កាលពីថ្ងៃទី ២០ ខែកក្កដា លោក Andy Burnham បានក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសជាផ្លូវការ ដោយជំនួសលោក Keir Starmer បន្ទាប់ពីទទួលយកជាផ្លូវការនូវព្រះរាជសំណើរបស់ស្ដេច Charles ទី ៣ អំពីការបង្កើតរដ្ឋាភិបាល។ នៅក្នុងសុន្ទរកថាដំបូង ក្នុងនាមជាប្រមុខរដ្ឋាភិបាល លោកបានសន្យាថា នឹងដឹកនាំប្រទេសជាតិឱ្យឈានទៅក្នុងសម័យកាលដែលមានស្ថិរភាពជាងមុន ព្រមទាំងឆ្ពោះទៅរក "គំរូសេដ្ឋកិច្ចថ្មីមួយនិងគំរូនយោបាយថ្មីមួយ"។ ថ្លែងនៅខាងក្រៅផ្ទះលេខ ១០ វិថី Downing លោកនាយករដ្ឋមន្ត្រីថ្មីបានសង្កត់ធ្ងន់ថា "ចក្រភពអង់គ្លេសត្រូវបង្ហាញឲ្យពិភពលោកឃើញថាយើងអាចទទួលបានស្ថិរភាពរបស់ខ្លួនជាថ្មីម្ដងទៀត"។
ទន្ទឹមនឹងសេចក្តីថ្លែងការណ៍តំរង់ទិស ដំណើរការសុក្រិតក្បាលម៉ាស៊ីនដ្ឋាភិបាលក៏នឹងចាប់ផ្តើមផងដែរ។ បន្ទាប់ពីចូលកាន់តំណែង លោក Burnham នឹងបន្តតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ដែលត្រូវបានគេរំពឹងទុកថា នឹងមានការផ្លាស់ប្ដូរដ៏ធំមួយនៅមុខតំណែងជាន់ខ្ពស់៕
