានុវត្តន៍នៅក្នុងប្រទេសវៀតណាម ដោយតភ្ជាប់ជាមួយអ្នកជំនាញ វិនិយោគិន និងភ្នាក់ងារគ្រប់គ្រងទាំងក្នុងស្រុក និងអន្តរជាតិ។ TECHFEST វៀតណាម ឆ្នាំ២០២៦ ត្រូវប្រារព្ធឡើងនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦; ផ្តោតលើការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ី ការដោះស្រាយបញ្ហាជាក់ស្តែង ការជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា នវានុវត្តន៍បើកចំហ ការធ្វើតេស្តដែលមានការគ្រប់គ្រង (sandbox) ការបង្ហាញបច្ចេកវិទ្យា និងការតភ្ជាប់អន្តរជាតិ៕
