ប្រទេសជិត ២០០ មិនទាន់ឈានដល់ការឯកភាពគ្នាលើបញ្ហាសំខាន់ៗជាច្រើននៅឡើយទេ ជាពិសេសការផ្តល់​ហិរញ្ញប្បទានសម្រាប់ការសម្រេចបាននូវគោលដៅអភិរក្សជីវៈចម្រុះឆ្នាំ២០៣០។ បណ្តា​ប្រទេសកំពុងខិតខំកែសម្រួលវឌ្ឍនភាពអនុវត្តន៍ការប្តេជ្ញាចិត្តជាសកលដើម្បីទប់ស្កាត់ និងបញ្ច្រាស់ការរិចរិលជីវៈចម្រុះនៅឆ្នាំ២០៣០។ ទោះជាយ៉ាងណាក៏ដោយ គោលដៅជាច្រើននៅក្នុងក្របខ័ណ្ឌនេះកំពុងយឺតយ៉ាវ រួមទាំងការប្តេជ្ញាចិត្តក្នុងការការពារផ្ទៃដីនិងមហាសមុទ្រប្រហែល៣០% ក៏ដូចជាការកាត់បន្ថយការចំណាយថវិកាដែលប៉ះពាល់ដល់បរិស្ថាន។

បច្ចុប្បន្ននេះ រដ្ឋាភិបាលនានានៅទូទាំងពិភពលោកនៅតែចំណាយប្រហែល ២.៤០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីឧបត្ថម្ភធនដល់វិស័យដូចជាឥន្ធនៈហ្វូស៊ីល ខណៈពេលដែលវឌ្ឍនភាពក្នុងការកាត់បន្ថយការគាំទ្រសម្រាប់វិស័យទាំងនេះ​នៅ​មានកម្រិត។ ទន្ទឹមនឹងនេះ បណ្តាប្រទេសនៅអឺរ៉ុបកំពុងជំរុញការ​តម្រូវ​ឱ្យសេដ្ឋកិច្ច​ទើបលេចចេញនិងមានសក្តានុពល​ហិរញ្ញវត្ថុ ចូលរួមចំណែកបន្ថែមទៀតដល់ហិរញ្ញប្បទាន​សកលស្តីពីជីវៈចម្រុះ៕