ចូលរួមវេទិកានេះ មានអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក ង្វៀន សួនលូវ ថ្នាក់ដឹកនាំនៃបណ្តាមន្ទីរ និងភ្នាក់ងារ​ទីក្រុងហាណូយ តំណាងសមាគម សហគ្រាស អ្នកជំនាញ អ្នកវិនិយោគ ធនាគារ និងមូលនិធិវិនិយោគ។

នៅក្នុងវេទិកានេះ សហគ្រាសធុនតូច និងមធ្យម មានឱកាសជួបជាមួយសាជីវកម្ម ធនាគារ ក្រុមហ៊ុនមូលបត្រ មូលនិធិវិនិយោគ អ្នកជំនាញ M&A (Mergers and Acquisitions) អង្គការជំរុញ ពាណិជ្ជកម្ម និងដៃគូបច្ចេកវិទ្យា; ពិភាក្សាអំពីតម្រូវការមូលធន កិច្ចសហប្រតិបត្តិការវិនិយោគ ការអភិវឌ្ឍអ្នកផ្គត់ផ្គង់ និងការពង្រីកទីផ្សារ​។ លោក Bui Manh Toan ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកក្រុមហ៊ុនភាគហុន​ Vietnox ជា​សហគ្រាសដ៏មានកិត្យានុភាពក្នុងវិស័យផ្គត់ផ្គង់ដែកអ៊ីណុក និងដំណោះស្រាយវត្ថុធាតុដើមនៅវៀតណាមបាន​ឱ្យដឹងថា៖​ "យើងខ្ញុំ​រួម​ដំណើរជាមួយធនាគារ Agribank សាខា Lang Ha អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ហើយអ្វីៗទាំងអស់​បានដំណើរការទៅដោយរលូន។ សាខា Lang Ha របស់ធនាគារ Agribank ជួយយើងជាមួយនឹងយន្តការប្រាក់កម្ចីសម្រាប់ការនាំចូល និងនាំចេញ ដែលអាចកាត់បន្ថយអត្រាការប្រាក់ប្រហែល ១-៣%។ តាមនោះ ជួយ​យើងកាត់បន្ថយបន្ទុកនៃការចំណាយហិរញ្ញវត្ថុ ដោយចាត់ទុកនេះ ជាគំនាស់ហិរញ្ញវត្ថុសម្រាប់សហគ្រាស។ ដើមទុនពីធនាគារ Agribank សាខា Lang Ha ជួយយើងព​ង្រីកផលិតកម្ម ទីផ្សារ និងចូលរួមចំណែកជាក់ស្តែងដល់ថវិការដ្ឋ ក៏ដូចជារដ្ឋធានីហាណូយ"៕​